ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកយាយអត់អាចឆ្លងផុតពីកូវីដ១៩ បាន​ទទួល​មរណ​ភាព​នាវេលា​ទៀប​ភ្លឺ​នេះ

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បងប្អូន​ធ្លាប់បានឃើញនូវរូបភាពមួយដែល​ចែកចាយ​យ៉ាងផុសផុលលើបណ្តាញសង្គម អំពីសភាពលោកយាយម្នាក់ ​សម្រាកព្យាបាលជំងឺកូវីដ១៩​ដោយ​ដាក់​ភ្ជាប់នូវអុកហ្ស៊ីហ្សែន ហើយនៅកៀកលោកយាយគឺលោកតាដែលជាស្វាមីបានមកសម្រាកកំដរភរិយា បើទោះបីជា​​លោកតាក៏​វិជ្ជ​មានកូវីដ-១៩ដូចគ្នា តែ​លោកតាបានកាន់ដៃលោក​យាយ​យ៉ាងជាប់ឃើញពិតជាមានអារម្មណ៍ក្តុកក្ឌួលក្រៃលែង។ តែពេលនេះ លោកយាយបាន​ទទួល​មរណៈភាពហើយ​នៅ​វេលា​ម៉ោង០៤និង១៥​នាទី​ទៀប​ភ្លឺថ្ងៃ​ទី​២២…

ខេត្តបាត់ដំបង ៖ បងប្អូន​ធ្លាប់បានឃើញនូវរូបភាពមួយដែល​ចែកចាយ​យ៉ាងផុសផុលលើបណ្តាញសង្គម អំពីសភាពលោកយាយម្នាក់ ​សម្រាកព្យាបាលជំងឺកូវីដ១៩​ដោយ​ដាក់​ភ្ជាប់នូវអុកហ្ស៊ីហ្សែន ហើយនៅកៀកលោកយាយគឺលោកតាដែលជាស្វាមីបានមកសម្រាកកំដរភរិយា បើទោះបីជា​​លោកតាក៏​វិជ្ជ​មានកូវីដ-១៩ដូចគ្នា តែ​លោកតាបានកាន់ដៃលោក​យាយ​យ៉ាងជាប់ឃើញពិតជាមានអារម្មណ៍ក្តុកក្ឌួលក្រៃលែង។

តែពេលនេះ លោកយាយបាន​ទទួល​មរណៈភាពហើយ​នៅ​វេលា​ម៉ោង០៤និង១៥​នាទី​ទៀប​ភ្លឺថ្ងៃ​ទី​២២ កក្កដា ២០២១ ។ នេះ បើតាមលោក​ឧស​ថ​​បណ្ឌិត​វឿ​ន ប៊ុ​ន​រេ​ត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបងបាន​ជូនដំណឹង​ ។

លោកយាយជឹ​ម ជន មានអាយុ៨២​ឆ្នាំ ត្រូវជា​ប្រពន្ធ​លោកតាសាំង ម៉ោ​ញ អាយុ​៨៧​ឆ្នាំ ដោយអាការៈវ័យចាស់ជរា​ផង​ក៏​មិន​អាចទប់ទល់និងតស៊ូកម្លាំងជាមួយជំងឺបាន​តទៅទៀត​ ​ខណៈដែល​ក្រុម​គ្រូពេទ្យ​ក៏ខិតខំ​ជួយ​សង្គ្រោះ​ឃើញ​ថា រាងបាន​​គ្រាន់​ហើយនោះ ​តែ​បែ​រជា​មក​ទទួល​ការ​ធ្លាក់​ដុន​ដាបសុខភាពត្រឹម​រយៈពេល​ខ្លី​ ដោយបាន​ទទួល​មរ​ណ​ភាព​ដោយ​ស្ងប់ស្ងាត់ នៅ​វេលាទៀប​ភ្លឺ​ព្រឹក​ថ្ងៃនេះ ​។

សូមបញ្ជាក់ថា កាល​វេលា​​ម្សិលមិញ​ លោក​ឧស​ថ​បណ្ឌិត​វឿ​ន ប៊ុ​ន​រេ​ត ព្រមទាំង​ក្រុម​គ្រូពេទ្យ បាន​ចូល​ទៅ​មើល​ ដោយ​នាំ​ថវិកា​ចំនួន១.០០០​ដុល្លារ ជា​អំណោយ​លោកពាក់​មី និង​សប្បុរសជនបានដឹង​ថា​ មិន​ស្រួល​ដែរ និង​បាន​ខិតខំ​ជួយ​គាត់​អស់​លទ្ធភាព​ហើយ នៅ​តែ​មិន​បាន​ជោគជ័យ​។​ យ៉ាងណា​ ក៏សូមបួងសួងលោកតា​បានរួចផុតនិងឆាប់ជាសះស្បើយពីជំងឺកូវីដ១៩​នេះ​ឆាប់ៗ​ផង ។

សូមរំលឹកថា លោកតាលោកយាយ​ទាំង​២​នាក់ ​គឺ​រកឃើញវិជ្ជមាន​កូ​វី​ដដោយ​កំពុង​សម្រាល​ព្យាបាល​នៅ​សាលា​សម្តេចឪ​នៅ​បាត់ដំបង ។ ​លោកតាលោកយាយ គឺ​រស់នៅភូមិ​ថ្កូវ ឃុំ​ក្តុល​-​ដូនទាវ ក្រុង​បាត់ដំបង មាន​បន្ទុក​ក្នុង​គ្រួសារ​៦​នាក់ កូនបង្កើត កូនប្រសារ និង​ចៅ ។

គាត់​មាន​សភាព​មិន​ស្រួលខ្លួន​នៅ​ថ្ងៃ​ទី​១២ ខែកក្កដា​ឆ្នាំ​២០២១ យាយ​មិន​ស្រួលខ្លួន មិនដឹង​មូលហេតុ បាន​សម្រេចចិត្ត​ទៅ​ពិនិត្យ​មើល​នៅ​មណ្ឌល​សុខភាព​ស្រុក​ឯក​ភ្នំទាំង​ពីរ​នាក់ ដោយ​ឃើញ​វិជ្ជមាន​ទាំង​ពីរ​នាក់ ក្រុម​គ្រូពេទ្យ​ក៏​បញ្ជូន​មក​ពេទ្យ​ធំ​ខេត្ត​ហើយ​បាន​បញ្ជូន​កន្លែង​រៀបចំ​ថ្មី​នៅ​សាលា​វិទ្យាល័យ​សម្តេចឪ​តែ​ម្តង​ទៅ​។ ក្នុង​នោះ​ ជំនាញ​តាមដាន​បាន​ធ្វើតេស្ត​ផ្ទាល់​និង​ប្រយោល​ក្នុងផ្ទះ​របស់​គាត់ និង​កូន​ៗ​ដែល​នៅ​ជាប់​ជាមួយ​គ្នា​នោះ ឃើញ​វិជ្ជមាន​កូនបង្កើត និង​កូនប្រសារ​២​នាក់​បន្ថែម​ទៀត​ដោយ​បញ្ជូន​មក​ព្យាបាល​ផ្សេង​ៗ​ពី​គ្នា​ដោយ​នៅផ្ទះ​សល់​តែ​ចៅ​ម្នាក់​អាយុ​ជា​១០​ឆ្នាំ ដែល​គ្មាន​វិជ្ជមាន​នោះ​ឲ្យ​ធ្វើ​ច​ត្តា​ឡីស័កដោយ​ខ្លួនឯង​នៅផ្ទះ​តាម​ការ​នែ​នាំ​របស់​គ្រូពេទ្យ​។

ក្នុង​នោះ​ផង​ដែរ លោក​ផេង សិ​ទ្ធី អភិបាលក្រុង​បាត់ដំបង បាន​បញ្ជាក់​ថា គាត់​ទាំង​ពីរ​នាក់ ចាស់ជរា​ផង​ដោយ​ឃើញ​វិជ្ជមាន​ទាំង​ពីរ​នាក់​ទៀត​គ្មាន​គ្នា​កំដរ កំពុង​ជួប​ការ​លំបាក ផ្នែក​សុខភាព​ដែល​ត្រូវ​បញ្ចូល​អុកស៊ីហ្សែន ក្រោម​ការ​ថែទាំ​ពី​លោកគ្រូ​ពេទ្យ ហើយ​លោក​បាន​ចាត់ចែង​បែងចែក​អំណោយ​សប្បុរសធម៌​ក្រឡាហោម​នៅ​ក្នុង​ទីនោះ​ដោយ​មិន​ឲ្យ​មានការ​ខ្វះខាត​ឡើយ តែ​ចំពោះ​លោកតា​-​យាយ​២​នាក់​នេះ​គឺ​គាត់​ស្ថិត​នៅ​ក្នុង​ភាព​ចាស់ជរា​ផង ត្រូវ​មក​ជួប​សភាព​បែប​នេះ​ទៀត​គឺ​មាន​តែ​តា​ជា​អ្នក​ថែរក្សា​យាយ​បន្ទាប់​ពី​គ្រូពេទ្យ​បាន​ពិនិត្យ​ព្យាបាល​រួច ព្រោះ​បំរាម​ក្នុង​ទីកន្លែង​នេះ​រក្សា​ហាម​ចេញចូល ជួប​ដើម្បី​ចៀសវាង​ការ​រីក​រាលដាល​បន្ត ។

​ចំពោះ​តួលេខ​នៅ​ថ្ងៃ​ទី​២០​ កក្កដា ឆ្នាំ​២០២១ ខេត្តបាត់ដំបង​មាន​ឆ្លង​កូ​វី​ដ​-១៩ វិជ្ជមាន​ចំនួន ៦១​នាក់ (​ក្នុង​សហគមន៍​២០​កុ​ម្ភះ​មាន ៦១​នាក់​ទាំងអស់​) សរុប​ចំនួន ២.០៩០​នាក់​, មាន​ជា​សះស្បើយ ១៨​នាក់ សរុប ១.១៣០​នាក់​, កំពុង​សម្រាក​ព្យាបាល​ចំនួន ៩៣៨​នាក់ និង​ស្លាប់​ថែម០១​នាក់​សរុប២២​នាក់ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ