ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថភ្លើង​លឿន​បំផុត​ប្រើ​ម៉ា​ញ៉េ​ទិ​ក ក្នុង​១ម៉ោង​អាច​រត់​បាន​​៦០០​គីឡូម៉ែត្រ

2 ឆ្នាំ មុន

រថភ្លើង​លឿន​បំផុត​ថ្មី​ប្រើ​ម៉ា ញ៉េ​ទិ​ក​របស់​ចិន ត្រូវ​បាន​ផលិត​ជា​ខ្សែ​សង្វា​ក់​ហើយ​កាលពី​ថ្ងៃ​ទី​២០​កក្កដា ។ រថ​ភ្លើង​ដ៏​លឿន​នោះ​អាច​រត់​បាន​ដល់​ទៅ​៦០០​គីឡូម៉ែត្រ ក្នុង​១​ម៉ោង​ហើយ​បច្ចុប្បន្ន​ជា​យាន​រត់​លើ​ដី​ដែល​លឿន​បំផុត លើ​ពិភពលោក

ប្រទេស​ចិន ៖ រថភ្លើង​លឿន​បំផុត​ថ្មី​ប្រើ​ម៉ា ញ៉េ​ទិ​ក​របស់​ចិន ត្រូវ​បាន​ផលិត​ជា​ខ្សែ​សង្វា​ក់​ហើយ​កាលពី​ថ្ងៃ​ទី​២០​កក្កដា ។ រថ​ភ្លើង​ដ៏​លឿន​នោះ​អាច​រត់​បាន​ដល់​ទៅ​៦០០​គីឡូម៉ែត្រ ក្នុង​១​ម៉ោង​ហើយ​បច្ចុប្បន្ន​ជា​យាន​រត់​លើ​ដី​ដែល​លឿន​បំផុត លើ​ពិភពលោក​។

រថភ្លើង​នេះ​ប្រើ​ប្រព័ន្ធ​ម៉ា​ញ៉េ​ទិ​កបាន​ចាប់ផ្ដើម​បម្រើ​សាធារណៈជន ក្នុង​ទីក្រុង​ជាប់​ឆ្នេរសមុទ្រ គិញ​ដាវ ខេត្ត​សាន​ដុ​ង​ភាគ​ខាងកើត​ចិន​។ រថភ្លើង​នោះ​ផលិត​ដោយ​ចិន​ផ្ទាល់ ដែល​កំណត់​ពី​ការ​រីក​ចម្រើន​ខាង​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ចុង​ក្រោយ​របស់​ប្រទេស ក្នុង​វិស័យ​ដឹក​ជញ្ជូន​ផ្លូវដែក​។ នេះ​បើ​តាម​ការ​អះអាង​របស់​ក្រុមហ៊ុន​ចិន​CHINA RAILWAY ROLLING STOCT CORPORATION​។ សមិទ្ធផល​ថ្មី​នោះ​របស់​ចិន​បង្ហាញ​ថា ប្រទេស​នេះ​សម្រេច​បាន​ទាំងស្រុង ការ​រីក​ចម្រើន​ខាង​បច្ចេកវិទ្យា​វិស្វកម្ម​រថភ្លើង​ល្បឿន​លឿន ប្រើ​ម៉ា​ញ៉េ​ទិ​ក ។

លើក​ឡើង​កាលពី​ខែតុលា​ឆ្នាំ​២០១៦ គម្រោង​រថភ្លើង​លឿន​ប្រើ​ម៉ា​ញ៉េ​ទិ​ក​នោះ អាច​ឈាន​ទៅ​ផលិត​បាន រថភ្លើង​ដែល​អាច​រត់​បាន​ក្នុង​ល្បឿន​ដល់​៦០០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង តាំងពី​ឆ្នាំ​២០១៩ ហើយ​បាន​ធ្វើការ​សាកល្បង​ដោយ​ជោគជ័យ​នា​ខែមិថុនា​ឆ្នាំ​២០២០៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ xinhuanet

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ