ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន ! អ្នកបើកបរយានយន្តល្មើសច្បាប់នឹងត្រូវកាត់បន្ថយពិន្ទុ

2 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ យោង​តាម​ការ​ថ្លែង​របស់​រដ្ឋមន្ត្រីក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន បានឱ្យ​ដឹង​ថា បច្ចុប្បន្ន​ក្រុមការងារ​ជំនាញ​ក្រសួង និង​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក្រសួងមហាផ្ទៃ បាន​សហការ​រៀបចំ​កម្ម​វិធីដក​ពិន្ទុ​ប័ណ្ណបើកបរ និង​ពិន័យ​បទល្មើស​ចរាចរណ៍​ផ្លូវគោក…

រាជធានីភ្នំពេញ ៖ យោង​តាម​ការ​ថ្លែង​របស់​រដ្ឋមន្ត្រីក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន បានឱ្យ​ដឹង​ថា បច្ចុប្បន្ន​ក្រុមការងារ​ជំនាញ​ក្រសួង និង​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក្រសួងមហាផ្ទៃ បាន​សហការ​រៀបចំ​កម្ម​វិធីដក​ពិន្ទុ​ប័ណ្ណបើកបរ និង​ពិន័យ​បទល្មើស​ចរាចរណ៍​ផ្លូវគោក អាច​ចាប់​យក​រូបភាព​យានយន្ត​ដែល​បើកបរ​ល្មើសច្បាប់ តាម​រយៈ​ការ​ស្កេ​ន​លើ​ប័ណ្ណបើកបរ ដើម្បី​កាត់​បន្ថយ​ពិន្ទុ​ចំពោះ​អ្នកបើកបរយានយន្ត​ខុសច្បាប់ទៅ​តាម​ស្ថាន​នៃ​បទល្មើស ​។

Picture

កាត់​បន្ថយ​ពិន្ទុ​ចំពោះ​អ្នកបើកបរ រួម​មាន​ ៖ មិន​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព បើកបរ​លើស​ល្បឿន​កំណត់ បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង ផ្ទុក​មនុស្ស​លើស​កំណត់ ឬ​ល្មើស​ភ្លើង​សញ្ញា ជាដើម ហើយ​កម្មវិធី​នេះ​ (App)​ គ្រោង​នឹង​រាយការណ៍​ជូន​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នា​ពេល​ឆាប់​ៗ​នេះ ដើម្បី​ស្នើ​សុំ​ការ​ឯកភាព និង​អាច​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវការ​នៅ​ដើមឆ្នាំ ២០២២ ខាង​មុខ ​។

Picture

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល បាន​បន្ត​ថា ​៖ «​កម្ម​វិធីដក​ពិន្ទុ​ប័ណ្ណបើកបរ​នេះ បង្កើត​ឡើង​ដើម្បី​ឱ្យ​អ្នកបើកបរ​គោរព​ច្បាប់​ចរាចរណ៍ កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ដោយហេតុ​ថា​ ជា​រៀង​រាល់​ឆ្នាំ រដ្ឋបាល​ខាតបង់​ថវិកាជាតិ​ប្រមាណ ៣៥០ លាន​ដុល្លារ​អា​មេ​រិ​ក ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ និង​បាន​បង្ក​ឱ្យ​ប្រជាពលរដ្ឋ​រង​របួស ស្លាប់ ខូចខាត​ទ្រព្យសម្បត្តិ​ឯកជន និង​ចំណាយ​លើ​ការ បង់ថ្លៃ​ព្យាបាល និង​បាន​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា ដើម្បី​កសាង​ប្រទេស​ជាតិ​មាតុភូមិ​យើង​ឱ្យ​បាន​រុងរឿង​ប្រកបដោយ​មោទនភាព​ជាតិខ្មែរ​»​ ។

Picture

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​បន្ថែម​ថា ទាក់ទង​នឹង​ការ​បង្ការ និង​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​-១៩ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​មោទនភាពជា​អនេកដែល​រាជរដ្ឋាភិបាលក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ ជូន​ប្រជាពលរដ្ឋ​ដោយ​គិតថ្លៃ​បាន​ចំនួន ៦ លាន​នាក់ ស្មើនឹង ៦០%​ នៃ​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ទទួល​វ៉ាក់សាំង​ ។

Picture

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង មណ្ឌល​ប្រឹក្សា​យោបល់​លើ​សេវា​សាធារណៈ នៅ​ទីស្តីការ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន តាម​រយៈ​លេខ​ទូរ​សព្ទ HOTLINE : 1275 ៕