ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំថាឡើយវត្តនៅភ្នំពេញផ្ទុះកូវីដ១៩ សូម្បី​វត្តនៅខេត្ត​តា​កែវ​​ក៏កំពុងឆ្លង​​វឹកវរ​​​ដែរ

2 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ​ជំងឺកូវីដ​១៩​កំពុងឆ្លងរីករាលដាលនៅក្នុង​ខេត្តតាកែវ​​​ពី​មួយ​ទៅ​មួយ​ថ្ងៃ​មិន​ស្រាកស្រាន្ត​ឡើយ ហើយពេល​នេះក៏​បាន​ឆ្លងដល់​ព្រះ​សង្ឃ​ជាច្រើនអង្គផងដែរ ខណៈដែលនៅរាជធានីភ្នំពេញ​ វត្ត​មួយចំនួន​ត្រូវ​សម្រេចបិទខ្ទប់ហើយ បន្ទាប់រកឃើញ​វិជ្ជ​មានទៅលើ​ព្រះសង្ឃ ជា​ច្រើន​អង្គមកនោះ។ ជាក់ស្តែង លោក​នុ​ត…

ខេត្តតាកែវ ៖ ​ជំងឺកូវីដ​១៩​កំពុងឆ្លងរីករាលដាលនៅក្នុង​ខេត្តតាកែវ​​​ពី​មួយ​ទៅ​មួយ​ថ្ងៃ​មិន​ស្រាកស្រាន្ត​ឡើយ ហើយពេល​នេះក៏​បាន​ឆ្លងដល់​ព្រះ​សង្ឃ​ជាច្រើនអង្គផងដែរ ខណៈដែលនៅរាជធានីភ្នំពេញ​ វត្ត​មួយចំនួន​ត្រូវ​សម្រេចបិទខ្ទប់ហើយ បន្ទាប់រកឃើញ​វិជ្ជ​មានទៅលើ​ព្រះសង្ឃ ជា​ច្រើន​អង្គមកនោះ។

ជាក់ស្តែង លោក​នុ​ត ស៊ី​ណាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បានអោយ​កោះសន្តិភាព​​ដឹងនៅ​ព្រឹក​​ថ្ងៃនេះថា ក្រុម​គ្រូពេទ្យ​បាន​បន្ត​ធ្វើតេស្ត​រហ័ស​នៅ​លើ​ព្រះសង្ឃ​ក្នុង«​វត្ត​សី​ហះ​រត​នះ​រាម​»​ មានព្រះសង្ឃ​ចំនួន១០០​អង្គ​ ​ដោយរកឃើញវិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩​មាន​ចំនួន​២០​អង្គ​ហើយ​។ យើង​បន្ត​ធ្វើតេស្ត​បន្ត​ទៀត​ហើយ​ចំពោះ​ព្រះសង្ឃ​ដែល​មាន​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ គឺ​ដាក់​អោយ​ព្យាបាល​នៅ​ក្នុង​សាលា​ពុទ្ធ​តិក​ក្នុង​វត្ត​តែ​ម្តង​ ហើយ​ចំពោះ​ព្រះសង្ឃ​ដែល​មាន​ជាប់​ពាក់ព័ន្ធ​ក៏​ដាក់​អោយធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ក្នុង​វត្ត​ផង​ដែរ​ តែ​ដាក់​ដោយឡែក​ពី​ព្រះសង្ឃ​ដែល​មាន​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ ។

នៅ​ព្រឹក​ថ្ងៃ​ទី​២០ ​កក្កដា ​​នេះ លោក​ខាន់ សុខា អភិបាលរង​ខេត្ត, លោក​វេជ្ជបណ្ឌិត នុ​ត ស៊ី​ណាត ប្រធាន​មន្ទីរ​សុខាភិ​បាល​ខេត្ត,​លោកកង អាណា​ន់ អភិបាល ក្រុង​ដូន​កែវ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ បាន​អញ្ជើញ​ពិនិត្យ​រៀបចំ​ទីតាំងកន្លែង​សម្រាប់​ធ្វើ ច​ត្តា​ឡី​ស័​ក្ដ និង​កន្លែង​សម្រាក​ព្យាបាល​ព្រះសង្ឃ ដែល​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩ក្នុង​វត្ត«​សីហ​រតនា​រាម​» ស្ថិត​ក្នុងភូមិ​ឡូ​រី សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្ត​តាកែវ ។

លោក​ខាន់ សុខា អភិបាលរង​ខេត្ត​ក៏​បាន​ធ្វើការ​ណែនាំ​ដល់ អាជ្ញាធរ​ពាក់ព័ន្ធ និង​មន្ត្រី​ជំនាញ​សុខាភិបាល ត្រូវ​រួម​សហការ​គ្នា​រៀបចំ កន្លែង​សម្រាប់​ធ្វើ​ច​ត្តា​ឡី​ស័ក ព្រះសង្ឃ​ដែល​ប៉ះពាល​ផ្ទាល់ ឬ​ប្រយោល​ទាំងអស់ និង កន្លែង​សម្រាប់​ព្យាបាល ព្រះសង្ឃ​ដែល​មាន​វិជ្ជមាន​កូ​វី​ដ​១៩ ឱ្យ​បាន​ត្រឹមត្រូវ ស្រប​តាម បច្ចេកទេស​សុខាភិបាល ។ លោកអភិបាលរងខេត្តបានបន្តថា ចំពោះព្រះសង្ឃដែលគង់ ក្នុងវត្តសីហរតនារាម ទាំង​អស់ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញ ផ្ដល់សំណាកដើម្បីធ្វើតេស្ដ៍រកវីរុសកូវីដ១៩ ។ ជាពិសេស គណៈកម្មការធិការវត្ត ត្រូវផ្សព្វផ្សាយ វិធានការសុខា ភិបាល និងអនុវត្តវិធានការ ការពារ ៣កុំ  ៣ការពារ អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជា ហ៊ុន សែន នាយក​រដ្ឋមន្រ្តី និងធ្វើការណែនាំដល់ព្រះសង្ឃគ្រប់អង្គ ត្រូវមានទម្លាប់ ធ្វើអនាម័យឲ្យបានជាប់ជាប្រចាំ និងប្រុងប្រយ័ត្នជានិច្ច ដោយត្រូវពាក់ម៉ាស់ និង​ត្រូវលាងដៃជាមួយសាប៊ូ ឬអាកុលឱ្យបានញឹកញាប់  ដើម្បីការពារការឆ្លងជំងឺដ៏កាចសាហាវមួយនេះ។

គួរបញ្ចាក់ដែរថា ជំងឺកូវីដ១៩នេះបានផ្ទុះឡើង​កាលពីយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ បន្ទាប់ពីក្រុមគ្រូពេទ្យ នៃការិយាល័យ​ស្រុកប្រតិ​បត្តិដូនកែវ បានចុះយកសំណាកលើព្រះសង្ឃចំនួន១០អង្គ ដោយធ្វើតេស្ដរហ័ស (Rapid Test) ជាលទ្ធផលមានព្រះសង្ឃ ចំនួន ១០អង្គ នឹងព្រឹកឡើង ក៏បានធ្វើតេសរកឃើញជំងឺកូវី១៩ ចំនួន១០អង្គទៀត សរុបមានចំនួន២០អង្គហើយដែលត្រូវបាន រកឃើញវិជ្ជមានកូវីដ១៩ នោះដែលបច្ចុប្បន្នកំពុងដាក់សម្រាកព្យាបាលនៅសាលាគរុកោសល្យ១០អង្គចំណែក១០អង្គទៀតដាក់អោយព្យាបាលនៅក្នុងវត្ត៕​

អត្ថបទសរសេរ ដោយ