ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ត្រូវ​ឃាត់ខ្លួន ក្រោយ​ទះ​កូនស្រី​២​នាក់​ឱ្យ​សន្លប់

2 ឆ្នាំ មុន
  • កំពង់ចាម

បុរស​ជា​ឪពុក​ម្នាក់​បាន​ប្រើ​អំពើ​ហិ​.​ង្សា​ដោយ​ទះកំផ្លៀង​ទៅ​លើ​កូនស្រី​របស់​ខ្លួន​ចំនួន​២​នាក់ បណ្ដាល​ឲ្យ​សន្លប់​។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី

ខេត្ត​ត្បូងឃ្មុំ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ជា​ឪពុក​ម្នាក់​បាន​ប្រើ​អំពើ​ហិ​.​ង្សា​ដោយ​ទះកំផ្លៀង​ទៅ​លើ​កូនស្រី​របស់​ខ្លួន​ចំនួន​២​នាក់ បណ្ដាល​ឲ្យ​សន្លប់​។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​យប់ នៅ​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២១ ដែល​បង្ក​ឡើង​ដោយ​ឈ្មោះ ភឿ​ក ខ្លុយ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជា​ជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ឡ ឃុំ​កោង​កាង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។ ក្រោយ​ពេល​កើតហេតុ បុរស​រូប​នេះ​ក៏​ត្រូវ​បាន​កម្លាំង​នគរបាល​មូលដ្ឋាន​ចុះ​ឃាត់ខ្លួន​បាន​ទាំង​យប់​ផង​ដែរ​។

លោក​ឧត្តមសេនីយ៍ត្រី ចក់ សុខ​កៅ ស្នងការ​រង​នគរបាល​ទទួល​ផែន​ព្រហ្មទណ្ឌ​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ នៅផ្ទះ​ឈ្មោះ តា​ញ់ ខ្លេ​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ (​ត្រូវជា​ប្អូន​) រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ មានកម្ម​វិធី​ឡើងផ្ទះ ដោយ​មានការ​ផឹកស៊ី​ផង​ដែរ ហើយ​ឈ្មោះ ភឿ​ក ខ្លុយ (​ជា​ឪពុក​) បាន​ផឹកស្រា​ស្រវឹង​ធ្លាក់​ភ្នែក​ទៀត​ផង ហើយ​ក៏​បាន​ដើរទៅ​ណែនាំ​កូន​ឈ្មោះ​ខ្លុយ ចាន់​ត្រា ភេទ​ស្រី អាយុ​១៨​ឆ្នាំ​នោះ​ថា «​កូន​កុំ​ផឹកស្រា ខ្លួន​យើង​ជា​ស្រី​ទៅ​ផ្ទះ​ទៅ​» ហើយ​ពេល​នោះ​កូនស្រី​ឈ្មោះ​ខ្លុយ ចាន់​ត្រា ក៏​បាន​និយាយ​តប​វិញ​ថា «​ប៉ា​ឯង​កុំ​ចេះ ដឹង​រឿង​របស់ខ្ញុំ​»​។

លោកស្នងការ​រង​នគរបាល​ខេត្ត​ត្បូងឃ្មុំ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ឪពុក​ស្ដីបន្ទោស​រួច កូនស្រី​ក៏​បាន​ដើរ​តម្រង់​មក​ផ្ទះ​វិញ និង​បាន​អង្គុយ​លើ​អង្រឹង ហើយ​បុរស​ជា​ឪពុក​ក៏​បាន​មក​ពីក្រោយ និង​តាម​រករឿង ហើយដោយ​ឃើញ​កូន​និយាយ​បែប​នេះ បុរស​ជា​ឪពុក​ក៏​បាន​ទះកំផ្លៀង​កូនស្រី​មួយ​ដៃ ជា​ហេតុ​បណ្ដាល​ឲ្យ​សន្លប់​តែ​ម្តង​។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​មក​កូនស្រី​ច្បង​ឈ្មោះ ខ្លុយ សូ​រិ​យា ភេទ​ស្រី អាយុ​២១​ឆ្នាំ ក៏​បាន​មក​ឃាត់ រួច​និយាយ​ថា «​ប៉ា​ឯង​ចេះ​ដឹង​អី ប្អូន​អង្គុយ​ផឹកស្រា​ជាមួយ​ខ្ញុំ​តើ​» ក្រោយមក​ក៏​បាន​និយាយ​ត​.​មាត់​គ្នា​ទៅ​វិញ​ទៅ​មក រហូត​ធ្វើ​បុរស​ជា​ឪពុក​ទះកំផ្លៀង​កូន​ឈ្មោះ ខ្លុយ សូ​រិ​យា មួយ​ដៃ​ថែម​ទៀត បណ្តាល​ឲ្យ សន្លប់​ទាំង​ពីរ​នាក់​បងប្អូន និង​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​តែ​ម្តង​។

ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​ពី​លោក​មេ​ភូមិ​ខាងលើ​ភ្លាម ក​ម្លាំ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កោង​កាង និង​ក្រោម​បញ្ជា​លោក​ឧត្តមសេនីយ៍ត្រី ម៉ុ​ន មាគ៌ា ស្នងការ​នគរបាល​ខេត្ត បាន​ចាត់​កម្លាំង​ជំនាញ​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ រួច​នាំ​ខ្លួន​ឪពុក​ជា​ជន​បង្ក​មក​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កោង​កាង​។ ហើយ​យោង​តាម​បញ្ជា​របស់​លោក ហាក់ សៀ​ក​លី​ម ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ ក៏​សម្រេច​ឲ្យ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​តែ​ម្តង ។

តែបើ​តាម​នគរបាល​មូលដ្ឋាន​វិញ បាន​បញ្ជាក់​ថា បុរស​ជា​ឪពុក​រូប​នេះ តែងតែ​រករឿង​ឈ្លោះប្រកែក​រកាំរកូស​ជាមួយនឹង​ប្រពន្ធ​រយៈពេល​៣​ទៅ​៤​ឆ្នាំ​មក​ហើយ និង​បាន​លែងលះ​រហូត​ដល់​សាលាដំបូង​ខេត្ត​ទៀត​ផង តែ​នៅ​មិន​ទាន់​សម្រេច​។ ជាមួយ​គ្នា​នោះ ប៉ុស្តិ៍​ក៏​ធ្លាប់​ហៅ​មក​អប់រំ​ចំនួន​៣​លើក​រួច​មក​ហើយ​ដែរ​។ តែ​បុរស​រូប​នេះ នៅ​តែ​មិន​រាងចាល​នោះ​ទេ ហើយ​ចំពោះ​ករណី​ហិ​.​ង្សា​ក្នុង​គ្រួសារ​ទាំង​ប្រពន្ធ​និង​កូន​ៗ កម្លាំង​នគរបាល​ក៏​បាន​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ