ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងលុយរៀល ល្អជាងលុយអឺរ៉ូ !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងលុយរៀលមានប្រៀបជាងលុយអឺរ៉ូបន្តិចនៅថ្ងៃនេះ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២១…

រាជធានីភ្នំពេញ ៖ ហាងឆេងលុយរៀលមានប្រៀបជាងលុយអឺរ៉ូបន្តិចនៅថ្ងៃនេះ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២១ នេះឱ្យដឹងថា ១ អឺរ៉ូ ទិញចូលត្រឹមតែ ៤៨០៤ រៀល និងលក់ចេញតែ ៤៨៥២ រៀលប៉ុណ្ណោះ ខណៈកាលពីថ្ងៃម្សិលមិញ ទិញចូល ៤៨១០ រៀល ហើយលក់ចេញរហញូតដល់ ៤៨៥៨ រៀលឯណោះ ។

សម្រាប់ថ្ងៃនេះផងដែរ សូមមកតាមដានហាងឆេងប្រាក់រៀលធៀបនឹងប្រាក់ប្រទេសមួយចំនួនទៀត គឺ ១ ដុល្លារអាមេរិក ស្មើនឹង ៤០៧២ រៀល, ១ ដុល្លារអូស្ត្រាលី ទិញចូល  ២៩៩០ រៀល លក់ចេញ ៣០២០ រៀល និង ១ យន់ចិន ទិញចូល ៦២៧ រៀល លក់ចេញ ៦៣៤ រៀល ។

ទន្ទឹមនេះ ១០០ យ៉េនជប៉ុន ទិញចូល ៣៧១៨ រៀល លក់ចេញ ៣៧៥៦ រៀល ខណៈ ១០០ វុនកូរ៉េ ទិញចូល ៣៥៤ រៀល លក់ចេញ ៣៥៧ រៀល និង ១ ដុល្លារស៊ីងហ្គាពួរ ទិញចូល ២៩៨៦ រៀល លក់ចេញ ៣០១៦ រៀល ។ សម្រាប់ប្រាក់បាតថៃ ១បាត ទិញចូល ១២៤ រៀល លក់ចេញ ១២៥ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៧ រៀល លក់ចេញ ១៧៩ រៀល ៕

       

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ