ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម​ដំឡូង​មី​​ឈ្មួញ​នាំ​ចូល​ពី​ថៃ​មក​​លក់​​តាម​​បន្ទាត់​​ព្រំ​ដែន

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ​៖​ ដើម​ដំឡូង​មី​ត្រូវ​បាន​ឈ្មួញ​នាំ​ចូល​ពី​ប្រទេស​ថៃ​មក​លក់​តាម​បន្ទាត់​ព្រំដែន​អោយ​កសិករ​ទិញ​យក​ទៅ​ដាំ​ ស្ថិត​ភូមិ​-ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ​ ។ តាមឈ្មួញ​ដែល​លក់​ដើម​ដំឡូង​មី​បាន​ប្រាប់​ថា​ ​ដើម​ដំឡូង​មី​ដែល​លក់​ត្រូវ​បាន​ទិញ​នាំ​ចូល​ពី​ថៃ​មក​លក់​ ដែល​ជា​ប្រភេទ​ដើម​ដំឡូង​មី​៨១​និង​៨៩​ ដែល​កសិករ​ខ្មែរ​ពេញ​និយម​ទិញ​យក​ទៅ​ដាំ​ដែល​ភាគច្រើន​…


ខេត្តបន្ទាយមានជ័យ ​៖​ ដើម​ដំឡូង​មី​ត្រូវ​បាន​ឈ្មួញ​នាំ​ចូល​ពី​ប្រទេស​ថៃ​មក​លក់​តាម​បន្ទាត់​ព្រំដែន​អោយ​កសិករ​ទិញ​យក​ទៅ​ដាំ​ ស្ថិត​ភូមិ​-ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ​ ។

តាមឈ្មួញ​ដែល​លក់​ដើម​ដំឡូង​មី​បាន​ប្រាប់​ថា​ ​ដើម​ដំឡូង​មី​ដែល​លក់​ត្រូវ​បាន​ទិញ​នាំ​ចូល​ពី​ថៃ​មក​លក់​ ដែល​ជា​ប្រភេទ​ដើម​ដំឡូង​មី​៨១​និង​៨៩​ ដែល​កសិករ​ខ្មែរ​ពេញ​និយម​ទិញ​យក​ទៅ​ដាំ​ដែល​ភាគច្រើន​ គឺ​កសិករ​នៅ​តាម​បណ្តា​ខេត្ត​ភាគ​ខាងកើត​។ ដើម​ដំឡូង​មី​ដែល​លក់​១​ថ្ងៃ​លក់​បាន​ពី​៥​ពាន់ ទៅ​១​ម៉ឺន​បាច់ ​ក្នុង​១​បាច់​តំលៃ​២៨​ទៅ​៣០​បាត​ ដែល​មាន​អ្នកទិញ​ដើម​ដំឡូង​មី​ថៃ​នាំ​ចូល​មក​លក់​ប្រមាណ​ជាង​១០​កន្លែង​។

​ពេល​ឈ្មួញ​នាំ​ដើម​ដំឡូង​មី​ថៃ​លក់​តាម​បន្ទាត់​ព្រំដែន​ឃើញ​ប្រជាពលរដ្ឋ​ មានការ​ការងារ​ធ្វើ​ដោយ​ស៊ីឈ្នួល​ចង​ដើម​ដំឡូង​មី​ជា​បាច់​ក្នុង​១​បាច់​ចំនួន​១៥​ដើម​តំលៃ​១០០​រៀល​ក្នុង​១​នាក់​១​ថ្ងៃ​អាច​រក​លុយ​បាន​៤​ម៉ឺន​ទៅ​៥​ម៉ឺន​រៀល​ អាច​ថា​ប្រសើរ​ជាង​លូច​ឆ្លង​ដែន​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​។

អ្នកដែល​ទិញ​ដើម​ដំឡូង​មី​ថៃ​ទៅ​ដាំ​បាន​បញ្ជាក់​ថា​ មូលហេតុ​ដែល​ប្រជា​កសិករ​ពេញ​និយម​ទិញ​ដើម​ដំឡូង​មី​ថៃ​ទៅ​ដាំ​ជា​ប្រភេទ​ដើម​ដំឡូង​មី​៨១ ​និង​៨៩​ដែល​ដាំ​ទទួល​បាន​ផល​ ហើយ​ដាំ​មិនសូវ​ខូច​៕

អត្ថបទសរសេរ ដោយ