ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​បន្ទាយមានជ័យ​សង់​ឈាបនដ្ឋាន​បូជា​ស.ពអ្នក​ស្លា.ប់​ដោយកូ​វី​ដ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ខណៈ​អត្រា​ការ​ស្លា.ប់​ដោយ​សារ​ជម្ងឺ​កូ​វី​ដ​-១៩​កើនឡើង​៦៥​នាក់​ ​អា​ជ្ញា​ធរ​ខេត្ត​បាន​សាងសង់​ឈាបនដ្ឋាន​

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ខណៈ​អត្រា​ការ​ស្លា.ប់​ដោយ​សារ​ជម្ងឺ​កូ​វី​ដ​-១៩​កើនឡើង​៦៥​នាក់​ ​អា​ជ្ញា​ធរ​ខេត្ត​បាន​សាងសង់​ឈាបនដ្ឋាន​សម្រាប់​បូជា​ស.ពអ្នក​ស្លា.ប់​ដោយ​សារ​ជម្ងឺ​កូ​វី​ដ​.១៩​ ​និង​​បាន​រៀបចំ​ធ្វើ​ពិធី​បញ្ចុះ​បឋម​សីលា​ ​ដើម្បី​​សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី​សាងសង់​​​ឈាបនដ្ឋាន​​កាលពី​​ថ្ងៃ​ទី​១៩ ខែ​ក​ក្ក​ដា ឆ្នាំ​២០២១​ ​មានទីតាំងនៅជើងភ្នំមួយកន្លែង ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ​។

ក្នុង​ពិធី​​ខាងលើនេះដែរ មានការ​អញ្ជើញចូលរួមពី​លោក​ ខេ​ង ស៊ុម ប្រធាន​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ ​លោក​ ​អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​ និង​មន្ត្រី​រាជ​ការ ​កងកម្លាំង​ក៏​បាន​ចូល​​រួមផងដែរ​។

​លោកអ៊ុំ រាត្រី បានអោយ​ដឹង​ថា​ ​ដោយ​សារ​​អា​ត្រា​ការ​ស្លា.ប់​ដោយ​ជម្ងឺកូ​វី​ដ​.១៩​​មានការ​កើនឡើង​រាល់ថ្ងៃ​ ទើប​គណៈកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​.១៩​ បាន​រៀបចំ​ពិធី​បញ្ចុះ​បឋម​សីលា​សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី​សាងសង់ឈាប​នដ្ឋា​ន​សម្រាប់​បូជា​ស.ពអ្នក​ស្លា.ប់​ដោយ​សារ​ជម្ងឺ​កូ​វី​ដ​.១៩​ នៅ​ទីតាំង​​ខាងលើ ។

​លោក​​បាន​បញ្ជាក់​ថា​ ពាក់ព័ន្ធនឹង​​ព្រឹត្តិការ​សហគមន៍ ២០ កុម្ភៈ ២០២១​នេះ​ ខេត្តបន្ទាយមានជ័យ​មាន​អ្នក​ស្លា.ប់​ដោយ​សារ​ជម្ងឺ​កូ​វី​ដ​.១៩ ​មាន​ចំនួន​សរុប​៦៥​នាក់ (ស្រី​៣១​នាក់) ហើយ​​អ្នក​ស្លា.ប់​ក្រៅ​មន្ទី​ពេទ្យ​មាន​ចំនួន​៧​នាក់ ​ក្នុងនោះ​មាន​ជនជាតិ​បរទេស​៥​នាក់​ (ស្រី​២​នាក់) ​ជនជាតិ​ថៃ​២​នាក់ ​និង​ជនជាតិ​ឥ​ណ្ដូ​នេ​ស៊ី​ចំនួន​៣​នាក់​ ។​ ​លោកបាន​បន្ត​​ថា រយៈពេល​កន្លង​មក ​អ្នក​ស្លា.ប់​ដោយសារ​​ជម្ងឺ​កូ​វី​ដ​.១៩ ត្រូវ​បាន​ក្រុមការងារ​ជំនាញ​រៀបចំ​បូជាស.ព​​ នៅ​ទីតាំង​ដី​​ឡូត៍​​មួយកន្លែង នៅ​ចំណុច​ភ្នំ​ពង្រ​កង​វ៉ា សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ