ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ហើយ ពលករ​ខ្មែរ​ដែល​ផ្ទុក​កូ​វី​ដ រត់គេច​ពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​ ទៅ​ជួប​ប្រពន្ធ​កំពុង​មាន​ផ្ទៃពោះ

3 ឆ្នាំ មុន

បន្ទាយ​មាន​ជ័យ ៖ ពលករ​ខ្មែរ​មក​ពី​ថៃ ផ្ទុក​ជំងឺ​កូ​វី​ដ​-១៩​ម្នាក់ ឈ្មោះ ធឿ​ន ប៊ុ​ន​ពេជ្រ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ដែល​បាន​រត់គេច​ពី​មណ្ឌល​ច​ត្តា​ឡី​ស័ក…

បន្ទាយ​មាន​ជ័យ ៖ ពលករ​ខ្មែរ​មក​ពី​ថៃ ផ្ទុក​ជំងឺ​កូ​វី​ដ​-១៩​ម្នាក់ ឈ្មោះ ធឿ​ន ប៊ុ​ន​ពេជ្រ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ដែល​បាន​រត់គេច​ពី​មណ្ឌល​ច​ត្តា​ឡី​ស័ក កាលពី​ថ្ងៃ​ទី​១៦ កក្កដា ២០២១ ត្រូវ​បាន​អាជ្ញា​ធរមាន​សមត្ថកិច្ច រក​ឃើញ​វិញ​ហើយ នៅ​រសៀល​ថ្ងៃ​ទី​១៩ កក្កដា ២០២១​នេះ ហើយ​បាន​ក៏​បញ្ជូន​ទៅ​មណ្ឌល​សម្រាក​ព្យាបាល​វិញផង​ដែរ ។

ប្រភព​ពី​មន្ត្រី​សមត្ថកិច្ច បានអោយ​ដឹង​ថា ពលករ​រូប​នេះ បាន​លួច​រត់គេច​ពី​មណ្ឌល​ច​ត្តា​ឡី​ស័ក ក្នុង​វិទ្យាល័យ​កូប ក្នុងស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ ទៅ​សំងំ ជាមួយ​ប្រពន្ធ ដែល​កំពុង​មាន​ផ្ទៃពោះ​ផង​នោះ នៅ​ឯ​ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។

​មន្ត្រី​សមត្ថកិច្ច បានបន្តថា ការរកឃើញនេះ ដោយសារ​ការ​ស្រាវជ្រាវ​របស់​កម្លាំង​អធិការដ្ឋាន​នគរបាល ក្រុង​សិរី​សោភ័ណ រក​ឃើញ​ផ្ទះ​របស់​គេ​ដែល​មាន​អាសយដ្ឋាន​ស្ថិត​នៅ​ជើងភ្នំ​កន្ទួត ភូមិ​ភ្នំ​កន្ទួត សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ​។ ក្រោយ​ពី មានការ​ចុះ​ទៅ​ធ្វើការ​ពន្យល់​ណែនាំ ក្រុម​គ្រួសារ អ្នកជំងឺ ធឿ​ន ប៊ុ​ន​ពេជ្រ ឲ្យ​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច ដើម្បី​ទាក់ទង​ទៅ​អ្នកជំងឺ​ឲ្យ​ចូលខ្លួន មក​ទទួល​ការ​ព្យាបាល និង​ហានិភ័យ​ឆ្លង​ដល់​ប្រជាពលរដ្ឋ​ផ្សេង​ៗ​ទៀត​រួច​មក អ្នកជំងឺ រួម​ទាំង​ប្រពន្ធ ដែល​កំពុង​មាន​ផ្ទៃពោះ​ផង​នោះ បាន​សម្រេចចិត្ត ជិះ​ម៉ូតូ ពី​ទីកន្លែង​លាក់ខ្លួន ដើម្បី​មក​ទទួល​ការ​ព្យាបាល​នៅ​មណ្ឌល​វិទ្យាល័យ​ខ្លា​កូន ភូម​ខ្លា​កូន​ថ្មី សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២១​។

បុរសឈ្មោះ ធឿ​ន ប៊ុ​ន​ពេជ្រ អាយុ៣០​ឆ្នាំ ជាពលករ​បម្រើ​ការងារ​នៅ​ខេត្ត​ឈុ​ន​បូ​រី ប្រទេស​ថៃ ហើយ​បាន​ចូល​មក​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០២១ រកឃើញវិជ្ជមានកូវីដ-១៩ (​មិន​ទាន់​ត្រូវ​បាន​បញ្ជាក់​ថា ជា​មេរោគ​ប្រភេទ​ថ្មី #Delta នៅឡើយ​)​។ មុន​ពេល​ចេញ​លទ្ធផល បុគ្គល​រូបនេះ បាន​រត់គេច​ពី​មណ្ឌល​ច​ត្តា​ឡី​ស័ក ក្នុង​វិទ្យាល័យ​កូប ក្នុងស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២១ ។

យ៉ាងណា អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​បាន​ជួប ឬ​មាន​ទំនាក់ទំនង​ជាមួយឈ្មោះ ធឿ​ន ប៊ុ​ន​ពេជ្រ សូម​តាមដាន សុខភាព របស់​ខ្លួន ឬ ប្រសិនបើ​មាន​អាកា​រៈ គ្រុនក្ដៅ​, ក្អក​, កណ្ដាស់​, ឈឺបំពង់ក ឬ​ដកដង្ហើម​ខ្លី​ៗ ឬ សង្ស័យ សូម​ប្រញាប់​ទៅ​ធ្វើតេស្ដ​ ។

សូម​ជម្រាប​ថា រាជរដ្ឋាភិបាល បាន​និង​កំពុង​យកចិត្ត​ទុកជា​ខ្លាំង ក្នុង​ការ​ទប់ស្កាត់​កុំ​ឲ្យ​មានការ​ចម្លងជំងឺ​កូ​វី​ដ​-១៩​ចូល​ទៅ​ក្នុង​សហគមន៍ ពិសេស​វីរុស​បំប្លែង​ថ្មី (​ដែល​តា​) ដែល​ជា​មេរោគ​ឆ្លង​លឿន និង​បង្ក​ទុក្ខទោស​ដល់​សុខភាព​ខ្លាំង បើ​ធៀប​នឹង​កូ​វី​ដ​-១៩​ធម្មតា ។ កម្ពុជា បាន​រក​ឃើញ​ករណី​វិជ្ជមាន​កូ​វី​ដ​-១៩ ជា​ករណី​នាំ​ចូល​ពី​ក្រៅប្រទេស​ជា​ច្រើន​ករណី​ក្នុង​មួយ​ថ្ងៃ​ៗ ដែល​ភាគច្រើន​ជា​ពលករ​ខ្មែរ​មក​ពី​ប្រទេស​ថៃ វិល​ចូល​ស្រុក​កំណើត​ក្រោយ​ពី​ប្រទេស​ថៃ បាន​បិទ​ប្រទេស និង​ខេត្ត​មួយ​ចំនួន ក្រោយ​ផ្ទុះ​ការ​ឆ្លង​កូ​វី​ដ​-១៩ ខ្លាំងក្លា​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ