ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ទាន់​! ពលករ​ខ្មែរ​មក​ពី​ថៃ​ផ្ទុក​​កូ​វី​ដ​១៩ រត់គេច​​ពី​មណ្ឌល​​ច​ត្តា​ឡី​ស័ក

3 ឆ្នាំ មុន
  • ភ្នំពេញ

អនុ​គណៈកម្មការ​ស្រាវជ្រាវ​​ជំងឺ​កូ​វី​ដ​-១៩ នា​រសៀល​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២១ នេះ​ បាន​ប្រកាស​អំពាវនាវ​ឱ្យ​ពល​រដ្ឋ​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន ប្រសិនបើ​ដឹង​ពី​ដំណើរ​របស់​បុគ្គល ឈ្មោះ

រាជធានី​ភ្នំពេញ ៖ អនុ​គណៈកម្មការ​ស្រាវជ្រាវ​​ជំងឺ​កូ​វី​ដ​-១៩ នា​រសៀល​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២១ នេះ​ បាន​ប្រកាស​អំពាវនាវ​ឱ្យ​ពល​រដ្ឋ​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន ប្រសិនបើ​ដឹង​ពី​ដំណើរ​របស់​បុគ្គល ឈ្មោះ ធឿ​ន ប៊ុ​ន​ពេជ្រ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ខេត្តបន្ទា​យ​មានជ័យ ដោយសារ​តែ​បុគ្គល​រូប​នេះ​បាន​រត់​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក ហើយ​មាន​វិជ្ជមាន​កូ​វី​ដ​-១៩ ។

អនុ​គណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូ​វី​ដ​-១៩ ក៏​បាន​បន្ត​ថា សូម​បងប្អូន​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន ប្រសិនបើ​ដឹង​ពី​ដំណើរ​របស់​បុគ្គល​​ខាងលើ ឬ​អ្នក​ដែល​បាន​ពាក់ព័ន្ធ​ជាមួយ​បុគ្គល ឈ្មោះ ធឿ​ន ប៊ុ​ន​ពេជ្រ គឺជា​ពលករ​មក​ពី​ប្រទេស​ថៃ ត្រូវ​បាន​ធ្វើតេស្ដ​រក​ឃើញ​វិជ្ជមាន​មេរោគ កូ​វី​ដ​-១៩ (​មិន​ទាន់​ត្រូវ​បាន​បញ្ជាក់​ថា ជា​មេរោគ​ប្រភេទ​ថ្មី #Delta នៅឡើយ​)​។

អនុ​គណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូ​វី​ដ​-១៩ បាន​បញ្ជាក់​ថា «​មុន​ពេល​ចេញ​លទ្ធផល បុគ្គល​ខាងលើ បាន​រត់គេច​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក កាល​ថ្ងៃ​ទី ១៦ ខែកក្កដា ឆ្នាំ​២០២១» ។

បុគ្គល ឈ្មោះ ធឿ​ន ប៊ុ​ន​ពេជ្រ មាន​ទីលំនៅ​ភូមិ​ភ្នំ​កន្ទួត សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ឈ្មោះ ធឿ​ន ប៊ុ​ន​ពេជ្រ ភេទ ប្រុស អាយុ​​៣០​ឆ្នាំ ដែល​មាន​ទីលំនៅ​ភូមិ​ភ្នំ​កន្ទួត សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។ បន្ថែម​ពីលើ​នេះ អនុ​គណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូ​វី​ដ​-១៩ បាន​អំពាវនាវ​ឱ្យ​បងប្អូន តាមដាន សុខភាព របស់​ខ្លួន ឬ ប្រសិនបើ​មាន​អាកា​រៈ គ្រុនក្ដៅ​, ក្អក​, កណ្ដាស់​, ឈឺបំពង់ក ឬ​ដកដង្ហើម​ខ្លី​ៗ ឬ សង្ស័យ សូម​ប្រញាប់​ទៅ​ធ្វើតេស្ដ​។

សូម​បញ្ជាក់​ថា កម្ពុជា​បាន​រក​ឃើញ​ករណី​វិជ្ជមាន​កូ​វី​ដ​-១៩ ជា​ករណី​នាំ​ចូល​ពី​ក្រៅប្រទេស​ជា​ច្រើន​ករណី​ក្នុង​មួយ​ថ្ងៃ​ៗ ដែល​ភាគច្រើន​ជា​ពលករ​ខ្មែរ​មក​ពី​ប្រទេស​ថៃ វិល​ចូល​ស្រុក​កំណើត​ក្រោយ​ពី​ប្រទេស​ថៃ​បាន​បិទ​ប្រទេស​និង​ខេត្ត​មួយ​ចំនួន​ក្រោយ​ផ្ទុះ​ការ​ឆ្លង​កូ​វី​ដ​-១៩ ខ្លាំងក្លា​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ