លោកថោង ខុន ក្រើនរំលឹកប្រតិភូអត្តពលិកកម្ពុជារឿងកូវីដ មុនចេញដំណើរទៅជប៉ុន
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ លោកបណ្ឌិតថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)
រាជធានីភ្នំពេញ ៖ លោកបណ្ឌិតថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)
រាជធានីភ្នំពេញ ៖ លោកបណ្ឌិតថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)កាលពីព្រឹកថ្ងៃច័ន្ទ ទី១៩ ខែកក្កដា បានអញ្ជើញជាកិត្តិយសក្នុងពីធីជួបសំណេះសំណាល ជូនដំណើរប្រតិភូអត្តពលិកកម្ពុជាដែលនឹងចេញដំណើរនៅថ្ងៃទី២០ កក្កដា ឆ្នាំ២០២១ ដើម្បីទៅចូលរួមប្រកួតកីឡាអូឡាំពិកឆ្នាំ២០២០នៅប្រទេសជប៉ុន។
ថ្លែងក្រោយពីបញ្ចប់ពិធីសំណេះសំណាល លោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា ទទួលបន្ទុកជានាយបេសកកម្មដែលត្រូវដឹកនាំប្រតិភូកីឡាករ-កីឡាការិនីទាំងពីរប្រភេទ គឺប្រភេទកីឡាអត្តពលកម្មនិងកីឡាហែលទឹកទៅចូលរួមប្រកួតកីឡាអូឡាំពិកលើកនេះបានមានប្រសាសន៍ឱ្យបានដឹងថា លោកបណ្ឌិតថោង ខុន បានធ្វើការក្រើនរំលឹកនូវអ្វីដែលជាការហាមឃាត់រួចរាល់ក្នុងបរិបទថ្មីនៃការការពារកូវីដ-១៩នេះនៅក្នុងដំណើរចេញទៅដល់កន្លែងប្រកួតហើយវិលត្រឡប់មកវិញប្រកបដោយសុវត្ថិភាព។
លោកក៏បានសម្ដែងនូវការលើកទឹកចិត្តយ៉ាងកក់ក្ដៅបំផុត ហើយបានធ្វើការផ្ដាំផ្ញើរដល់កីឡាករ-កីឡាការិនីនិងគ្រូបង្វឹកត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីឱ្យការប្រកួតតំណាងឱ្យប្រទេសជាតិនាពេលនេះទទួលបានជោគជ័យ ។ យើងដឹងហើយថា យើងទៅពេលនេះគឺយើងទៅក្នុងនាមជាសមាជិកគណៈកម្មាធិការជាតិអូឡាំពិកអន្តរជាតិ ដែលមានភារកិច្ចមួយត្រូវតែបញ្ជូនតំណាងឱ្យទៅចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍នៃការប្រកួតដែលមានរយៈពេល៤ឆ្នាំម្ដងមួយនេះ។ដូច្នេះអត្ថន័យខ្លឹមសារនៃការចូលរួមប្រកួតចូលរួមប្រកួតនាពេលនេះក្រៅពីការចូលរួមដើម្បីដល់ម្ចាស់ផ្ទះផង គឺចូលរួមដើម្បីប្រយុទ្ធប្រឆាំងការរីករាលដាលជម្ងឺកូវីដ-១៩ផង ហើយក៏ជាការចូលរួមដើម្បីលើកទង់ជាតិកម្ពុជា ក្នុងនាមជាសមាជិថ្មីនៃចលនាអូឡាំពិកអន្តរជាតិ។
លោកវ៉ាត់ ចំរើនមានប្រសាសន៍បន្តទៀតថា លោកបណ្ឌិតថោង ខុន ជម្រុញទៅដល់អត្តពលិកកម្ពុជាត្រូវតែប្រឹងប្រែងធ្វើយ៉ាងណាឱ្យការប្រកួតប្រកបទៅដោយសេចក្ដីថ្លៃថ្នូរ គោរពបទបញ្ជាប្រកួត គោរពម្ចាស់ផ្ទះ ព្រមទាំងគោរពតាមការវិនិច្ឆ័យរបស់អាជ្ញាកណ្ដាល-ចៅក្រមដែលធ្វើឱ្យយើងទាំងអស់គ្នាសក្ត័សមជាប្រទេសដែលមានសន្តិភាព អរិយធម៌ល្អ មានសុជីវធម៌ជាខ្មែរ ដែលគោរពចំពោះគោលការណ៍កីឡារបស់អន្តរជាតិ ដែលជាស្តង់ដារត្រូវគោរពទាំងអសើគ្នានៅលើពិភពលោក ។ ម្យ៉ាងវិញទៀតចំពោះការដណ្ដើមមេដាយឬជ័យលាភីយើងដឹងហើយថានៅមានគម្លាតឆ្ងាយពីគេខ្លាំងណាស់ ប៉ុន្តែយើងសង្ឃឹមថា អត្តពលិករបស់យើងអាចបំបែកកំណត់ត្រាចាស់របស់ខ្លួនបាន។
នៅក្នុងឱកាសនោះដែរ អត្តពលិកទាំងអស់បានសំម្ដែងនូវអំណរអរគុណចំពោះការផ្ដល់អនុសាសន៍លើកទឹកចិត្តល្អៗប្រកបដោយភាពកក់ក្ដៅបំផុត ព្រមទាំងបានឧបត្ថម្ភនូវថវិកាលើកទឹកចិត្តក្នុងម្នាក់ៗ៦០០ដុល្លារសហរដ្ឋអាមេរិក ។ មិនតែប៉ុណ្ណោះ លោកបណ្ឌិតថោង ខុន ក៏បានថ្លែអំណរគុណដល់ក្រសួងអប់រំយុវជននិងកីឡា តាមរយៈលោកអ៊ុក សិទ្ធិជាតិ ដែលបានឧបត្ថម្ភថ្លៃសំបុត្រយន្តហោះ និងដោះស្រាយលើប្រាក់ហោប៉ៅបានទាន់ពេលវេលា៕
ចែករំលែកព័តមាននេះ