ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​​ជាង១០​ថ្ងៃ​! ​គ្រូពេទ្យ​ស្លា​.​ប់​ដោយ​កូ​វី​ដ​ កើន​ខ្ពស់​​បំផុតនៅឥណ្ឌូនេស៊ី​

2 ឆ្នាំ មុន

ឥណ្ឌូ​នេ​ស៊ី ៖ តាម​ការ​បញ្ជាក់​ពី​សមាគម​ន៍​វេជ្ជបណ្ឌិត​ឥណ្ឌូ​នេ​ស៊ី (IDI) បានឱ្យ​ដឹង​ថា ការ​ស្លា​.​ប់​គ្រូពេទ្យ​ដោយ​ជំងឺ​កូ​វី​ដ​១៩​ក្នុង​

ឥណ្ឌូ​នេ​ស៊ី ៖ តាម​ការ​បញ្ជាក់​ពី​សមាគម​ន៍​វេជ្ជបណ្ឌិត​ឥណ្ឌូ​នេ​ស៊ី (IDI) បានឱ្យ​ដឹង​ថា ការ​ស្លា​.​ប់​គ្រូពេទ្យ​ដោយ​ជំងឺ​កូ​វី​ដ​១៩​ក្នុង​ប្រទេស​នេះ កើនឡើង​យ៉ាង​ខ្លាំង​នៅ​ពាក់កណ្តាល​ខែកក្កដា​។ ស្រប​ពេល​ដែល​វីរុស​បំប្លែង​ថ្មី «Delta» បាន​ជំរុញ​ឱ្យ​មានការ​កើនឡើង​នៃ​ការ​ឆ្លង​នៅ​ទូ​ទាំង​ប្រទេស​។

គ្រូពេទ្យ​សរុប​ចំនួន​១១៤​នាក់ បាន​ស្លា​.​ប់​គិត​ចាប់ពី​ថ្ងៃ​ទី​១​ដល់​ថ្ងៃ​ទី​១៧ ខែកក្កដា ដែល​ជា​តួលេខ​ខ្ពស់​បំផុត​សម្រាប់​រយៈពេល​ប្រហាក់ប្រហែល​គ្នា​កាលពីមុន និង​ច្រើន​ជាង ២០% នៃ​ចំនួន​គ្រូពេទ្យ​សរុប​៥៤៥​នាក់ ដែល​បាន​ស្លា​.​ប់ ចាប់តាំងពី​ការ​ឆ្លង​រាលដាល​ដំបូង​នៃ​ជំងឺ​រាតត្បាត​នេះ​។

លោក Mahesa Paranadipa មន្ត្រីជាន់ខ្ពស់​របស់ (IDI) បាន​និយាយ​ថា សមាគម​មានការ​ព្រួយបារម្ភ​ថា ប្រព័ន្ធ​វេជ្ជសាស្ត្រ​ប្រហែល​មិន​អាច​ទប់ទល់​នឹង​ស្ថានភាព​បច្ចុប្បន្ន​បាន​ទេ​។

ការ​ស្លា​.​ប់​របស់​ក្រុម​គ្រូពេទ្យ បាន​កើនឡើង​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ដែល​ជា​ប្រទេស​មាន​ប្រជាជន​ច្រើន​លំដាប់​ទី​៤​ពិភពលោក បើ​ទោះជា​មាន​អត្រា​ចាក់​វ៉ាក់សាំង ៩៥% ក្នុង​ចំណោម​បុគ្គលិក​សុខាភិបាល​ក៏​ដោយ​។ ប្រការ​នេះ​ជម្រុញ​ឱ្យ​រដ្ឋាភិបាល​សម្រេច​ប្រើ​វ៉ាក់សាំង Moderna នៅ​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩ បន្ថែម​ពីលើ​វ៉ាក់សាំង​ចិន Sinovac សម្រាប់​បុគ្គលិក​សុខា​ភិបាល​របស់​ខ្លួន​។

ទិន្នន័យ​ជា​មធ្យមភាគ​រយៈពេល​៧​ថ្ងៃ​ចុង​ក្រោយ ពី​ក្រុម​អ្នក​តាមដាន​របស់​សារព័ត៌មាន​រ៉​យ​ទ័​រ​បាន​បង្ហាញ​ថា ការ​រីក​រាលដាល​នៃ​វីរុស​បំប្លែង​ថ្មី «Delta» បាន​បណ្តាល​ឱ្យ​ឥណ្ឌូ​នេ​ស៊ី​មាន​ករណី​ឆ្លង​ថ្មី​ច្រើន​ជាង​ប្រទេស​នានា​នៅ​លើ​ពិភពលោក​ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ​។ ដោយ​កាលពី​ថ្ងៃ​ទី​១៨ ខែកក្កដា ប្រទេស​ឥណ្ឌូ​នេ​ស៊ី បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​ចំនួន ៤៤,៧២១​ករណី និង​មាន​អ្នក​ស្លា​.​ប់​ចំនួន​១,០៩៣​នាក់​៕ (​ដកស្រង់​ចេញពី Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ