ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀ.នធ្វើ​ពិធី​​​ដុត​កម្ទេច​គ្រឿងញៀ.ន

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋម​បាន​ឱ្យ​ដឹង​ថា កាលពីវេលាម៉ោង​​៨​និង​​​២២នាទីព្រឹក​ថ្ងៃទី​​​១៩ កក្កដា ឆ្នាំ​​២០២១​នេះ​​

​រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋម​បាន​ឱ្យ​ដឹង​ថា កាលពីវេលាម៉ោង​​៨​និង​​​២២នាទីព្រឹក​ថ្ងៃទី​​​១៩ កក្កដា ឆ្នាំ​​២០២១​នេះ​​អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀ.ន​បានធ្វើ​ពិធី​​​ដុត​កម្ទេច​គ្រឿងញៀ.នជា​ច្រើន​ដែលបង្ក្រាបបានកាលពីពេលកន្លងមក​ នៅចំណុចដីឡូ​ត៍មួយកន្លែង តាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ ​ស្ថិត​​ក្នុង​សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ ។​

អង្គ​ពិធីខាងលើបាន​ប្រព្រឹត្តទៅ​ក្រោមអធិបតីភាព​លោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀ.ន ជា​តំណាងរបស់​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹម យ៉ាន ប្រធានអាជ្ញាធរ​ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀ.ន និងមានការចូលរួមពីសំណាក់មន្ត្រី អាជ្ញាធរ​ជំនាញនៃមន្ទីរ​ពាក់ព័ន្ធផងដែរ ។​ ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ