ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ខេត្ត​ជាប់​ព្រំដែន​ថៃ កំពុង​ឆ្លង​មេរោគ​កូ​វីដ​១៩ ខ្លាំង​

2 ឆ្នាំ មុន
  • ភ្នំពេញ

(​​ភ្នំពេញ​)៖ ខេត្ត​ជាប់​ព្រំដែន​ថៃ បន្ត​រកឃើញ​អ្នក​ឆ្លង​មេរោគ​កូ​វីដ​១៩​ថ្មី​ច្រើន គួរអោយ​បារម្ភ ខណៈដែល​មេរោគ​នេះ កំពុង​ធ្វើអោយ​ប្រទេស​ថៃ ស្ថិតក្នុង​ស្ថានភាព​ដ៏​ធ្ងន់ធ្ងរ​។​ ​ខេត្តកោះកុង បាន​រាយការណ៍ នៅ​យប់​ថ្ងៃទី​១៨…

(​​ភ្នំពេញ​)៖ ខេត្ត​ជាប់​ព្រំដែន​ថៃ បន្ត​រកឃើញ​អ្នក​ឆ្លង​មេរោគ​កូ​វីដ​១៩​ថ្មី​ច្រើន គួរអោយ​បារម្ភ ខណៈដែល​មេរោគ​នេះ កំពុង​ធ្វើអោយ​ប្រទេស​ថៃ ស្ថិតក្នុង​ស្ថានភាព​ដ៏​ធ្ងន់ធ្ងរ​។​

​ខេត្តកោះកុង បាន​រាយការណ៍ នៅ​យប់​ថ្ងៃទី​១៨ ខែកក្កដា​នេះ​ថា បាន​រកឃើញ​ចំនួន ៩៥​នាក់ ហើយ ខេត្តបន្ទាយមានជ័យ រកឃើញ​ចំនួន ៨៨​នាក់​។ ខេត្ត​ឧ​ត្ថរ​មានជ័យ បានអោយដឹង​តាមរយៈ​ហ្វេ​ស​ប៊ុ​ក កាលពី ២៣​ម៉ោង​មុន​ថា បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ ១៩​ថ្មី ចំនួន ១៨៧​នាក់​។​

​ក្រសួងសុខាភិបាល បាន​និយាយថា កម្ពុជា​បាន​រកឃើញ​ករណី​នាំចូល​កូ​វីដ​១៩ ចំនួន​រហូតដល់ ៣១៥​កណី ដោយ​គេ​ជឿថា ភាគច្រើនបំផុត គឺ​នាំចូល​ពី​ប្រទេស​ថៃ​។​

​អ្នកជំនាញ​សុខាភិបាល បាន​ព្រមាន​ថា កម្ពុជា​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាល​កូ​វីដ​១៩ ដើម្បី​បញ្ចៀស​មហន្តរាយ​សុខភាព និង​ជីវិត​។​

​ចាប់តាំងពី​ខែកក្កដា កម្ពុជា​រង​ការវាយប្រហារ​កាន់តែ​ធ្ងន់ ដោយសារ​កូ​វីដ​១៩ ដោយសារ​មាន​អ្នក​ឆ្លង ថ្មី​ជិត ១០០០​នាក់ សឹង​រាល់ថ្ងៃ ហើយ​មាន​អ្នកស្លាប់ ចន្លោះ​ពី ២០ ទៅ ៣០​នាក់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ