ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា​ឡុ​ង​អ៊ីន​ធើ​រ​ណេ​ត Google អាច​នឹង​ហាមឃាត់​នៅ​ឥណ្ឌា

8 ឆ្នាំ មុន

បា​ឡុ​ង​អ៊ី​ន​ធើ​រ​ណេ​តរបស់​ក្រុមហ៊ុន Google មានឈ្មោះ​ថា Project Ballon បច្ចុប្បន្ន​នេះ​កំពុង​តែ​សាកល្បង​ធ្វើតេស្ត​ក្នុង​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី និង​ប្រទេស​ស្រី​លង្កា​ដែល​ជា​កន្លែង​…

បា​ឡុ​ង​អ៊ី​ន​ធើ​រ​ណេ​តរបស់​ក្រុមហ៊ុន Google មានឈ្មោះ​ថា Project Ballon បច្ចុប្បន្ន​នេះ​កំពុង​តែ​សាកល្បង​ធ្វើតេស្ត​ក្នុង​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី និង​ប្រទេស​ស្រី​លង្កា​ដែល​ជា​កន្លែង​សញ្ញា​អ៊ីន​ធើ​រ​ណេ​ត​ខ្ពស់​ត្រូវ​បាន​បញ្ជូន​ពី​ចង្កោម​បា​ឡុ​ង​អណ្តែត​លើ​អាកាស​រយៈកម្ពស់ ១៨ គីឡូម៉ែត្រ​ពី​ផែនដី ។ ប៉ុន្តែ​គម្រោង​នេះ​អាច​នឹង​ត្រូវ​ហាមឃាត់​ដោយ​ប្រឈម​ជាមួយនឹង​ច្បាប់​របស់​ប្រទេស​ឥណ្ឌា​ដែល​ជាទី​ផ្សារ​ដ៏​ធំ​របស់​ខ្លួន ។

កាសែត​របស់​ឥណ្ឌា The Economic Times រាយការណ៍​ថា ក្រសួង​ទូរគមនាគមន៍​របស់​ប្រទេស​ឥណ្ឌា​បាន​បង្ហាញ​ចេញ​នូវ​បញ្ហា​បច្ចេកទេស​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​គម្រោង​របស់​ក្រុមហ៊ុន Google ។

លោក​រដ្ឋមន្ត្រី​ព័ត៌មានវិទ្យា រ៉ា​វី ហ្សា​ន​កា ប្រា​សេត បាន​សរសេរ​សំបុត្រ​ទៅ​កាន់​អ្នកតំណាង​សភា​ថា គម្រោង Project Loon របស់​ក្រុមហ៊ុន Google ប្រើប្រាស់​សម្រាប់​ប្រតិបត្តិការ​កោសិកា​ក្នុង​ប្រទេស​ឥណ្ឌា ហើយ​វា​អាច​នឹង​ឈាន​ដល់​ការ​ជ្រៀតចូល​ជាមួយនឹង​ការ​បញ្ជូន​ផង​ដែរ ។

យោង​តាម​កាសែត​ឥណ្ឌា​ក្រសួងទេសចរណ៍ និង​ក្រសួងការពារជាតិ​បាន​បង្ហាញ​កង្វល់​ពី​ប្រព័ន្ធ​សន្តិសុខ​នៃ​គម្រោង​នេះ ជាមួយនឹង​ការ​ភ័យ​ខ្លាច​ពី​ការ​ឃ្លាំមើល និង​ការ​ជ្រៀតចូល​នៃ​ច្បាប់​ហោះហើរ និង​យន្តហោះ​យោធា ។ ព្រោះថា​ពេល​បា​ឡុ​ង​ហោះហើរ​វា​នឹង​អណ្តែត​ពាសពេញ​ផ្ទៃ​អាកាស​ប្រៀប​ដូច​ជា​ការ​ស្រូប​យក​ទិន្នន័យ ឬ​បង្អាក់ដំណើរ​ហោះហើរ​ផ្លូវអាកាស​របស់​ប្រទេស​ឥណ្ឌា​ដូច្នោះ​ដែរ ។

នាយក​ប្រតិបត្តិ​ថ្មី​ប្រចាំ​ក្រុមហ៊ុន Google លោក Sundar Pichai នឹង​ទៅ​ប្រទេស​ឥណ្ឌា​នៅ​ស​ប្តា​ហ៍​ក្រោយ​ដើម្បី​ជួប​ជាមួយ​អ្នកតំណាង​រដ្ឋាភិបាល ។ លោកនាយក​រដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi និង​លោក Pichai ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ពិភាក្សា​ពី​គម្រោង Project Loon នេះ ។  ខណៈ​ពេល​ដែល​វា​កំពុង​តែ​ក្លាយជា​ប្រធានបទ​ពិភាក្សា​ចម្បង​៕