ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាព​កូ​វី​ដនៅខេត្តតាកែវ​មិន​មានការ​ថយ​ចុះ​នៅឡើយ​ទេ ខណៈ​រក​ឃើញ​ឆ្លង​ថ្មី​ៗ​៦០​នាក់​បន្ថែម​ទៀត

2 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ស្ថានភាព​កូ​វី​ដ​-១៩ នៅ​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ ២០២១ របស់​ខេត្តតាកែវ នៅ​តែ​មិន​មានការ​ថយ​ចុះ​នៅឡើយ​ទេ ខណៈ​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ៗ​មាន​ចំនួន​៦០​នាក់​បន្ថែម​ទៀត…

ខេត្តតាកែវ ៖ ស្ថានភាព​កូ​វី​ដ​-១៩ នៅ​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ ២០២១ របស់​ខេត្តតាកែវ នៅ​តែ​មិន​មានការ​ថយ​ចុះ​នៅឡើយ​ទេ ខណៈ​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ៗ​មាន​ចំនួន​៦០​នាក់​បន្ថែម​ទៀត ។

លោក នុ​ត ស៊ី​ណាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បានអោយ​កោះសន្តិភាព​យើង​ដឹង នៅ​ថ្ងៃ​ទី​១៧ ខែកក្កដា​នេះ​ថា នៅ​ថ្ងៃនេះ​គ្រូពេទ្យ​បាន​ធ្វើតេស្ត​ទៅ​លើ​ប្រជាពលរដ្ឋ​ដែល​ជាប់​ពាក់ព័ន្ធ​នៅ​តាម​បណ្តា​ស្រុក ក្រុង​នានា​ក្នុង​ខេត្ត​មាន​អ្នក​ឆ្លង​ថ្មី​ៗ​មាន​ចំនួន​៦០​នាក់​បន្ថែម​ទៀត ។
បច្ចុប្បន្ន​នេះ ទាំង​ពលករ និង​ប្រជាពលរដ្ឋ​កំពុង​តែ​ធ្វើ​ច​ត្តា​ឡី​ស័ក​កំរិត​២​សរុប​៣២៨​នាក់ ស្រី ១៤៤​នាក់ នៅ​សេ​វិ​ន​ដេ​អី​ន​: សរុប ៩​ស្រី ០៥​នាក់ សាលា​គរុកោសល្យ​ភូមិភាគ​ចំនួន ៦៤​នាក់ ស្រី​: ៣៣​នាក់ ស្រុក​ប្រតិបត្តិ​បាទី​២៨​នាក់ ,​ស្រី​១១​នាក់ មន្ទីរពេទ្យ​អង្គ​បុរី ៤៨​ស្រី ២៧​នាក់ ស្រុក​ប្រតិបត្តិ​គិរីវង់​២៤​នាក់​, ស្រី​១២​នាក់ កោះអណ្តែត​៤១​នាក់ ,​ស្រី​៣​នាក់ ព្រៃកប្បាស​១១៤​នាក់ ,​ស្រី ៥៣​នាក់ តេស្ត​វិជ្ជមាន​កូ​វី​ដ​១៩​សរុបៈ ៣៩៦៤​នាក់ ស្រីៈ​២៤៩៩​នាក់ តេស្ត​វិជ្ជមាន​កំពុង​ព្យាបាលៈ ៨៨០​នាក់ ស្រីៈ​៣៨១​នាក់ (​ស្ថានភាព​អ្នកជំងឺៈ​មាន​សភាព​ធម្មតា​ទាំងអស់​) ។

ករណី​ជាៈ ៣០២២​នាក់ ស្រីៈ ១,៩៤៨​នាក់ បញ្ជូន​១២​នាក់ ស្រីៈ​៥​នាក់ (៩​នាក់​ទៅ​ព្រី​មៀ​សែន​សុខ​ភ្នំពេញ , ២​នាក់​ទៅ​មន្ទីរពេទ្យ​ហ្លូ​ង​ម៉ែ ,១​នាក់​ទៅ​មន្ទីរពេទ្យ​ច​ង្រែ​) ករណី​ស្លាប់​៧១​នាក់ ស្រី​៤៤​នាក់ ។

លោក​នុ​ត ស៊ី​ណាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​បន្ត​ទៀត​ថា​ចំនួន​ធ្វើតេស្ត​វិជ្ជមាន​អ្នក​ឆ្លង​ថ្មី ៦០​នាក់ ស្រី​២៨​នាក់ ដែល​ក្រុម​គ្រូពេទ្យ​ធ្វើតេស្ត​រក​ឃើញ​នៅ​ក្នុងស្រុក ក្រុង​ទាំង​១០ របស់​ខេត្តតាកែវ ក្នុង​នោះ​មាន ៖ ១.​ស្រុក​សំរោង​ចំនួន ៤​នាក់ ស្រី​១ ២.​ស្រុក​ត្រាំកក់​ចំនួន ១០​នាក់ ស្រី​៤​នាក់ ៣.​ស្រុក​បាទី​៤​នាក់ ស្រី​១​នាក់ ៤.​ស្រុក​គិរីវង់ ៧​នាក់ ស្រី​៣ នាក់ ៥.​ស្រុក​ព្រៃកប្បាស ៤​នាក់ ស្រី ៣​នាក់ ៦.​ស្រុក​បូ​រី​ជលសារ ០១​នាក់ ស្រី​១​នាក់ ៧.​ស្រុក​ទ្រាំង ២៣​នាក់ ស្រី ១០​នាក់ ៨.​ស្រុក​កោះអណ្តែត ៤​នាក់ ស្រី ០៣​នាក់ ៩.​ស្រុក​ដូន​កែវ ២​នាក់ ស្រី ០១​នាក់ ១០.​ស្រុក​អង្គរបុរី ១​នាក់ ស្រី​១​នាក់ ។

លោក​ប្រធាន​មន្ទីរ​ក៏​បាន​អំពាវនាវ​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង​ទាំងអស់​ដែល​មានការ​ជាប់​ពាក់ព័ន្ធ​ជាមួយ​បងប្អូន​ដែល​មាន​ជំងឺ​កូ​វី​ដ​១៩ ទាំងអស់​សូម​ទៅ​យក​សំណាក​នឹង​ធ្វើតេស្ត​រក​ជំងឺ​កូ​វី​ដ​១៩ អោយ​បាន​គ្រប់​ៗ​គ្នា​នឹង​សូម​បងប្អូន​យើង​ត្រូវធ្វើ​ច​ត្តា​ទី​ស័ក​អោយ​បាន​ត្រូវ​នឹង​ត្រូវ​អនុវត្ត​តាម​ការ​នាំ​របស់​ក្រសួងសុខាភិបាល​ពិសេស​ផែនការ​ការពារ ៣​កុំ ៣​ការពារ របស់​សម្តេច​តេ​ជោ ប្រមុខ​រាជរ​ដ្ឋា​ភិ​បានអោយ​បាន​ខ្ជាប់ខ្ជួន​ជា​និច្ច​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ