ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តតាកែវ រៀបចំវត្ថុតាងគ្រឿងញៀ.ន ដើម្បីយកទៅដុតបំផ្លាញចោល នៅភ្នំពេញ

2 ឆ្នាំ មុន
  • តាកែវ

ខេត្ត​តាកែវ៖ លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងលោក គង់ កូមិន្ទ អនុប្រធានសាលាដំបូងខេត្ត រួមជាមួយតំណាង​ស្នងការដ្ឋាននគរបាលខេត្ត…

ខេត្ត​តាកែវ៖ លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងលោក គង់ កូមិន្ទ អនុប្រធានសាលាដំបូងខេត្ត រួមជាមួយតំណាង​ស្នងការដ្ឋាននគរបាលខេត្ត និង​លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្តតាកែវ តំណាងលោកឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ​កាលពីរសៀលថ្ងៃទី​១៥ ខែ​កក្កដា ឆ្នាំ២០២១ បានអញ្ជើញចូលរួមត្រួតពិនិត្យសម្ភារៈ និងវត្ថុតាងមួយចំនួន ដែលសមត្ថកិច្ច បានដកហូត និងរឹបអូសពីបទល្មើសគ្រឿងញៀន។

ការ​​ត្រួត​​​ពិនិត្យ​​​នេះ ​បាន​ធ្វើ​ឡើង នៅលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្ត នៅមូលដ្ឋានខេត្តតាកែវ ក្នុងរយៈពេលកន្លងមក ដើម្បីយកទៅចូលរួមដុតបំផ្លាញចោល នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ក្នុង​ទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅរាជធានី​ភំ្នពេញ។

លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាកររងកងរាជអាវុធហត្ថខេត្ត បានអោយដឹងថា បន្ទាប់ពីមានការប្រជុំត្រួត​ពិនិត្យវត្ថុតាងគ្រឿងញៀន និងសម្ភារប្រើប្រាស់វេចខ្ចប់គ្រឿងញៀន ដែលរឹបអូសបានកន្លងមក​រួចរាល់ គឺ​ដើម្បីបើក និងបិទបញ្ចប់ និងវេចខ្ចប់គ្រឿងញៀន យកទៅដុតបំផ្លាញ ចំពោះវត្ថុតាងដែលបានដុតកម្ទេចចោល រួមមាន កញ្ឆាក្រៀមចំនួន ៣៦ គីឡូក្រាម។  ម្ស៉ៅក្រាមពណ៌សថ្លាថ្លឹង ទាំងសម្បកថង់ ចំនួន ៨២៨.៤៦ ក្រាមផងដែរ៕ សេង សុធា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ