ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជានឹង​ទទួល​បាន​រូបចម្លាក់ព្រះ​ស្កន្ទ​គង់​លើ​ក្ងោក​ពី​អា​មេ​រិ​ក​វិញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​នឹង​ទទួល​បាន​មក​វិញ​នូវ​សម្បត្តិ​វប្បធម៌​ខ្មែរ​រូបចម្លាក់ «​ព្រះ​ស្កន្ទ​គង់​លើ​ក្ងោក​» ពី​ភាគី​សហរដ្ឋអាមេរិក​ដែល រូបចម្លាក់​នេះ​ត្រូវ​បាន​អា​មេ​រិ​ក​រឹបអូស​បាន​ពី​ពលរដ្ឋ​ខ្លួន​នៅ​សង្កាត់​ភាគ​ខាងត្បូង​នៃ​ទីក្រុង​ញូ​វ​យ៉​ក ។ យោង​តាម​សេចក្ដី​ជូន​ព័ត៌មាន របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​នឹង​ទទួល​បាន​មក​វិញ​នូវ​សម្បត្តិ​វប្បធម៌​ខ្មែរ​រូបចម្លាក់ «​ព្រះ​ស្កន្ទ​គង់​លើ​ក្ងោក​» ពី​ភាគី​សហរដ្ឋអាមេរិក​ដែល រូបចម្លាក់​នេះ​ត្រូវ​បាន​អា​មេ​រិ​ក​រឹបអូស​បាន​ពី​ពលរដ្ឋ​ខ្លួន​នៅ​សង្កាត់​ភាគ​ខាងត្បូង​នៃ​ទីក្រុង​ញូ​វ​យ៉​ក ។ យោង​តាម​សេចក្ដី​ជូន​ព័ត៌មាន របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ។

លោក​ជំទាវ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិច​ត្រ​សិល្បៈ​លើក​ឡើង​ក្នុង​សេចក្តីជូនដំណឹង​របស់​ក្រសួង​វប្បធម៌​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ កក្កដា​នេះ​ថា វត្ថុ​បុរាណ​ដ៏​ពិចិត្រ​នេះ​ត្រូវ​បាន​យក​ចេញពី​ប្រាសាទក្រចាប់​ដែល​ជា​ប្រាសាទ​មួយ​ក្នុង​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ អតីត​រាជធានី​នៃ​អាណាចក្រ​ខ្មែរ​នៅ​សតវត្សរ៍​ទី​១០ គ​.​ស ។

លោក​ជំទាវ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ថ្លែង​ថា «​រូបចម្លាក់​ព្រះ​ស្កន្ធ​គង់​លើ​ក្ងោក​នេះ​» គឺជា​គំរូ​នៃ​ភាព​ច្នៃប្រឌិត​ដ៏​គួរ ឲ្យ​ស្ញប់ស្ញែង​របស់​បុព្វបុរស​ខ្មែរ ។ ព្រះ​ស្កន្ទ ទេព​នៃ​សង្គ្រាម​របស់​សាសនា​ហិណ្ឌូ គឺ​កម្រ​មាន​ឃើញ​នៅ​ក្នុង​សិល្បៈ​ខ្មែរ ប៉ុន្តែ​ត្រូវ​បាន​បង្ហាញ​រូបរាង​យ៉ាង​លេចធ្លោ​នៅ​ប្រាសាទក្រចាប់ ។

ការ​វិល​ត្រឡប់​មក​វិញ​នៃ​រូបចម្លាក់​នេះ បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា​ក្នុង​ការ​ស្វែងរក និង​នាំ​យក​មក​វិញ​នូវ​ព្រលឹង​របស់​បុព្វបុរស​យើង​ដែល​បាន​ចាក​ចេញពី​មាតុភូមិ​កំណើត​អស់​រយៈពេល​ច្រើន​ឆ្នាំ​កន្លង​មក​ក្នុង​អំឡុង​សម័យ​សង្គ្រាម ។

លោក​ជំទាវ​បាន​បន្ត​ថា «​យើងខ្ញុំ​មាន​ក្តី​រំភើប​ឥត​ឧបមា​នៅ​ពេល​ដែល​យើង​អាច​ទទួល​បាន​មក​នូវ​វិញ​សម្បត្តិ​វប្បធម៌​ដ៏​មាន​តម្លៃ​ជា​ច្រើន​ដែល​ត្រូវ​បាន​នាំ​ចេញ​ដោយ​ខុសច្បាប់​ពី​ប្រទេស​កម្ពុជា​ជា​អាទិ៍ រូបចម្លាក់​ព្រះ​ឥសូរ និង​ព្រះ​ស្កន្ទ ដែល​នឹង​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ហើយ​ជឿជាក់​ថា បាន​យក​ចេញពី​កន្លែង​តែ​មួយ​ជាមួយនឹង​រូបចម្លាក់​ព្រះ​ស្ក​ន្ន​គង់​លើ​ក្ងោក​នៅ​ក្នុង​តួ​ប៉ម​កណ្តាល​នៃ​ប្រាសាទក្រចាប់ ។

ការ​ត្រឡប់​មក​វិញ នៃ​រូបចម្លាក់​ទាំងនេះ និង​របកគំហើញ​ថ្មី​ៗ​ជា​បន្តបន្ទាប់​បាន​ផ្តល់​ឲ្យ​ប្រជាជន​កម្ពុជា និង​ពិភពលោក​នូវ​ការ​យល់​ដឹង​កាន់តែ​ប្រសើរ​ថែម​ទៀត​អំពី​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​ខ្មែរ​បុរាណ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ