ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល ៦​ខែ មន្ត្រី​ឧ​ទ្យា​នុ​រក្ស ចុះ​ល្បាត ១៤.៤២២ លើក បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ៤.២៣៨ ករណី និង​បញ្ជូនទៅ​តុលាការ ៥១៥​ករណី

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ ក្រសួងបរិស្ថាន ក្នុងនាម​សេនាធិការ​នៃ​រាជរដ្ឋាភិបាល និង​មន្ត្រី​របស់ខ្លួន មានការ​ទទួលខុសត្រូវ​ក្នុង​ភាព ជា​ម្ចាស់ ក្នុងការ​បំពេញ​តួនាទី និង​ភារកិច្ច​របស់ខ្លួន​លើ​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ ដោយ​ឈរ​នៅលើ​មូលដ្ឋាន​ច្បាប់​ជា​ធរមាន​។…

​រាជធានី​ភ្នំពេញ​៖ ក្រសួងបរិស្ថាន ក្នុងនាម​សេនាធិការ​នៃ​រាជរដ្ឋាភិបាល និង​មន្ត្រី​របស់ខ្លួន មានការ​ទទួលខុសត្រូវ​ក្នុង​ភាព ជា​ម្ចាស់ ក្នុងការ​បំពេញ​តួនាទី និង​ភារកិច្ច​របស់ខ្លួន​លើ​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ ដោយ​ឈរ​នៅលើ​មូលដ្ឋាន​ច្បាប់​ជា​ធរមាន​។

​ជាមួយនឹង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចំនួន ១២៦០ នាក់​របស់ខ្លួន ក្រសួងបរិស្ថាន បាន​សហការ​ជាមួយ​កម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ចុះ​ល្បាត និង​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ នៅក្នុង​តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ ទាំង ៧៥​កន្លែង ដែលមាន​ផ្ទៃដី​សរុប ៧,៣​លាន​ហិកតា​។

​តាម​ក្រសួងបរិស្ថាន រយៈពេល ៦ ខែ​ឆ្នាំ​២០២១ ពី​ខែមករា ដល់​ខែមិថុនា ឆ្នាំ​២០២១ មន្ត្រី​ឧ​ទ្យា​នុ​រក្ស បាន​ចុះ​ល្បាត​នៅក្នុង​តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ សរុប​ចំនួន ១៤.៤២២ លើក ក្នុង​នោះបាន​បង្ក្រាប​បទ​ល្មើស​ធនធានធម្មជាតិ បាន​ចំនួន ៤.២៣៨ ករណី​។ ក្នុងចំណោម​បទល្មើស​ទាំងនោះ បានធ្វើ​ការពិន័យ​អន្តរការណ៍ ចំនួន ៥១១ ករណី និង​បាន​ចងក្រង​សំណុំរឿង​បញ្ជូនទៅ តុលាការ​បាន​ចំនួន ៥១៥​ករណី ដែល​ករណី​ភាគច្រើន ទាក់ទង​នឹង​ការទន្ទ្រាន​កាន់កាប់​ដីព្រៃ​រដ្ឋ ក្នុង​តំបន់​អភិរក្ស​ដោយ​ខុសច្បាប់ ការកាប់បំផ្លាញ​ឈើ ការ​បរបាញ់​សត្វ ជាដើម​។ ទិន្នន័យ​នេះ មាន​ចំនួន​ប្រហាក់ប្រហែលគ្នា ក្នុង​រយៈពេល​ដូចគ្នា នៅ​ឆ្នាំ​២០២០​។

​ក្រសួងបរិស្ថាន បន្ថែមថា ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​នេះ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បាន​រឹបអូស​រណា​យន្ត បាន​ចំនួន ២.៤៦២ គ្រឿង ដកហូត​រថយន្ត​ចំនួន ១៨២ គ្រឿង គោយន្ត​ចំនួន ៣០៨ គ្រឿង ម៉ូតូ​ចំនួន ៣៣៦ គ្រឿង ត្រាក់ទ័រ​ចំនួន ២៤ គ្រឿង ឈើ​ចំនួន ១.២៦០​ម៉ែត្រគូប​។

​ជាមួយគ្នានេះ មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​សហគមន៍​តំបន់ការពារធម្មជាតិ បាន​រឹបអូស​អន្ទាក់ ចំនួន ២៥.៥៩៦ អន្ទាក់ និង​កាំភ្លើង​កែច្នៃ​ចំនួន ៣៤៨ ដើម​។

ក្រសួងបរិស្ថាន គូសបញ្ជាក់ថា បទល្មើស​ធនធានធម្មជាតិ​ទ្រង់ទ្រាយ​ធំ លែងមាន នៅក្នុង​តំបន់ការពារធម្មជាតិ​ទៀតហើយ តែ​នៅមាន​បទល្មើស​ទ្រង់ទ្រាយ​តូចៗ កើតឡើង ដែល​សមត្ថកិច្ច​ក្រសួង​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ បាន និង​កំពុង​បន្ត​អនុវត្ត​ច្បាប់ ដោយ​ការទទួលខុសត្រូវ​។

ក្រសួងបរិស្ថាន នឹង​បន្ត​បេសកកម្ម​របស់ខ្លួន ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ និង​វិជ្ជាជីវៈ ក្នុងការ​គ្រប់គ្រង និង​អភិរក្ស​តំបន់ការពារធម្មជាតិ នៅក្នុង​ប្រទេស​កម្ពុជា សម្រាប់​មនុស្ស​រាប់​ជំនាន់ ទៅមុខទៀត​។ នេះ​គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ក្រសួងបរិស្ថាន សហគមន៍​តំបន់ការពារធម្មជាតិ និង​អង្គការ​ដៃគូ ក្នុង​កិច្ចការពារ និង​អភិរក្ស​ធនធានធម្មជាតិ​នៅ​កម្ពុជា​។

ទន្ទឹមនឹង​ការអនុវត្ត​ច្បាប់ ក្រសួងបរិស្ថាន បាន និង​កំពុង​អនុវត្ត​នូវ​គោលនយោបាយ​បង្កើត​សេដ្ឋកិច្ច​មូលដ្ឋាន ផ្តល់​ជម្រើស​មុខរបរ​ថ្មី ជូន​ប្រជាពលរដ្ឋ រស់នៅក្នុង​សហគមន៍​តំបន់ការពារធម្មជាតិ ដើម្បី​ផ្តល់​ចំណូល​ជាប្រចាំ សម្រាប់​ការរស់នៅ​រប​ស់​ពលរដ្ឋ តាមរយៈ​ការផ្សារភ្ជាប់​រវាង​ការអភិរក្ស និង​ការអភិវឌ្ឍ​ទេសចរណ៍ធម្មជាតិ ការបង្កើន​ការចិញ្ចឹម​សត្វ ការដាំ​ដំណាំ​រួមផ្សំ​ផ្សេងទៀត​។

ដោយសារតែ​ការការពារ និង​អភិរក្ស​មាន​ភាពល្អប្រសើ​រ ធនធានធម្មជាតិ ព្រៃឈើ ត្រូវបាន​ការពារ​បាន​ល្អប្រសើរ កម្ពុជា​បានទទួល​ជោគជ័យ​លើ​ការលក់​ឥណទាន​កាបូន នៅលើ​ទីផ្សារ​ស្ម័គ្រចិត្ត​អន្តរជាតិ ក្រោម​ទិស​ស្លោក «​រក្សា​ឈើ​ឈរ ដើម្បី​លក់​ឥណទាន​កាបូន​»​។ សត្វព្រៃ ត្រូវបាន​ថែរក្សា​ការពារ​បានល្អ​ប្រសើរ​។ ស្ថានភាព​ជីវភាព​ពលរដ្ឋ នៅតាម​សហគមន៍​តំបន់ការពារធម្មជាតិ ចាប់ផ្តើម​មាន​ភាពល្អប្រសើ​រ​ផ្សារភ្ជាប់​នឹង​ទេសចរណ៍ធម្មជាតិ និង​ជម្រើស​ថ្មី​ក្នុង​មុខរបរ​របស់ខ្លួន​៕ សុខ សា​រ៉ា​យ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ