ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជាង ១០​ម៉ឺន​នាក់ហើយ បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ នៅ​ខេត្តតាកែវ​

2 ឆ្នាំ មុន
  • តាកែវ

(​តាកែវ​)៖ ប្រធាន​មន្ទីរ​សុខាភិបាល ខេត្តតាកែវ លោក នុត ស៊ីណាត បាន​បញ្ជាក់ថា ការចាក់​វ៉ាក់សាំង នៅ​ខេត្តតាកែវ មាន​អ្នក​បាន​​ចាក់​វ៉ាក់សាំង…

(​តាកែវ​)៖ ប្រធាន​មន្ទីរ​សុខាភិបាល ខេត្តតាកែវ លោក នុត ស៊ីណាត បាន​បញ្ជាក់ថា ការចាក់​វ៉ាក់សាំង នៅ​ខេត្តតាកែវ មាន​អ្នក​បាន​​ចាក់​វ៉ាក់សាំង ចំនួន ១០៦ ៩៨៤​នាក់ (ស្រី ៥៧ ៧៧៣​នាក់) ហើយ​​។ ក្នុងនោះ កាលពី​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២១ ចាក់​វ៉ាក់សាំង​បាន​ចំនួន ១០៣៩៣​នាក់ ស្រី ៥៥៩៤​នាក់​។

ទន្ទឹមនឹង​ការបើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ នៅ​ខេត្តតាកែវ លោក​ប្រធាន​មន្ទីរ​សុខាភិបាល ក៏បាន​ប្រកាស​អំពាវនាវ សូម​ឲ្យ​បងប្អូន​យើង​គ្រប់ៗ​គ្នា ត្រូវតែ​បន្ត​អនុវត្ត​ផែនការ​ការពារ ៣​កុំ ៣​ការពារ ទើប​យើង​មិន​ឆ្លង​ជំងឺ​កូ​វីដ​១៩ គឺ​ដើម្បី​ខ្លួន​យើង គ្រួសារ​យើង និង​សង្គមជាតិ​យើង​៕ សេង សុធា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ