បន្ទាយមានជ័យ៖ ១ថ្ងៃ រកឃើញអ្នកវិជ្ជមានកូវីដ.១៩ ក្នុងសហគមន៍ ៨០នាក់ និងពលករត្រឡប់ពីថៃ២៨នាក់ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។ នេះបើតាមរដ្ឋបាលខេត្តបន្ទាយមានជ័យ។
សេចក្តីប្រកាសព័ត៌មាន បង្ហាញថា ព្រឹត្តិការណ៍សហគមន៍ ថ្ងៃ២០កុម្ភៈ ឆ្នាំ២០២១ ខេត្តបន្ទាយមានជ័យគិតមកដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ រកឃើញអ្នកវិជ្ជមានកូវីដ.១៩ មានចំនួន ៧.៥៩៨នាក់ ស្រី ៣.៨១០នាក់ អ្នកជាសះស្បើយកូវីដ.១៩មានចំនួន ៤.៩០៦នាក់ ស្រី ២.៤៣៥នាក់ អ្នកដែលកំពុងសម្រាកព្យបាលកូវីដ.១៩មានចំនួន ២.៦៣៩នាក់ ស្រី ១.៣៣៧នាក់ អ្នកស្លាប់ដោយវិជ្ជមានកូវីដ.១៩មានចំនួន ៥៣នាក់ ស្រី ២៥នាក់ ក្នុងនោះ មានជនជាតិបរទេស ៥នាក់។
រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រកាសថា ពលករ ដែលត្រឡប់ពីប្រទេសថៃ ចូលមកកម្ពុជាវិញ ចូលតាមច្រកអូរបីជាន់ ក្នុងស្រុកអូរជ្រៅ ដែលក្រុមការងារមណ្ឌលសំចត ទទួលនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ មានចំនួន ១១៣នាក់ (ស្រី ៥៣នាក់) បានយកសំណាកធ្វើតេស្តលទ្ធផលវិជ្ជមានកូវីដ.១៩ មានចំនួន ២៨នាក់ ស្រី ១៦នាក់ ហើយពលករ ត្រូវបានទទួលក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ មានចំនួន ៨៧.៩៣៥នាក់ ស្រី ៣៩.៦៩៦នាក់៕ ប៊ុន ធឿន
ចែករំលែកព័តមាននេះ