ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារ​ច្បារ​អំពៅអាច​បិទ​បណ្តោះអាសន្ន​ជា​លើក​ទី​២ ក្រោយ​ផ្ទុះ​កូ​វី​ដ​-១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អភិបាលរង​រាជធានី​ភ្នំពេញ លោក កើត ឆែ បាន​ឲ្យ​កោះសន្តិភាព​ដឹង នៅ​មុន​នេះ​បន្តិច​ថា ផ្សារ​ច្បារ​អំពៅ អាច​បិទ​បណ្តោះអាសន្ន…

រាជធានី​ភ្នំពេញ ៖ អភិបាលរង​រាជធានី​ភ្នំពេញ លោក កើត ឆែ បាន​ឲ្យ​កោះសន្តិភាព​ដឹង នៅ​មុន​នេះ​បន្តិច​ថា ផ្សារ​ច្បារ​អំពៅ អាច​បិទ​បណ្តោះអាសន្ន ប៉ុន្តែ​ត្រូវ​រង់ចាំ​លទ្ធផល​ថ្ងៃ​ល្ងាច​នេះ​សិន ។

ការ​លើក​ឡើង​របស់​លោក កើត ឆែ ធ្វើ​ឡើង​ក្រោយ​ពី​មាន​ករណី​ផ្ទុះ​ឡើង​នូវ​កូ​វី​ដ​-១៩ នៅ​ផ្សារ​ច្បារ​អំពៅ នៅ​ព្រឹក​ថ្ងៃ​ទី ១៥ ខែកក្កដា នេះ ។

តាម​ការ​អោយ​ដឹង​ពី​លោក ញាណ ច័ន្ទ​សោភា នាយក​រដ្ឋបាល​សាលា​ខណ្ឌ​ច្បារ​អំពៅ គិត​ត្រឹម​វេលា​ម៉ោង ១៦ និង​៣០​នាទី​ល្ងាច​នេះ លទ្ធផល​សំណាក​លើ​អាជីវករ​ផ្សារ​ច្បារ​អំពៅ ពិនិត្យ​ឃើញ​វិជ្ជមាន២១​នាក់ ។ ហើយដំណើរការ នៃ​ការ​បន្ត​តេ​ស្តនៅ​ប្រព្រឹត្តិ​ទៅ​ដដែល នៅ​ក្នុង​បរិវេណ​សាលា​បឋម​សិក្សា​ច្បារ​អំពៅ ដោយ​មិន​ទាន់​ចប់​ឡើយ ខ​ណៈបងប្អូន​អាជីវករ និង​អ្នក​ពាក់ព័ន្ធមក​ជា​បន្តបន្ទាប់ ។

សូម​បញ្ជាក់​ថា ក្រុម​អា​ជីករ​លក់ដូរ​ក្នុង និង​ក្រៅ​ផ្សារ​ច្បារ​អំពៅ១៧​នាក់ ​ត្រ​វ​បាន​រក​ឃើញ​មាន​វិជ្ជមាន​ជម្ងឺ​កូ​វី​ដ​១៩ ក្នុង​រយៈពេល​២​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២១ កន្លង​មក បន្ទាប់​ពី​ដំបូង​ឡើយ​បាន​ពិនិត្យ​ឃើញ​មាន​វិជ្ជមាន​លើ​ក្រុម​សន្តិសុខ​ផ្សារ​ចំនួន​៣​នាក់ កាលពី​ថ្ងៃ​ទី​១២ ខែ​ឆ្នាំ​ដដែល ។

លោក​គ្រី ហ៊ុ​ច អនុប្រធាន​គណៈកម្មការ​គ្រប់គ្រង​ផ្សារ​ច្បារ​អំពៅ​បាន​ប្រាប់​កោះសន្តិភាព​តាម​រយៈ​ទូរស័ព្ទ​អោយ​ដឹង​ថា ៖ ដំបូង​ឡើយ​ក្រុម​គណៈកម្មការ​គ្រប់គ្រង​ផ្សារ​ទាំងអស់​បាន​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​១៩​ទាំងអស់​គ្នា ក្រោយមក​លទ្ធិ​ផល​បញ្ជាក់​ថា ក្រុម​សន្តិសុខ​ផ្សារ​៣​នាក់ មាន​វិជ្ជមាន ។

បន្ទាប់​ពី​មាន​វិជ្ជមាន​ហើយ​នោះ​គណៈកម្មការ​គ្រប់គ្រង​ផ្សារ​បាន​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​អាជីវករ​លក់ដូរ​ក្នុង និង​ក្រៅ​ផ្សារ​ទាំងអស់ សូម​រុះ​រាន់​ទៅ​យក​សំណាក​អោយ​បាន​គ្រប់​ៗ​គ្នា​ជៀសវៀង​មានការ​ចម្លង​កាន់តែ​ខ្ពស់ ។ បន្ទាប់​ពី​មានការ​ណែនាំ​ពី​គណៈកម្មការ​គ្រប់គ្រង​ផ្សារ​រួច​មក​ក្រុម​បងប្អូន អាជីវករ​លក់ដូរ​ក្នុង និង​ក្រៅ​ផ្សារ បាន​នាំ​គ្នា​ទៅ​យក​សំណាក​ជា​បន្តបន្ទាប់​រយៈពេល​២​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២១ ដល់​ថ្ងៃ​ទី​១៤ ខែ​ឆ្នាំ​ដដែល​ក៏​លទ្ធិ​ផល នៃ​ការ​តេស្ត​សំណាក​បញ្ជាក់​ថា មាន​វិជ្ជមាន​កូ​វី​ដ​១៩​ចំនួន​១៧​នាក់ ក្នុង​នោះ​១៣​នាក់ ជា​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ និង​៤​នាក់​លក់ដូរ​នៅ​ខាងក្រៅ​ផ្សារ ។

លោក​គ្រី ហ៊ុ​ច បាន​បន្ត​ប្រាប់​អោយ​ដឹង​ថា តូច​លក់ដូរ​នៅ​ក្នុង​ផ្សារ​ទាំងអស់​មាន​សរុប​១៤៤៧​តូប ហើយ​នៅ​ខាងក្រៅ​ផ្សារ​មាន​ជាង​៣០០​តូប ប៉ុន្តែ​ចាប់​គិត​តាំងពី​មានការ​បើក​អោយ​ដំណើរការ​ផ្សារ​វិញ​មក ឃើញ​ថា ការ​លក់ដូរ​មិន​មាន​ណែនណាន់តាន់តាប់​ដូច​មុន​នោះ ពោល​ទាំង​ក្នុង​ទាំង​ក្រៅ មាន​ត្រឹម​៥០​ភាគរយ នៃ​ការ​លក់​ប៉ុណ្ណោះ ។ ហើយ​ចំនួន​៥០​ភាគរយ​នៃ​តូប​ដែល​លក់​ទាំង​ក្នុង និង​ក្រៅ​នោះ គឺ​មាន​ចំនួន​មនុស្ស​សរុប​ប្រមាណ​ជិត​៥០០​នាក់ ។

លោក​អនុប្រធាន​គណៈកម្មការ​គ្រប់គ្រង​ផ្សារ​បាន​បញ្ជាក់​ជាមួយ​កោះសន្តិភាព​ថា ៖ តាំងពី​មានការ​សម្រេច​អនុញ្ញាត្តិ​អោយ​ផ្សារ​ដំណើរ​អោយ​បងប្អូន​អាជីវករ​លក់ដូរ​វិញ​មក សម្រាប់​អាជីវករ​ដែល​មាន​កម្រិតជីវភាព​ធូរធារ គេ​មិន​មក​លក់​ឡើយ ដោយ​ទុក​តូប​ចាក់សោរ​ចោល ព្រោះ​ខ្លាច​មានការ​ឆ្លង​នៃ​ជម្ងឺ​កូ​វី​ដ​១៩ ។ ដោយឡែក​អាជីវករ​ដែល​បន្ត​មក​លក់ គឺ​ភាគច្រើន​ជា​អ្នកមាន​កម្រិតជីវភាព​មធ្យម ឬ​ធម្មតា ហើយ​ពិសេស​នោះ គឺ​អាជីវករ​ខ្លះ​មាន​ម៉ូយ​ទិញ​អ៊ី​វ៉ា​ន់​ច្រើន​ក៏​សម្រេច​មក​លក់​នឹង​គេ​នឹង​ឯង​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ