ដេកស្រម៉ៃឮសំឡេងម្នាក់ឯង បែរជាផ្ទុះកំហឹងទាញចបជីកវា.យឪពុកមា និងម្តាយមីងឥតប្រណី
- កំពង់ធំ
ខេត្តកំពង់ធំ ៖ បុរសម្នាក់ដេកៗសុខ សង្ស័យស្រម៉ៃឮដូចឪពុកមា និងម្តាយមីងជេរបញ្ចោរ ក៏ស្ទុះទាញចបជីកទៅវា.យសំព.ង
ខេត្តកំពង់ធំ ៖ បុរសម្នាក់ដេកៗសុខ សង្ស័យស្រម៉ៃឮដូចឪពុកមា និងម្តាយមីងជេរបញ្ចោរ ក៏ស្ទុះទាញចបជីកទៅវា.យសំព.ង
ខេត្តកំពង់ធំ ៖ បុរសម្នាក់ដេកៗសុខ សង្ស័យស្រម៉ៃឮដូចឪពុកមា និងម្តាយមីងជេរបញ្ចោរ ក៏ស្ទុះទាញចបជីកទៅវា.យសំព.ង បណ្តាលឱ្យរបួសទាំងពីរនាក់ប្តីប្រពន្ធ ចំណែកជនសង្ស័យជាក្មួយប្រុសត្រូវសមត្ថកិច្ចឃាត់ខ្លួន។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៦និង៥នាទីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិអូរអង្គរ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។
លោកវរសេនីយ៍ទោ អ៊ាត គឹមអ៊ាន់ អធិការរងនគរបានស្រុកប្រាសាទបល្ល័ង្កទទួលបន្ទុកខាងព្រហ្មទណ្ឌ បានឱ្យដឹងថា ករណីអំពើហិ.ង្សាខាងលើ បង្កឡើងដោយជនសង្ស័យជាក្មួយឈ្មោះ បូ វិបុល ភេទប្រុស អាយុ២៥ឆ្នាំ មានឪពុកឈ្មោះ សេង បូរ អាយុ៥៩ឆ្នាំ និងម្តាយឈ្មោះ ទេម នាប អាយុ៥១ឆ្នាំ នៅភូមិអូរអង្គរ ឃុំសាគ្រាម មានផ្ទះនៅក្បែរគ្នាជាមួយជនរងគ្រោះ ។ ចំណែកជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធខាងលើ ប្តីឈ្មោះ ខិន ណាង អាយុ៥៨ឆ្នាំ និងប្រពន្ធឈ្មោះទេម ណៃ អាយុ៤១ឆ្នាំ ។ ជនរងគ្រោះទាំង២នាក់រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។
លោកអធិការរងបានបន្តថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យហាក់មានសតិមិនសូវល្អប៉ុន្មាននោះទេ ដោយសារតែនៅពេលសមត្ថកិច្ចសួរនាំ ស្រាប់តែជនសង្ស័យម្តងឆ្លើយថាអញ្ចេះ ម្តងឆ្លើយថាអញ្ចុះ ប៉ុន្តែចម្លើយសារភាពដែលស្តាប់បាន គឺជនសង្ស័យនិយាយថា មុនពេលកើតហេតុ ខណៈរូបគេកំពុងតែដេកៗសុខ ស្រាប់តែហាក់ដូចជាស្រម៉ៃលឺសំឡេងដូចជាសំឡេងពូ និងមីងកំពុងតែជេរបញ្ចោររូបគេអញ្ចឹង ជាហេតុធ្វើឲ្យរូបគេខឹងច្រឡោតជាខ្លាំង ហើយក៏ងើបពីដេក ដើរមកទាញចបជីកយកទៅវា.យសំព.ងជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធតែម្តង បណ្តាលឱ្យបុរសជាឪពុកមាត្រូវរបួសចំស្មាខាងឆ្វេងមួយកន្លែង និងត្រូវចំខ្នងដៃឆ្វេងមួយកន្លែង ចំណែកស្ត្រីជាម្តាយមីងរងរបួសបែកត្រចៀកខាងស្តាំ ។
ក្រោយកើតហេតុ ជនសង្ស័យត្រូវបានឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលសាគ្រាម ដើម្បីរៀបចំកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ