ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុអីនៅតែប្រជ្រៀតចូលទៅមុខទៀត ? មើលចុះឡើងកៀបជាប់គ្នា​នៅ​លើ​ស្ពានដែកទៅហើយ

2 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ កាលពី​ថ្ងៃ​ទី​១៤ កក្កដា​នេះ មាន​ហេតុការណ៍​ប៉ះទង្គិច​គ្នា​រវាង​រថយន្ត​ធន់​ធ្ងន់​មួយ​គ្រឿង និង​រថយន្ត Toyota Pruis លើ​ស្ពានដែក​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​ឫស្សី​មួយ​គុម្ព…

ខេត្តតាកែវ ៖ កាលពី​ថ្ងៃ​ទី​១៤ កក្កដា​នេះ មាន​ហេតុការណ៍​ប៉ះទង្គិច​គ្នា​រវាង​រថយន្ត​ធន់​ធ្ងន់​មួយ​គ្រឿង និង​រថយន្ត Toyota Pruis លើ​ស្ពានដែក​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​ឫស្សី​មួយ​គុម្ព ឃុំ​ត្រពាំង​គ្រញូង ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

ក្រោយ​ការ​បង្ហោះ​ចែកចាយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បានឱ្យ​ឃើញជាក់ស្ដែង​ថា រថយន្ត​ធំ​នោះ​បាន​បើក​លូ​យ​ទៅ​មុខ​ហើយ តែ​រថយន្ត Pruis នៅ​តែ​សម្រុកចូល​មក​ទៀត បណ្ដាល​ឱ្យ​កៀប​បណ្ដាល​ឱ្យ​ខូចខាត​បែប​នេះ ។

អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​នាំ​គ្នា​លើក​ឡើង​ថា ឡាន​តូច​ជា​អ្នក​ខុស ព្រោះ​ឃើញ​ឡាន​ធំ​មក​ហើយ នៅ​ខំ​រុល​ទៅ​ទៀត​មិន​ព្រម​ឈប់​សិន និង​លើក​ឡើង​ថា ឡាន​ធំ​ពិបាក​ជាន់​ហ្វ្រាំង​ទើប​មិន​អាច​ឈប់​បាន ។ នេះ​ជា​ការ​លើក​ឡើង​តាម​ខ​មិន​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​បុក​តែ​ប៉ុណ្ណោះ ។

ដោយឡែក​បើ​តាម​សាក្សី​ជា​អ្នក​ឃើញ​ហេតុការណ៍​ពិត គឺ​មាន​តែ​ម្ចាស់​រថយន្ត​ទាំង​ពីរ​ប៉ុណ្ណោះ មក​ស្ដាប់​នារី​ម្នាក់​ដែល​ជា​ភាគី​រថយន្ត Toyota Pruis បាន​បកស្រាយ​នៅ​ក្នុង​គណនេយ្យ​ហ្វេ​ស​បុក​របស់​ខ្លួន​ថា រថយន្ត​របស់​ខ្លួន​បាន​បើក​ចូល​ដល់​លើ​ស្ពាន​ប្រមាណ​បី​ម៉ែត្រ​ហើយ ស្រាប់តែ​ពេល​នោះ រថយន្ត​ធំ​បាន​បើក​បោះពួយ​យ៉ាង​លឿន ហើយ​ខ្លួន​ជា​ម្ចាស់​ឡាន​តូច​ខំ​ស៊ី​ផ្លេ​ផង វ៉ៃ​ភ្លើង​ផង ប៉ុន្តែ​ខាង​រថយន្ត​ធំ​នៅ​តែ​បើក​សំដៅ​មក​យ៉ាង​លឿន មិន​ឈប់​ទេ ពេល​ដែល​ម្ចាស់​រថយន្ត​ធំ​ចុះ​មក​បាន​ប្រាប់​ថា ជាន់​ហ្វ្រាំង​មិន​ស៊ី ។

នៅ​ក្នុង​ពេល​កើតហេតុ​នោះ រថយន្ត​ធំ​នោះ​បាន​អូស​ឡាន​តូច​ថយ​ទៅ​ក្រោយ​ទើប​ឃើញ​រូបភាព​បង្ហាញ​បែប​នេះ ។ បើ​តាម​លោក ឌុ​ក ធី​យ៉ា អធិការ​នគរបាល​ស្រុក​ត្រាំកក់​បានអោយ​ដឹង​ថា រថយន្ត​ទាំង​២​គ្រឿង​នេះ រថយន្ត​តូច​មិន​បាន​ខុស​ឡើយ គឺ​រថយន្ត​ធំ​ជា​អ្នក​ខុស​ដោយសារ​បើកបរ​ក្នុង​ល្បឿន​លឿន បើ​ទោះបី​ដឹង​ថា នៅ​ខាង​មុខ​មាន​ស្ពាន​ឆ្លងកាត់​ហើយ មាន​រថយន្ត​តូច​បើក​ចូល​ដល់​លើ​ស្ពាន​មុន​ក៏​ដោយ ក៏​រថយន្ត​ធំ​នៅ​តែ​មិន​បន្ថយល្បឿន​ទៀត ហើយ​នៅ​ពេល​នេះ​រថយន្ត​ទាំង​២​គ្រឿង​នេះ​ត្រូវ​បាន​អូស​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់ ដើម្បី​ម្ចាស់​មក​ដោះស្រាយ​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ