ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចម្លាក់​តោពី​បុរាណ​​មួយគូ​ដែល​មាន​តម្លៃ​អាច​​ប្រឈម​ការ​បាត់បង់

13 ឆ្នាំ មុន

ខេត្ត​ព្រះវិហារ ៖ ចម្លាក់​តោ​សម័យ​​បុរាណ​​មួយគូ​ដែល​អ្នកស្រុក​រស់នៅ​ក្នុងភូមិ​តា​សែង​ឃុំ​រណសិរ្ស ស្រុក​សង្គម​ថ្មី​ បាន​យក​ចេញពី​ប្រា​សាទ​​ព្រះ​ខ័​នកំពង់ស្វាយទៅ​ដាក់​តាំង​លំអមុខ​ខ្លោងទ្វា​រវត្ដ​តា​សែង​ ស្ថិតនៅ​ក្នុងភូមិ​តា​សែង​ដែល​គ្មាន​ព្រះសង្ឃ​មួយ​អង្គ​សោះគង់នៅ​​ ហើយ​ក៏​​កំពុង​មាន​ការបារម្ភ​ថា អាច​បាត់បង់​ ដោយ​ជន​​ខិលខូច​​លួចយក​ទៅ​លក់តាម​ផ្លូវ​ង​ងិ​ត​ ឬ​ក៏​អាច​​ជន​​អគតិ​ណាមួយ​វាយ​ធ្វើ​ឱ្យ​បាក់បែក​ប្រេះ​ស្រាំ​ដែល​អាចធ្វើ​ឱ្យ​វត្ថុ​ដ៏មាន​តំលៃ​មិន​អាច​កាត់ថ្លៃ

ខេត្ត​ព្រះវិហារ ៖ ចម្លាក់​តោ​សម័យ​​បុរាណ​​មួយគូ​ដែល​អ្នកស្រុក​រស់នៅ​ក្នុងភូមិ​តា​សែង​ឃុំ​រណសិរ្ស ស្រុក​សង្គម​ថ្មី​ បាន​យក​ចេញពី​ប្រា​សាទ​​ព្រះ​ខ័​នកំពង់ស្វាយទៅ​ដាក់​តាំង​លំអមុខ​ខ្លោងទ្វា​រវត្ដ​តា​សែង​ ស្ថិតនៅ​ក្នុងភូមិ​តា​សែង​ដែល​គ្មាន​ព្រះសង្ឃ​មួយ​អង្គ​សោះគង់នៅ​​ ហើយ​ក៏​​កំពុង​មាន​ការបារម្ភ​ថា អាច​បាត់បង់​ ដោយ​ជន​​ខិលខូច​​លួចយក​ទៅ​លក់តាម​ផ្លូវ​ង​ងិ​ត​ ឬ​ក៏​អាច​​ជន​​អគតិ​ណាមួយ​វាយ​ធ្វើ​ឱ្យ​បាក់បែក​ប្រេះ​ស្រាំ​ដែល​អាចធ្វើ​ឱ្យ​វត្ថុ​ដ៏មាន​តំលៃ​មិន​អាច​កាត់ថ្លៃ​បាន​នេះ​​ខូច​ខាតនៅពេលណា​មួយ ។

​ដោយសារតំបន់​នោះ​ ជា​មនុស្ស​ទៀង​ត្រង់​​គ្មាន​គំនិត​លួច​យកទៅ​លក់​ ហើយ​ម្យ៉ាងទៀត​​ចម្លាក់​​តោនេះ បាន​បាត់បង់​​ស្ថានភាព​ដើម ជា​ថ្ម​ភក់​ដោយ​សារ​មាន​ការ​លាភ​ពណ៌​ថ្មី ទើប​គ្រប់​​គ្នា​មិន​ចាប់​អារម្មណ៍ ហើយ​ស្មាន​ថា ជាចម្លាក់​ស៊ី​ម៉ង់ត៍ ។ អ្នក​មានការ​បារម្ភ​បាន​និយាយ​ថា ជា​ច្រើន​ឆ្នាំ​មក​ហើយ ​មក​ទល់​ពេល​នេះ​នៅ​ក្នុង​បរិ​វេណ​ប្រាសាទ​ព្រះ​ខ័នកំពង់ស្វាយ​ទទួល​រង​នូវការ​លួច​ប្លន់​យក​វត្ថុ​បុរាណ​ ដូច​ជា​រូប​បដិមា​ល្អ​ៗ​ជា​ច្រើន​ប្រភេទ ​ដែល​បន្សល់​ទុកតាំងពី​សម័យ​បុរាណ​នៅ​ក្នុង​ប្រាសាទ​នេះ ​គឺ​ត្រូវ​បាន​បាត់បង់​អស់​គ្មាន​សល់​​ ដោយ​ជន​ទុចរិតដាប់​បំបែក​យក​រូបចម្លាក់​ល្អ​ៗ​នៅ​តាម​ប្រាង្គ​ប្រាសាទ​ធ្វើ​ឱ្យ​ប្រា​សាទរលំ​ដួល​បាក់បែក​ខ្ទេចខ្ទី​រាប​ដល់​ដី​។ ​មក​ទល់​ពេល​នេះ​គេ​មិន​ទាន់​ឃើញសមត្ថ​កិច្ច​ធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញាជន​ទុច្ចរិត​ទាំង​អស់នោះ​ដើម្បី​នាំ​ខ្លួន​ធ្វើការ​ផ្ដន្ទាទោស​ចំពោះ​មុខ​ច្បាប់​នៅឡើយ​ទេ​។

​ជុំវិញ​ការ​យក​រូប​បដិមាពី​ប្រាសាទ​ដ៏មាន​តំលៃ​មិន​អាចកាត់ថ្លៃ​បាន​ទៅ​លាបថ្នាំ​ឱ្យ​ខុស​ពី​សំណៅ​ដើម ​ហើយ​ដាក់​តាំង​ចោលមុខ​ខ្លោងទ្វា​រវត្ដ​ដែល​គ្មាន​អ្នក​ថែទាំនោះ​ អ្នកទេសចរ​ជាតិ​ និង​អន្ដរ​ជាតិ​ជា​ច្រើន​ដែល​បាន​ចូល​ទៅ​ទស្សនា​ប្រា​សាទ​​ ហើយឆ្លង​កាត់មុខ​វត្ដ​នោះបានឃើញ​និង​បាន​រិះគន់​ដល់​អាជ្ញាធរ​មូលដ្ឋាន​​ ក៏​ដូច​ជា​​មន្ទីរ​វប្ប​ធ​ម៌​ និង​វិចិត្រសិល្បៈខេត្ដ​ដែលមិន​បាន​យក​ចិត្ដទុកដាក់​ថែទាំ​វត្ថុ​មាន​តម្លៃនោះប្រៀប​ដូច​មើល​ស្រាលទៅ​លើ​កេរដូនតា​ថែម​ទៀត ​។ ជាក់​ស្ដែងនៅ​ក្នុង​ទី​អារាម​ប​ច្ចុប្បន្ន ​​ពុំ​មាន​ព្រះ​សង្ឃ​១​អង្គ​គង់នៅ​ថែរក្សា​វត្ដ​ទេ​ ដោយ​ទុក​ចោល​ទី​អារាម​ដែល​មាន​អាយុ​រាប់​រយ​ឆ្នាំ​ដោយ​គ្មាន​អ្នកគ្រប់គ្រង​ ។ ​បច្ចុប្បន្នវត្ដ​​ក្នុងភូមិ​តា​សែង​ មានតែ​យាយជី​តាជី​ចំណាស់​ៗ​រស់​នៅ​ក្នុងភូមិ​​ចូល​ទៅសម្មាទាន​សីលនៅថ្ងៃ​សី​ល​ក្នុងមួយសី​ល​ម្ដងតែ​ប៉ុណ្ណោះ​ ។ ​ដោយ​សារ​តែ​ឆន្ទៈ ​អភិរក្ស​ គួរ​ក្រសួង​វប្ប​ធ​ម៌ ​និង​វិចិត្រ​សិល្បៈ​ចាត់​វិធានការ​ឱ្យ​បានរួស​រាន់​ទាន់ពេល​ដែលវត្ថុ​ដ៏​មាន​តំលៃ​ខាងលើ​នេះ​នៅ​ល្អ ​មិន​ទាន់​បាត់បង់ឬ​បាក់បែក​។​ពិសេស​ គួរយក​​ទៅ​រក្សាទុក​ក្នុង​សា​រៈ​មន្ទីរ​ណា​មួយ​ផង បើ​ពុំ​ដូច្នោះ​ទេ​វត្ថុ​ដ៍​មាន​តម្លៃ​នោះ​ពិត​ជា​នឹង​ជួប​ភាព​អន្ដរាយ​នៅ​ពេល​ឆាប់​ៗ​នេះ​ជាក់​ជា​មិន​ខាន ក្រោយការ​ចេញ​ផ្សាយមួយ​ឈុត​នេះ ៕