ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែរឿងព្រំដី! ក្មួយប្រសាហ៊ានលើកដៃ​ប្រល័យជីវិតឪពុកមា

3 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បុរស​ជា​ឪពុកមាបានបាត់បង់ជីវិតភ្លាម​ៗនៅនឹងកន្លែង​ បន្ទាប់ពី​ផឹកស្រា​​ទាស់ពាក្យ​សម្តី​គ្នាជាមួយ​ក្មួយប្រសា

ខេត្តកំពង់ធំ ៖ បុរស​ជា​ឪពុកមា​ម្នាក់​បានបាត់បង់ជីវិតភ្លាម​ៗនៅនឹងកន្លែង​ បន្ទាប់ពី​ផឹកស្រា​​ទាស់ពាក្យ​សម្តី​គ្នាជាមួយ​ក្មួយប្រសាប្រុសរឿងព្រំដី​ ហើយក្មួយប្រសារូបនោះ​ក៏​រ​ត់ទៅ​ទាញ​ពូថៅ​មក​​កា.ប់​ឪពុកមា​ ​បណ្តាល​ឱ្យបាត់បង់ជីវិត​​តែម្តង ។​

ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​​កាល​​ពី​វេលា​ម៉ោង​៧​និង២៥​នាទី​យប់​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២១ នៅ​ក្រោមផ្ទះ​ជន​រង​គ្រោះ​ ស្ថិត​ក្នុងភូមិ​ឈូក ឃុំ​ប្រឡាយ ស្រុក​ស្ទោង ខេត្តកំពង់ធំ​។​

លោក​វរសេនីយ៍ទោ វ៉​ន សុ​ភ័​ណ អធិការរង​នគរបាល​ស្រុក​ស្ទោង ទទួល​ផ្នែក​ព្រហ្ម​ទណ្ឌ បាន​ឱ្យ​ដឹង​​ថា ​​ជនសង្ស័យ​ឈ្មោះ មិត ពុធ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ក្នុង​​ភូមិ​ឃុំ​កើតហេតុ និង​ត្រូវជា​ក្មួយ​ប្រសារ​ជន​រង​គ្រោះ ។ ចំណែក​​ជន​រង​គ្រោះជា​ឪពុកមាសាច់ថ្លៃ​ឈ្មោះ ឃ​ន ស៊ន់ ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុ​​ខាងលើ ។ ទាំងជនសង្ស័យ និង​ជនរងគ្រោះ មានផ្ទះនៅជាប់របងគ្នា ។​ ​

លោកអធិការ​រងបាន​​បន្ត​ថា​ នៅ​មុន​ពេល​កើតហេតុ វេលា​ម៉ោង​ប្រហែល​៧​យប់ថ្ងៃកើតហេតុ​ ជន​រង​គ្រោះ​និង​ជនសង្ស័យ រួម​និង​មិត្ត​ភក្តិ​ពីរ​នាក់​ទៀត​បាន​នាំ​គ្នា​ផឹកស្រា.ស​នៅ​ក្រោមផ្ទះ​ជន​រង​គ្រោះ​រហូត​ស្រវឹង​រៀង​ៗ​ខ្លួន ហើយ​ក៏​កើតជា​ទំនាស់​ពាក្យ​សំដី​​គ្នា​រឿង​ព្រំ​ដី​ រវាង​ជនសង្ស័យ និង​ជន​រង​គ្រោះ ។ ពេល​នោះ​ជនសង្ស័យ​បាន​យក​កែវ​ស្រា​គប់​ទៅ​លើ​ជន​រង​គ្រោះ រួច​បានរ​ត់ទៅ​ផ្ទះ​របស់​ខ្លួន​យក​ពូថៅ​មក​ទៀត ហើយ​ក៏​​កា.ប់​ជន​រង​គ្រោះ​ចំក្រោម​​ឆ្អឹង​ដងកាំបិ.ត​​ខាងឆ្វេង ​បណ្តាល​ឲ្យ​ស្លា.ប់​ភ្លាម​ៗ​នៅ​នឹងកន្លែង​កើតហេតុ ។ ចំណែក​​មិត្ត​ភក្តិ​២​នាក់​ទៀត​បាន​ត្រឹមតែ​ស្រែក​ឃាត់​ មិន​ហ៊ាន​ចូល​ជួយ​នោះ​ទេ​ ខ្លា.ច​ជនសង្ស័យ​កា.ប់​ បន្ទាប់ពី​​ធ្វើ​សកម្មភាព​រួច​ ជន​ស​ង្ស័យ បាន​រត់គេច​ខ្លួន​បាត់ ។​

​បន្ទាប់ពី​​ទទួល​​បាន​ព័ត៌មាន​ខាងលើភ្លាម លោក​អធិការ​រង​បាន​ដឹកនាំ​កម្លាំង​ជំនាញ សហការ​ជាមួយ​ប្រជា​ការពារ​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ​ដើម្បីពិនិត្យ​ស.ពជនរងគ្រោះ ឃើញ​​មាន​ស្នាម​របួស​ត្រូវគេកា.ប់​ចំនួន​១​កន្លែង នៅ​ក្រោម​ឆ្អឹងដងកាំបិ.ត​ខាងឆ្វេង ។ យោង​តាម​ការ​ពិនិត្យ​កន្លែង​កើតហេតុ និង​សាកស.ព ​បាន​រកឃើញ​​ថា ជន​រង​គ្រោះ​ពិតជា​ស្លា.ប់​ដោយ​សារ​ជនសង្ស័យ​កាប់​ប្រាកដមែន ហើយមូលហេតុ​ គឺបណ្តាលមកពី​ទំនាស់​ពាក្យ​សម្តី​​គ្នា​រឿង​ព្រំ​ដី​ក្នុង​ពេល​ផឹកស៊ី ។ រួច​សមត្ថកិច្ច​តាម​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​​នៅ​វេលា​ម៉ោង​៩​យប់​ថ្ងៃ​កើតហេតុ​ ។

ក្រោយពី​​ពិនិត្យ​ចប់​ សមត្ថកិច្ច​បាន​ប្រគល់​ស.ព​ជនរងគ្រោះ​​ជូន​ក្រុម​គ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី​ ​។ ចំណែកជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ចាត់ការ​តាម​នី​តិ​វិធី​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ