ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​វិជ្ជមាន​កូ​វី​ដ​ចំនួន​១៩​នាក់ ក្នុង​ចំណោម​២១​នាក់​​​​​​ក្នុង​សង្កាត់​បឹង​ទំពន់​១ អនុញ្ញាត​ឱ្យ​ព្យាបាល​នៅ​​​​ផ្ទះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន​១៩​នាក់ ក្នុង​ចំណោម​២១​នាក់ រស់នៅ​ក្នុង​សង្កាត់​បឹង​ទំពន់​ទី​១ នៃ​ខណ្ឌមានជ័យ ត្រូវ​

រាជធានី​ភ្នំពេញ ៖ អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន​១៩​នាក់ ក្នុង​ចំណោម​២១​នាក់ រស់នៅ​ក្នុង​សង្កាត់​បឹង​ទំពន់​ទី​១ នៃ​ខណ្ឌមានជ័យ ត្រូវ​បាន​អនុញ្ញាត្តិ​អោយ​សម្រាក​ព្យាបាល នៅ​តាម​លំនៅ​ឋាន​រៀង​ៗ​ខ្លួន ក្រោយ​ក្រុម​គ្រូពេទ្យ​រក​ឃើញ​មាន​វិជ្ជមាន​នៅ​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២១ ។

អ្នក​វិជ្ជមាន​ទាំង​២១​នាក់​ខាងលើ​ គឺ​រក​ឃើញ​នៅ​៣​ទីតាំង​ផ្សេង​គ្នា ក្នុងភូមិ​ចំនួន​២ មាន​ភូមិ​ចំរើន​ផលទី​​៤ និង​ភូមិ​សន្សំ​កុសល​ទី​២ ។

លោក​កុយ សា​មឺ​ឌី ស្មៀន​សង្កាត់​បឹង​ទំពន់​ទី​១ បាន​ប្រាប់​អោយ​ដឹង​ថា អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ទាំង​២១​នាក់ មាន​១៩​នាក់ ត្រូវ​ក្រុម​គ្រូពេទ្យ អនុញ្ញាត​អោយ​ព្យាបាល​ដោយ​ខ្លួនឯង​នៅ​ក្នុងផ្ទះ គឺ​ក្រុម​គ្រូពេទ្យ​បាន​ធ្វើការ​ពិនិត្យ​លើ​អាកា​រះ​សុខភាព ឃើញ​ថា​មាន​សុខភាព​មាំទាំ​ល្អ ហើយ​ទី​សំណាក់​របស់​ពួក​គេ​គឺ​មាន​លក្ខ​ណះ​ធំ​ទូលាយ មាន​ខ្យល់​គ្រប់គ្រាន់​ចេញចូល ទើប​ក្រុម​គ្រូពេទ្យ​សម្រេច​អនុញ្ញាត្តិ​អោយ​សម្រាក​នៅផ្ទះ​ព្យាបាល ដោយ​គោរព​តាម​គោល​ការ​ណែនាំ​មួយ​ចំនួន ពិសេស​វិធាន​សុខាភិបាល ។ ដោយឡែក​អ្នក​វិជ្ជមាន​២​នាក់​ទៀត ត្រូវ​ក្រុម​គ្រូពេទ្យ​ដឹក​យក​ទៅ​ព្យាបាល ព្រោះ​ពួក​គេ​ស្នាក់​នៅ​បន្ទប់​ជួល ដោយ​ពុំ​មាន​លក្ខ​ណះ​ស​ម្ប​ត្តិទី​តាំង​គ្រប់គ្រាន់ ( បន្ទប់​តូច គ្មាន​ខ្យល់​ចេញចូល ) ។

ស្មៀន​សង្កាត់​ដដែល​បន្ត​ថា អ្នក​វិជ្ជមាន​ទាំង​១៩​នាក់ ដែល​អនុញ្ញាត្តិ​អោយ​សម្រាក​ព្យាបាល​នៅផ្ទះ ត្រូវ​បាន​ណែនាំ​អោយ​ដាក់ខ្លួន​អោយ​នៅ​ដាច់​ដោយឡែក ពី​សមាជិក​ក្នុង​គ្រួសារ ហើយ​ត្រូវ​ពាក់​ម៉ាស់ បាញ់​អាល់កុល​អោយ​ទៀងទាត់ ត្រូវ​នៅ​កន្លែង​ដែល​មាន​ខ្យល់​ចេញចូល ធ្វើ​លំ​ហាត់ប្រាណ​ជា​ប្រចាំ សម្រាក និង​ញ៉ាំ​ម្ហូបអាហារ​ដែល​មាន​ជីវជាតិ​គ្រប់គ្រាន់ ក៏​ដូច​ជា​ញ៉ាំ​ទឹក​អោយ​បាន​ច្រើន ហើយ​ពិសេស​នោះ បើ​ក្នុង​ករណី​អាកា​រះ​សុខភាព​មានការ​ធ្វើទុក្ខ​ណាមួយ​នោះ គឺ​ត្រូវ​ទំនាក់ទំនង​ទៅ​កាន់​ក្រុម​គ្រូពេទ្យ​ដែល​ប្រចាំការ​ក្នុង​មូលដ្ឋាន​សង្កាត់ ដើម្បី​ចុះ​ពិនិត្យ​តាមដាន​អាកា​រះ​សុខភាព​បន្ត​ទៀត ។

លោក​បាន​បន្ត​ថា ចំពោះ​កុមារ​តូច​ៗ ឬ​មនុស្ស​ចាស់ជរា​នោះ គឺ​ពុំ​ត្រូវ​អនុញ្ញាត​អោយ​មានការ​សម្រាក​ព្យាបាល​នៅផ្ទះ​ឡើយ គឺ​ត្រូវ​ដឹក​យក​ទៅ​ព្យាបាល លើកលែងតែ​ជា​មនុស្ស​ជំទង់ មាន​សុខភាព​មាំ​ទាំង​ពេញកម្លាំង​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​អនុញ្ញាត ។ ទន្ទឹម​នឹង​ការ​អនុញ្ញាតអោយ​សម្រាក​នៅផ្ទះ​ដោយ​ខ្លួនឯង​នោះ គឺ​ពុំ​មានការ​ផ្តល់​ថ្នាំ​សម្រាប់​លេប​ឡើយ ដោយសារ​មិន​ទាន់​មាន​គោលការណ៍​ក្នុង​ការ​ផ្តល់​ជូន​សម្រាប់​លេប ។ ក្នុង​នោះ​ក្រុម​គ្រូពេទ្យ​បាន​ណែនាំ​អោយ អ្នកជម្ងឺ​អាច​ពឹងពាក់​បងប្អូន​សាច់ញាតិ ឬ​អ្នក​ស្គាល់គ្នា ជួយ​ទិញ​ថ្នាំ​តាម​ឱសថស្ថាន មក​លេប​ដោយ​ខ្លួនឯង ឧទាហរណ៍​ថា បើ​មាន​អាកា​រះ​ឈឺ​ ក សូម​ទិញ​ថ្នាំ​ឈឺ​ ក មានអាការៈ​ឈឺក្បាល​សូម​ទិញ​ថ្នាំ​ឈឺក្បាល​ ជាដើម ។

សូម​បញ្ជាក់​ថា ចំពោះ​ទីតាំង​ដែល​ត្រូវ​រក​ឃើញ​មាន​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩​ហើយ​នោះ ក្រុម​អាជ្ញាធរ បាន​សម្រេច​ធ្វើការ​​ផ្លុំបេ​ទីតាំង​ជា​បណ្តោះអាសន្ន ។ ក្នុង​នោះ​ដែរ សមាជិក​ដែល​នៅ​ក្នុង​ទីតាំង ក្រោយ​តេ​ស្តសំណាក​ឃើញ​ថា អវិជ្ជមាន​ហើយ​នោះ គឺ​ត្រូវ​តម្រូវ​អោយធ្វើ​ច​ត្តា​ឡី​ស័​ក្ត​១៤​ថ្ងៃ​ទាំងអស់​គ្នា ។

គួរ​បញ្ជាក់​ថា ចំពោះ​ការ​អនុញ្ញាតអោយ​អ្នកជម្ងឺ​សម្រាក​ព្យ​បាល​នៅផ្ទះ​ដោយ​ខ្លួនឯង​នោះ គឺ​ពុំ​មែន​ជា​ការ​អនុញ្ញាត្តិ​អោយ​ឯកឯង​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​ឡើយ គឺ​ដោយ​មានការ​ស្នើ​​សុំ​ពី​អ្នកជម្ងឺ ហើយ​បន្ទាប់​ពី​មានការ​ស្នើរ​សុំ​រួច ក្រុម​គ​ណៈ​​ក​ម្មា​ការ មាន​គ្រូពេទ្យ និង​អាជ្ញាធរ​តំបន់ នឹង​ពិនិត្យ ធ្វើការ​វាយតម្លៃ លើ​អាកា​រៈ​អ្នកជម្ងឺ ទីតាំង​សំណាក់​ដែល​កំពុង​រស់នៅ បូក​រួម​ជាមួយ​ចំនួន​សមា​ជិក​​ក្នុង​គ្រួសារ​ជាដើម មុន​ឈាន​ដល់​ការ​អនុញ្ញាត​អោយ​សម្រាក​ព្យាបាល​នៅផ្ទះ​ដោយ​ខ្លួនឯង ។ ហើយ​វិធាន​​នៃ​ការ​ព្យាបាល និង​ការពារ គឺ​ដូច​បាន​រៀប​រាប់​​ជូន​​ខាងលើ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ