ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​៣០​នាទី អណ្តាតភ្លើង​លេប​ត្របាក់​ផ្ទះ​ពលរដ្ឋ​អស់​ចំនួន​៤​ខ្នង​ផ្អើល

2 ឆ្នាំ មុន
  • ព្រះសីហនុ

បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន​៤​ខ្នង​ដែល​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន​៤​ខ្នង​ដែល​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២១ ស្ថិត​នៅ​តំបន់​ទំនប់​រលក ក្រុម​ទី​៣១ ក្នុងភូមិ​៣ សង្កាត់​លេខ​១ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ។

លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បានឱ្យ​ដឹង​ថា កម្លាំង​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​លេខ​៣ និង​សង្កាត់​លេខ​១ បាន​ចេញ​អន្តរាគមន៍ ដើម្បី​បាញ់​ទឹក​ពន្លត់​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​។

ប្រភព​ដដែល​បន្ត​ថា ហើយ​ចំពោះ​ករណី​ខាងលើ​នេះ មិន​បណ្តាល​អោយ​មាន​មនុស្ស​ណា​រង​របួស​ឡើយ ហើយ​កម្លាំង​ជំនាញ​ក៏​សហ​ការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​បាញ់​ទឹក​ពន្លត់​អោយរ​លត់​ទៅ​វិញ​ជា​ស្ថាពរ​នៅ​វេលា​ម៉ោង​៨​យប់​ផង​ដែរ ដើម្បី​ទប់ស្កាត់​កុំឱ្យ​អណ្តាតភ្លើង​ឆាបឆេះ​រាលដាល​បន្ត​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​ខាង​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ