រាជធានីភ្នំពេញ ៖ បុរស និងស្ត្រីចំណាស់ចំនួន២នាក់បានដេកស្លា.ប់នៅក្នុងផ្ទះ លុះក្រោយការស្លា.ប់ក៏ត្រូវបានសាច់ញាតិរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យ ដើម្បីពិនិត្យធ្វើតេស្តសំណាក ក៏ស្រាប់តែចេញលទ្ធផលមានវិជ្ជមានកូវីដ១៩ បង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចទីតាំងលំនៅឋាន២ផ្សេងគ្នា តែក្នុងភូមិតែមួយ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះទាំង២នាក់ខាងលើ មានម្នាក់ឈ្មោះ លឹម ចាប ភេទប្រុស អាយុ៩០ឆ្នាំ និងស្ត្រីម្នាក់ទៀតមានឈ្មោះ កុយ ណារ៉េត អាយុ៥៩ឆ្នាំ ។

លោក សេង ស៊ីវ៉ាន់ថា ចៅសង្កាត់រងទី១ នៃសង្កាត់ស្ទឹងមានជ័យទី២ បានប្រាប់អោយដឹងថា ស.ពបុរស និងស្ត្រីចំណាស់ទាំង២នាក់នេះ ត្រូវបានសាច់ញាតិប្រទះឃើញដេកស្លា.ប់ក្នុងបន្ទប់ផ្ទះរបស់ខ្លួននៅថ្ងៃតែមួយ តែខុសពេលវេលាគ្នា ។ ក្រោយមានការដេកស្លា.ប់ហើយនោះ សាច់ញាតិក៏បានរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានចុះអន្តរាគមន៍ ហើយក្រុមអាជ្ញាធរក៏បានរាយការណ៍បន្តជូនទៅកាន់ក្រុមគ្រូពេទ្យ ដើម្បីចុះពិនិត្យសំណាក ។ បន្ទាប់ពីឆ្លងកាត់ការតេស្តសំណាកហើយនោះ ស.ពត្រូវក្រុមគ្រូពេទ្យ បញ្ជាក់ថា មានវិជ្ជមានកូវីដ១៩ ។

លោកចៅសង្កាត់រងបន្តថា ក្រោយការពិនិត្យឃើញហើយនោះ ស.ពអ្នកទាំង២ខាងលើ ត្រូវក្រុមគ្រូពេទ្យវេចខ្ចប់ រួចលើកឡើងលើរថយន្តដើម្បីយកទៅធ្វើការបូជាផងដែរ ។
ដោយឡែកចំពោះសមាជិកនៅក្នុងលំនៅឋានទាំងអស់ គឺក្រុមគ្រូពេទ្យធ្វើការណែនាំអោយទៅយកសំណាកអោយបានគ្រប់ៗគ្នា នៅតាមទីតាំងយកសំណាកទាំងអស់ដែលនៅក្នុងតំបន់រស់នៅ ។ ទន្ទឹមនឹងនោះ ទីតាំងលំនៅឋានទាំង២ របស់ជនរងគ្រោះ ត្រូវបានឃ្លុំប៉េជាបណ្តោះអាសន្នផងដែរ ។

សូមបញ្ជាក់ថា ករណីខាងលើនេះ ក្រុមគ្រូពេទ្យបញ្ជាក់ថា ស.ពបុរស និងស្ត្រីទាំង២នាក់ គឺស្លា.ប់ដោយសារកូវីដ១៩ ប៉ុន្តែមុនការស្លា.ប់គេនៅមិនទាន់ដឹងថា អ្នកទាំង២ ធ្លាប់មានជំងឺឈឺស្កាត់រុំារៃអ្វីកន្លងមកឡើយ ខណៈពុំមានប្រភពអះអាងបញ្ជាក់ពីសាច់ញាតិ ប៉ុន្តែអ្វីដែលគួរកត់សម្គាល់ គឺពួកគេទាំង២នាក់ ជាមនុស្សចាស់ជរាដែរហើយ ៕










ចែករំលែកព័តមាននេះ