ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះរាជវាំង​ជប៉ុន​បើក​ឱ្យ​អ្នកទេសចរ​ចូល​ទស្សនា​ស្លឹកឈើ​ប្តូរ​ពណ៌

8 ឆ្នាំ មុន

ជនជាតិ​ជប៉ុន​បាន​នាំ​គ្នា​ចូល​ទស្សនា​ស្លឹកឈើ​ប្តូរ​ពណ៌​ក្នុង​រដូវ​ស្លឹកឈើ​ជ្រុះ​នៅ​ព្រះ​បរមរាជវាំង ស្ថិត​នៅ​កណ្តាល​ក្រុង​តូ​ក្យូ ។ ព្រះ​បរមរាជវាំងតែងតែ​បើក​ឱ្យ​អ្នកទេសចរ​ចូល​ទស្សនា​ក្នុង​តំបន់​ពិសេស​នោះ​ក្នុង​មួយ​ឆ្នាំ​២​លើក ។

ជនជាតិ​ជប៉ុន​ជិត​៣​ម៉ឺន​នាក់ តម្រង់​ជួរ​តាំងពី​ព្រឹក​ដើម្បី​រង់ចាំ​ចូល​ទស្សនា​ស្លឹកឈើ​ប្តូរ​ពណ៌ ក្នុង​ព្រះ​បរមរាជវាំង​នៅ​ក្រុង​តូ​ក្យូ​ទីតាំង​នៃ​ការ​ទស្សនា​ស្លឹកឈើ​ប្តូរ​ពណ៌​ដ៏​ស្រស់​ស្អាត​របស់​ជប៉ុន ។ ព្រះ​បរមរាជវាំង​របស់​ជប៉ុន​នឹង​បើក​ឱ្យ​មហាជន​ចូល​ទស្សនា​សម្រស់​ធម្មជាតិ​ប្រណីត​នោះ​ក្នុង​មួយ​ឆ្នាំ​២​លើក ដោយ​លើក​ទី​១ បើក​ឱ្យ​ចូល​ទស្សនា​ផ្កា​សាគូ​រ៉ា នៅ​រដូវ​ស្លឹកឈើ​លាស់ និង​លើក​ទី​២​ទស្សនា​ស្លឹកឈើ​ប្តូរ​ពណ៌​ក្នុង​រដូវ​ស្លឹកឈើ​ជ្រុះ ។ សម្រាប់​រដូវ​ស្លឹកឈើ​ជ្រុះ​ក្នុង​ឆ្នាំ​២០១៥ បើក​ឱ្យ​មហាជន​ចូល​ទស្សនា​នៅ​ថ្ងៃ​ទី​៥ ធ្នូ ដោយ​មាន​អ្នកទេសចរ​ច្រើន​ម៉ឺន​នាក់​រង់ចាំ​តម្រង់​ជួរ​ចូល​ជា​បន្តបន្ទាប់ រហូត​ដល់​ថ្ងៃ​ទី​៩ ធ្នូ ៕