ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេច​ឱ្យ​អាជីវករ​ដែល​ចេញពី​ផ្សា​រលើ​ធំ​ថ្មី ទៅ​លក់​នៅ​ទីវាល​ទល់មុខ​សណ្ឋាគារ​សុខា​សៀមរាប​ថ្មី

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ អាជ្ញាធរ​បាន​សម្រេច​ឱ្យ​អាជីវករ​ដែល​ចេញពី​ផ្សា​រលើ​ធំ​ថ្មី​ទៅ​លក់​នៅ​ទីវាល​ទល់មុខ​សណ្ឋាគារ​សុខា​សៀមរាប​ថ្មី​ជា​បណ្តោះ អាសន្ន​។ សូម​បញ្ជាក់​ថា ការ​សម្រេចចិត្ត​របស់​អាជ្ញាធរ​បែប​នេះ គឺ​បន្ទាប់​ពី​បាន​បិទ​ខ្ទប់​ផ្សា​រលើ​ធំ​ថ្មី ព្រោះតែ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ហើយ​ក្រុម​អាជីវករ​ទាំងនោះ នាំ​គ្នា​សម្រុក​ទៅ​ដាក់​តាំង​ទំនិញ​លក់​លើ​ចិញ្ចើម​ផ្លូវ​៦០​ម៉ែត្រ​។…

ខេត្តសៀមរាប ៖ អាជ្ញាធរ​បាន​សម្រេច​ឱ្យ​អាជីវករ​ដែល​ចេញពី​ផ្សា​រលើ​ធំ​ថ្មី​ទៅ​លក់​នៅ​ទីវាល​ទល់មុខ​សណ្ឋាគារ​សុខា​សៀមរាប​ថ្មី​ជា​បណ្តោះ អាសន្ន​។ សូម​បញ្ជាក់​ថា ការ​សម្រេចចិត្ត​របស់​អាជ្ញាធរ​បែប​នេះ គឺ​បន្ទាប់​ពី​បាន​បិទ​ខ្ទប់​ផ្សា​រលើ​ធំ​ថ្មី ព្រោះតែ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ហើយ​ក្រុម​អាជីវករ​ទាំងនោះ នាំ​គ្នា​សម្រុក​ទៅ​ដាក់​តាំង​ទំនិញ​លក់​លើ​ចិញ្ចើម​ផ្លូវ​៦០​ម៉ែត្រ​។ បើ​តាម​លោក នួន ពុទ្ធា​រ៉ា អភិបាលក្រុង​បាន​មាន​ប្រសាសន៍​ថា ជា​ការ ពិត​ណាស់​អាជ្ញាធរ​បាន​សម្រេច​ឱ្យ​ជា​ជីវ​ករ ដែល​ចេញពី​ក្នុង​ផ្សា​រលើ​ធំ​ថ្មី​មក​លក់ដូរ​នៅ​ទល់មុខ​សណ្ឋាគារ​សុខា សៀមរាប​ថ្មី នេះ​ពិតប្រាកដ​មែន ពីព្រោះ​ថា ពួក​គាត់​បាន​នាំ​គ្នា​ទៅ​ដាក់​លក់​លើ​ចិញ្ចើម​ផ្លូវ​៦០​ម៉ែត្រ ពេល​ដែល ដែល​អាជ្ញាធរ មិន​ទាន់​បាន​រៀបចំ​ពួក​គាត់​ត្រឹមត្រូវ ហើយ​វា​ជា​ហានិភ័យ​ខ្ពស់​រឿង​ចរាចរណ៍​ផង​។

ម្យ៉ាងវិញទៀត​ក៏​ធ្វើ​ឱ្យ​ប៉ះពាល់​សណ្តាប់ធ្នាប់ និង​សន្តិសុខ​ផង​ដែរ​។ លោក នួន ពុទ្ធា​រ៉ា បន្ត​ថា ចំពោះ​ការ​សម្រេច​ឲ្យ​លក់​នៅ​ទីវាល​មុខ​សណ្ឋាគារ​សុខា​សៀមរាប​នេះ ក៏​អនុញាត​ឱ្យ​តែ​ជា​ជីវ​ករលក់​ត្រី​.​បន្លែ​.​សាច់ និង​គ្រឿង​ហូប​ប្រចាំ​ថ្ងៃ​ដែរ ព្រោះថា​ជា​របស់​ដែល​អាច​ខូច​ពេល​ទុក​យូរ​។ តែ​ចំពោះ​អាជីវករ ដូច​ជា​លក់​ខោរ​អាវ​. មាស​.​និង​សម្ភារ​មិនមែន​របស់​ហូប​ចុក គឺ​មិន​អនុញាត​ឡើយ​។ លោក​អភិបាល បាន​បញ្ជាក់​ថា ចំពោះ​ការ​រៀបចំ​ឲ្យ​លក់​នេះ​ដែរ គឺ​គ្រាន់​ជា​បណ្តោះអាសន្ន​រហូត​ដល់​បើក​ដំណើរការ​ផ្សា​រលើ​ធំ​ថ្មី​វិញ​។ តែ​ក៏​មិន​ត្រូវ​បានឱ្យ​ក្រុម​អាជីវករ​បង់ ប្រាក់​អ្វី​ទាំ​អស់ រាប់​ទាំង​ភាស៊ី និង​អនាម័យ​ជាដើម​។ ក្នុង​ករណី​មាន​បុគ្គល ទៅ​ទារប្រាក់​ថ្លៃ​អ្វីមួយ អាជ្ញាធរ​នឹង​ចាត់វិធានការ​ការ​ភ្លាម​។

តំណាង​ក្រុម​អាជីវករ​លក់​ត្រី​. បន្លែ​.​សាច់ បាន​រៀបរាប់ ប្រាប់​អ្នក​ព័ត៌មាន​យើង ប្រហាក់ប្រហែល​គ្នា​ថា ការ​មក​លក់​លើ​ចិញ្ចើម​ផ្លូវ មុខ​សណ្ឋាគារ សុខា​សៀមរាប​ថ្មី ផ្លូវ​៦០​នេះ ទោះបី​មាន ពេល​ខ្លី ក៏​ពិតមែន តែ​លក់ដាច់​ជាង​ក្នុង​ផ្សា​រលើ​ធំ​ថ្មី​។ ព្រោះ​ទី​នេះ​អ្នកទិញ​ងាយស្រួល ដោយ​មិន​ប​ញ្ជ្រៀ​ត​គ្នា ដូច​នៅ​ក្នុង​ផ្សា​រលើ​នោះ​ទេ ហើយ​មិន​ចាំបាច់​ឆ្លងកាត់​ហ្វូង​មនុស្ស ជា​ច្រើន​ទៀត​។ ក្រុម​អាជីវករ​ផ្សា​រលើ​ធំ​ថ្មី បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ ដែល​យកចិត្តទុកដាក់ និង​ជួយ​សម្រួល​ដល់​ពួក​គាត់​ដែល​ជា​អាជីវករ ខណៈ​ពេល​ជួប​ការ​លំបាក​នា​ដំណាក់កាល​កូ​វី​ដ​បច្ចុប្បន្ន​នេះ​៕ ដោយ ៖ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ