ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែ​ភ្លើង​ប្រចណ្ឌ និង​ខឹង​ប្រពន្ធ​ចាយ​លុយ​អស់​ច្រើន ទើប​ប្តី​មានចិត្ត​ឃោ​ឃៅ​បែប​នេះ

2 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ប្តី​ប្រពន្ធ​មួយគូ​បាន​រួមរស់​ជាមួយ​គ្នា​រហូត​ដល់​មានកូន​៣​នាក់ គ្រាន់តែ​ប្រពន្ធ​ចាយ​លុយ​ច្រើន​បន្តិច ចោទ​នាង​មាន​សាហា​យ ហើយ​ច្របាច់ក​ប្រពន្ធ​រហូត​ដល់​ស្លា​-​ប់​យ៉ាង​អាណោចអាធ័ម​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ ថ្ងៃ​ទី​៨ ខែកក្កដា…

ខេត្តព្រៃវែង ៖ ប្តី​ប្រពន្ធ​មួយគូ​បាន​រួមរស់​ជាមួយ​គ្នា​រហូត​ដល់​មានកូន​៣​នាក់ គ្រាន់តែ​ប្រពន្ធ​ចាយ​លុយ​ច្រើន​បន្តិច ចោទ​នាង​មាន​សាហា​យ ហើយ​ច្របាច់ក​ប្រពន្ធ​រហូត​ដល់​ស្លា​-​ប់​យ៉ាង​អាណោចអាធ័ម​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០២១ នៅ​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​៤ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង ហើយ​ធ្វើ​ឲ្យ​មានការ​ផ្អើល​ឆោឡោ​ទាំង​យប់ ដោយ​កូន​ៗ​បានឃើញ​ហេតុការណ៍ ក៏​បាន​ស្រែកហៅ​ម្ចាស់ផ្ទះ​ឲ្យ​យមក​ជួយ​តែ​ជួយ​មិន​ទាន់​។

ស្ត្រី​រង​គ្រោះ​ដែល​បាត់​បង់ជីវិត​មានឈ្មោះ អី សះ អាយុ​៣៩​ឆ្នាំ ជនជាតិ​ខ្មែរ​អ៊ី​ស្លា​ម មាន​ទីលំនៅ​ក្នុងភូមិ​ចាម​លើ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល​។ ចំណែកឯ​បុរស​ជា​ប្តី​ដែល​បាន​ស​-​ម្លា​ប់​ប្រពន្ធ​ឈ្មោះ យ៉ា ហ្វា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ខ្មែរ​អី​ស្លា​ម មាន​ទីលំនៅ​ក្នុងភូមិ​ជយោ ឃុំ​ជយោ ស្រុក​ចំការលើ ខេត្តកំពង់ចាម អ្នក​ទាំង​ពីរ​មានមុខ​របរ​ដើរ​លក់​អីវ៉ាន់​តាម​រថយន្ត​។ តាម​ការ​ឲ្យ​ដឹង​ពី​លោក​អធិការ​ក្រុង​ព្រៃវែង ស្ត្រី​រង​គ្រោះ​ធ្លាប់​មាន​ប្តី​មុន​ម្តង​រួច​មក​ហើយ និង​មានកូន​ប្រុស​ម្នាក់ ក្រោយមក​ទើប​មក​ជួប និង​រួមរស់​ជាមួយ​ប្តី​ទី​២​នេះ ហើយ​មានកូន​ជាមួយ​គ្នា​ចំនួន​៣​នាក់​ទៀត​។ ប្តី​ប្រពន្ធ​នេះ​ប្រកប​មុខរបរ​ដឹក​អីវ៉ាន់​ដើរ​លក់​តាម​ខេត្ត ចេញពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​មិន​ដែល​មាន​ទំនាស់​អ្វី​ទេ ទើបតែ​មក​ដល់​ខេត្តព្រៃវែង​នេះ ស្រាប់តែ​ចាប់​មាន​បញ្ហា​រកាំរ​កុះ​ជាមួយ​គ្នា រហូត​ដល់​បុរស​ជា​ប្តី​ដាច់​ចិត្ត​ច្របាច់ក​សម្លាប់​ប្រពន្ធ​បែប​នេះ​។

លោក​អធិការ​បាន​បញ្ជាក់​ថា បើ​តាម​សម្ដី​របស់​កូនប្រុស​ច្បង​ជន​រង​គ្រោះ បាន​ឲ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​កើតហេតុ​នោះ ពួក​គេ​បាន​ជួល​បន្ទប់​២​ស្នាក់​នៅ ដោយ​ឪពុក​ម្តាយ​ដេក​១​បន្ទប់ និង​កូន​ៗ​ទាំង​៤​នាក់ ដេក​១​បន្ទប់​។ លុះ​យប់​បន្តិច​ស្រាប់តែ​កូន​ៗ​ឮ​សំឡេង​ឪពុក​ម្តាយ​ឈ្លោះប្រកែក​គ្នា និង​លាន់ឮ​សំឡេង​ប្រទូស្ត​សា​រ៉ា​យ​គ្នា​បន្តិច ក៏​ស្រាប់តែ​ស្ងាត់ឈឹង ដោយ​មានការ​សង្ស័យ កូនប្រុស​ច្បង​អាយុ​ជិត​២០​ឆ្នាំ បាន​ចេញ​ទៅ​គាស់​បង្អួច​បន្ទប់​ឪពុក​ម្តាយ​មើល ក៏​ស្រាប់តែ​ឃើញ​ឪពុក កំពុង​តែ​ច្របាច់ក និង​ខ្ទប់មាត់​ម្តាយ ទើប​ស្រែក​ឆោឡោ​ហៅ​ម្ចាស់ផ្ទះ​ជួល​ឲ្យ​ចេញ​មក​ជួយ​គាស់​ទ្វារ​បន្ទប់​ដើម្បី​ជួយ​ស្ត្រី​រង​គ្រោះ ប៉ុន្តែ​ពេល​គាស់​ទ្វារ​ចូល​ទៅ​បាន ខណៈ​ជន​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លា​-​ប់​បាត់​ទៅ​ហើយ ទើប​រាយការណ៍​ប្រាប់​សមត្ថកិច្ច ចុះ​ទៅ​អន្តរាគមន៍ និង​ឃាត់ខ្លួន​ឃាតក​ភ្លាម​ៗ​តែ​ម្តង​។

ចំណែក​បុរស​ជា​ឃាតក ក្រោយ​ពេល​ត្រូវ​បាន​ចាប់ខ្លួន​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​រូបគេ​ខឹង រហូត​ដាច់​ចិត្ត​សម្លាប់​ប្រពន្ធ​នោះ គឺ​ដោយសារ​តែ​ស្ត្រី​ជា​ប្រពន្ធ​ចាយ​លុយ​ច្រើន​ពេក ហើយ​មាន​អាកា​រៈលាក់​លៀម​ច្រើន ទើប​រូបគេ​គិត​ថា​ប្រពន្ធ​លួច​មាន​សាហា​យ ក្បត់​រូបគេ ក៏​ដាច់​ចិត្ត​ច្របាច់ក​សម្លាប់​បែប​នេះ​ទៅ​។ បច្ចុប្បន្ន​សាកស​-​ពស្ត្រី​រង​គ្រោះ​ត្រូវ​បានកូន​ៗ​នាំ​យក​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត ឯ​ខេត្តកណ្តាល​វិញ​ហើយ ប៉ុន្តែ​មុន​ចេញ​ទៅ កូនច្បង​ជន​រង​គ្រោះ​បាន​អះអាង​ថា រូបគេ​មិន​ចង់​ឲ្យ​ឪពុក​គេ​ជាប់គុក​ទេ គឺ​ចង់​ឲ្យ​សមត្ថ​កិ​ច​ដោះ​លែង​ឪពុក​វិញ ដើម្បី​ឲ្យ​ឪពុក​រកស៊ី​ចិញ្ចឹម​រូ​បក​គេ និង​ប្អូន​ៗ​តូច​ៗ៣​នាក់​ទៀត​នោះ ប៉ុន្តែ​បញ្ហា​នេះ គឺ​ច្បាប់​មិន​អាច​លើកលែង​ទេ ហើយ​ពេល​នេះ​ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ព្រៃវែង ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី​៕ ដោយ ៖ សុំ ពៅ​ពិសិដ្ឋ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ