ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វាយរៀង រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ ១៩​ថ្មី ៦០​នាក់​ថែមទៀត ជាសះស្បើយ ៨៣​នាក់ និង​ស្លា.ប់​ថ្មី ២​នាក់​

3 ឆ្នាំ មុន
  • ស្វាយរៀង

​ខេត្តស្វាយរៀង​៖ នៅ​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២១ រដ្ឋបាលខេត្ត​ស្វាយរៀង បានប្រកាស​នូវ​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ថ្មី ចំនួន ៦០​នាក់ ស្រី​២១​នាក់​។…

​ខេត្តស្វាយរៀង​៖ នៅ​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២១ រដ្ឋបាលខេត្ត​ស្វាយរៀង បានប្រកាស​នូវ​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ថ្មី ចំនួន ៦០​នាក់ ស្រី​២១​នាក់​។ ក្នុងនោះ មាន​កម្មករ​-​កម្មការិនី​រោងចក្រ​កាត់ដេរ ច្រើនជាងគេ រហូត​ចំនួន ៤១​នាក់​។​

​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ចំនួន ៦០​នាក់ ត្រូវបាន​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រុក​ស្វាយជ្រំ ចំនួន ២២​នាក់ បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​សាមគ្គី​រំដួល ម្នាក់ និង​បញ្ជូនទៅ​មជ្ឈមណ្ឌល​ព្យាបាល​កូ​វីដ​១៩ ក្រុង​បាវិត ចំនួន ៣៧​នាក់​។​

​ករណី​ស្លាប់​ថ្មី ២​នាក់ រួមមាន​៖ ១,​ស្ត្រី ឈ្មោះ ឈឹម យុន អាយុ ៦០​ឆ្នាំ នៅ​ភូមិ​បុស​ផ្លាំ​ង ឃុំ​បុស​មន ស្រុក​រំដួល​។ ស្ត្រី​រងគ្រោះ ក្រុមការងារ​បាន​ចុះ​ទៅយក​សំណាក​ពិនិត្យឃើញ​វិជ្ជមាន​កូ​វីដ​១៩ នៅ​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២១ និង​បានទទួល​មរណភាព នៅ​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង ៤​ទៀបភ្លឺ​។ ២,​បុរស ឈ្មោះ ឡី ដា​រ៉ា អាយុ ៥២​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់កែង សង្កាត់​បាទី ក្រុង​បាវិត​។ នៅ​ថ្ងៃទី​៤ កក្កដា ឆ្នាំ​២០២១ ក្រុមការងារ បាន​ចុះ​ទៅយក​សំណាក​ធ្វើតេស្ត​រហ័ស ឃើញ​វិជ្ជមាន​កូ​វីដ​១៩ ហើយ​បាន​ស្លាប់ នៅ​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង ៧​យប់​។​

​គិត​ត្រឹម​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២១ ខេត្តស្វាយរៀង មាន​អ្នក​វិជ្ជមាន​កូ​វីដ​១៩ សរុប ៣១៣០​នាក់ (​ស្រី​១៧៤៤​នាក់​) ជាសះស្បើយ​សរុប ១៩០១​នាក់ (​ស្រី​១១១០​នាក់​) កំពុង​សម្រាក​ព្យាបាល​ចំនួន ១១៧១​នាក់ (​ស្រី ៦៣៤​នាក់​) និង​ករណី​ស្លាប់ កើនឡើង ៣៩​នាក់ (​ស្រី ២៣​នាក់​)៕ វ៉ាន់ ប៊ុនធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ