ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកវិជ្ជមានកូវីដ ៦នាក់ ក្នុងចំណោម១៦នាក់ត្រូវបានអនុញ្ញាតអោយព្យាបាលនៅផ្ទះ នៅសង្កាត់ស្ទឹងមានជ័យ១

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បងប្អូន​ពលរដ្ឋ​មាន​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន​០៦​នាក់ ក្នុង​ចំណោម​អ្នក​វិជ្ជមាន​១៦​នាក់ ត្រូវ​ក្រុម​គ្រូពេទ្យ និង​អាជ្ញាធរ អនុញ្ញាត​អោយ​នៅ​ព្យាបាល​ជម្ងឺ​នៅផ្ទះ​ផ្ទាល់ខ្លួន បន្ទាប់​ពី​ពិនិត្យ​ពី​អាកា​រៈ​សុខភាព និង​ស្ថានភាព​ទីតាំង​រស់នៅ​ឃើញ​ថា…

រាជធានី​ភ្នំពេញ ៖ បងប្អូន​ពលរដ្ឋ​មាន​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន​០៦​នាក់ ក្នុង​ចំណោម​អ្នក​វិជ្ជមាន​១៦​នាក់ ត្រូវ​ក្រុម​គ្រូពេទ្យ និង​អាជ្ញាធរ អនុញ្ញាត​អោយ​នៅ​ព្យាបាល​ជម្ងឺ​នៅផ្ទះ​ផ្ទាល់ខ្លួន បន្ទាប់​ពី​ពិនិត្យ​ពី​អាកា​រៈ​សុខភាព និង​ស្ថានភាព​ទីតាំង​រស់នៅ​ឃើញ​ថា សម​ស្រប​នឹង​អនុញ្ញាត្តិ​អោយ​នៅ​ព្យាបាល​ក្នុង​លំនៅ​ឋាន​បាន​ដោយ​មិន​ចាំបាច់​យក​ទៅ​ព្យាបាល​បាល​នៅ​មន្ទីរពេទ្យ ឬ​ទីតាំង​ដែល​អាជ្ញាធរ​កំណត់​យក​ជា​កន្លែង​សម្រាប់​ព្យាបាល​ជាដើម ។

ក្រុម​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩​ខាងលើ ត្រូវ​បាន​រក​ឃើញ​នៅ​៩​ទីតាំង​ផ្សេង​ៗ​គ្នា ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ នៅ​វេលា​ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០២១ ។

លោក​ដុះ គឹ​ម​ឈី មន្ត្រី​អាជ្ញាធរ​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ បាន​ប្រាប់​អោយ​ដឹង​ថា ៖ ពេញ​មួយ​ថ្ងៃ ថ្ងៃ​ទី​០៦ កក្កដា អាជ្ញាធរ និង​ក្រុម​គ្រូពេទ្យ បាន​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន​១៦​នាក់ ក្នុង​នោះ ១០​នាក់ ត្រូវ​បាន​ដឹក​តាម​រថយន្ត​យក​ទៅ​ព្យាបាល និង​០៦​នាក់ ត្រូវ​អនុញ្ញាត្តិ​អោយ​ព្យាបាល​នៅ​ក្នុងផ្ទះ ។

លោក​បន្ត​ថា អ្នក​វិជ្ជមាន​០៦​នាក់ ដែល​ត្រូវ​បាន​អនុញ្ញាត​អោយ​ព្យាបាល​ដោយ​ខ្លួនឯង​នៅ​ក្នុងផ្ទះ គឺ​ក្រុម​គ្រូពេទ្យ​បាន​ធ្វើការ​ពិនិត្យ​លើ​អាកា​រះ​សុខភាព ឃើញ​ថា​មាន​សុខភាព​មាំទាំ​ល្អ ហើយ​ទី​សំណាក់​របស់​ពួក​គេ​គឺ​មាន​លក្ខ​ណះ​ធំ​ទូលាយ មាន​ខ្យល់​គ្រប់គ្រាន់​ចេញចូល ពិសេស​ចំនួន​សមាជិក​ក្នុង​ក្រុម​គ្រូ​សារ មាន​គ្នា​តិច ដូច្នោះ​ហើយ​ទើប​ក្រុម​គ្រូពេទ្យ​សម្រេច​អនុញ្ញាត​អោយ​សម្រាក​នៅផ្ទះ​ព្យាបាល ដោយ​គោរព​តាម​គោល​ការ​ណែនាំ​មួយ​ចំនួន ពិសេស​វិធាន​សុខាភិបាល ។

មន្ត្រីសង្កាត់​ដដែល​បន្ត​ថា អ្នក​វិជ្ជមាន​ទាំង​០៦​នាក់ ត្រូវ​បាន​ណែនាំ​អោយ​ដាក់ខ្លួន​អោយ​នៅ​ដាច់​ដោយឡែក ពី​សមាជិក​ក្នុង​គ្រួសារ ត្រូវ​នៅ​កន្លែង​ដែល​មាន​ខ្យល់​ចេញចូល ធ្វើ​លំ​ហាត់ប្រាណ​ជា​ប្រចាំ សម្រាក និង​ញាំ​ទឹក​អោយ​បាន​ច្រើន ហើយ​ពិសេស​នោះ បើ​ក្នុង​ករណី​អាកា​រៈសុខភាព​មានការ​ធ្វើទុក្ខ​ណាមួយ​នោះ គឺ​ត្រូវ​ទំនាក់ទំនង​ទៅ​កាន់​ក្រុម​គ្រូពេទ្យ ដើម្បី​ចុះ​ពិនិត្យ​តាមដាន​អាកា​រៈសុខភាព​បន្ត​ទៀត ។

ក្នុង​នោះ​ដែរ ក្រុម​អាជ្ញាធរ ក៏​បាន​ចាត់តាំង​ក្រុមការងារ ដើម្បី​ទំនាក់ទំនង​ទូរស័ព្ទ​ជា​ប្រចាំ​ថ្ងៃ​ជាមួយ​អ្នកជម្ងឺ ដើម្បី​បានដឹង​ពី​អាកា​រៈ​សុខភាព​របស់​គាត់ ថា​តើ​នឹង​ល្អ​ប្រសើរ​ឡើង​វិញ ឬ​មានការ​វិវត្តន៍​ទៅ​ជា​ធ្ងន់ធ្ងរ​ជាង​ពេល​មុន ។

សូម​បញ្ជាក់​ថា ចំពោះ​ទីតាំង​ដែល​ត្រូវ​រក​ឃើញ​មាន​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩​ហើយ​នោះ ក្រុម​អាជ្ញាធរ បាន​សម្រេច​ធ្វើការ​ឃ្លុំ​ប៉េ​ទីតាំង​ជា​បណ្តោះអាសន្ន ដោយ​មាន​ព័ទ្ធ​ខ្សែ និង​បិទ​ក្រដាស​ស​សេរ​អក្សរ​បញ្ជាក់​នៅ​លើ​ខ្សែ ថា​ទីតាំង​មាន​អ្នកជម្ងឺ​កូ​វី​១៩ ដើម្បី​ជា​ការ​ងាយ​អោយ​មជ្ឈដ្ឋាន​ខាងក្រៅ និង​ពលរដ្ឋ​ទូទៅ​បានដឹង​ថា ទីតាំង​ទាំងនោះ​ជាទី​តាំង​មាន​ហានិភ័យ​អំពី​ជម្ងឺ​កូ​វី​ដ ។

ក្នុង​នោះ​ដែរ សមាជិក​ដែល​នៅ​ក្នុង​ទីតាំង គឺ​ត្រូវ​តម្រូវ​អោយធ្វើ​ច​ត្តា​ឡី​ស័​ក្ត​១៤​ថ្ងៃ​ទាំងអស់​គ្នា ទាំង​ទីតាំង​ដែល​បាន​យក​អ្នកជម្ងឺ​ចេញ និង​ទីតាំង​ដែល​អនុញ្ញាត្តិ​អោយ​អ្នកជម្ងឺ​នៅ​ព្យាបាល​ក្នុង​ទី​សំណាក់ ជាដើម ។

គួរ​បញ្ជាក់​ថា ចំពោះ​ការ​អនុញ្ញាត្តិ​អោយ​អ្នកជម្ងឺ​សម្រាក​ព្យ​បាល​នៅផ្ទះ​ដោយ​ខ្លួនឯង​នោះ គឺ​ពុំ​មែន​ជា​ការ​អនុញ្ញាត្តិ​អោយ​ឯកឯង​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​ឡើយ គឺ​ដោយ​មានការ​ស្នើរ​សុំ​ពី​អ្នកជម្ងឺ ហើយ​បន្ទាប់​ពី​មានការ​ស្នើរ​សុំ​រួច ក្រុម​គណៈ​ក​ម្មា​ការ មាន​គ្រូពេទ្យ និង​អាជ្ញាធរ​តំបន់ នឹង​ពិនិត្យ ធ្វើការ​វាយតម្លៃ​លើ​អាកា​រៈ​អ្នកជម្ងឺ ទីតាំង​សំណាក់​ដែល​កំពុង​រស់នៅ បូក​រួម​ជាមួយ​ចំនួន​សមាជិក​ក្នុង​គ្រួសារ​ជាដើម មុន​ឈាន​ដល់​ការ​អនុញ្ញាត្តិ​អោយ​សម្រាក​ព្យាបាល​នៅផ្ទះ​ដោយ​ខ្លួនឯង ។ ហើយ​វិធាន នៃ​ការ​ព្យាបាល និង​ការពារ គឺ​ដូច​បាន​រៀប​រ៉ាប់​នៅ​ខាងលើ ៕

សូមបញ្ជាក់ ៖ មន្ត្រី​អាជ្ញាធរ​សង្កាត់ អោយ​ដឹង​ថា គិត​ចាប់តាំងពី​ព្រឹត្តិការណ៍​សហគមន៍​២០​កុ​ម្ភៈ មក​ត្រឹមហ្នឹង​ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០២១ នៅ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ស្ទឹង​មាន​ជ័យ​១ មាន​អ្នក​ឆ្លង​ជម្ងឺ​កូ​វី​ដ​១៩ សរុប​៨៥៣​នាក់ ស្មើរ​នឹង ២៧១​ទីតាំង ។ ក្នុង​នោះ អ្នកជម្ងឺ​ជា​សះស្បើយ សរុប ៧០៦​នាក់ និង ១៦​នាក់​បាន​ស្លា.ប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ