ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៦​ទីតាំងរក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩​ស្ថិតក្នុងសង្កាត់​បឹង​ទំពន់​ទី​១

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​អាជ្ញាធរ​សង្កាត់​បឹង​ទំពន់​ទី​១ សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ បាន​ចុះ​ធ្វើ​សំណាក​លើ​ពលរដ្ឋ​ជា​ច្រើន​គ្រួសារនៅ​៦​ទីតាំង​ផ្សេង​គ្នា ដោយ​បាន​រក​ឃើញ​មាន​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ជា​បន្តបន្ទាប់ នៅ​ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០២១ ។…

រាជធានី​ភ្នំពេញ ៖ ក្រុម​អាជ្ញាធរ​សង្កាត់​បឹង​ទំពន់​ទី​១ សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ បាន​ចុះ​ធ្វើ​សំណាក​លើ​ពលរដ្ឋ​ជា​ច្រើន​គ្រួសារនៅ​៦​ទីតាំង​ផ្សេង​គ្នា ដោយ​បាន​រក​ឃើញ​មាន​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ជា​បន្តបន្ទាប់ នៅ​ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០២១ ។

លោក​កុយ សា​មឺ​ឌី ស្មៀន​សង្កាត់​បឹង​ទំពន់​ទី​១ បានអោយ​ដឹង​ថា ៖ ៦​ទីតាំង ដែល​រក​ឃើញមាននៅ​ភូមិ​ចំ​រើនផល​១ រក​ឃើញ​ចំនួន​៧​នាក់ , ភូមិ​ចំ​រើនផល​៤ ចំនួន​២​នាក់ , ភូមិ​សន្សំ​កុសល​២ ចំនួន​១០​នាក់ , ភូមិ​សន្សំ​កុសល​៥ ចំនួន​១​នាក់ , ភូមិ​សន្សំ​កុសល​៦ ចំនួន​១​នាក់ ។ ទាំង​៥​ភូមិ មាន​៤​ភូមិ រក​ឃើញ​១​ទីតាំង​ៗ ដោយឡែក​ភូមិ​ចំរើន​ផល​១ រក​ឃើញ​២​ទីតាំង ។

ក្រោយ​ការ​ពិនិត្យ​ឃើញ​មាន​វិជ្ជមាន​ហើយ​នោះ អ្នក​ទាំង​២១​នាក់ ត្រូវ​ក្រុម​គ្រូពេទ្យ​ដឹក​តាម​រថយន្ត​យក​ទៅ​ព្យាបាល ។ ដោយឡែក អ្នក​ដែល​មាន​ពាក់ព័ន្ធ អាជ្ញាធរ​តម្រូវ​អោយធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ នៅ​ក្នុង​ទីតាំង​ផ្ទាល់​ដែល​រក​ឃើញ ។

លោក​ស្មៀន​សង្កាត់ បាន​បន្ត​ថា គិត​ចាប់តាំងពី​ព្រឹត្តិការណ៍​សហគមន៍​២០​កុ​ម្ភះ មក​ត្រឹម​នឹង​ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០២១ ក្នុង​មូលដ្ឋាន​សង្កាត់​បឹង​ទំពន់​ទី​១ រក​ឃើញ​មាន​អ្នក​វិជ្ជមាន ចំនួន​២៦០​នាក់ ស្មេ​ី​នឹង ១២៤​ទីតាំង ក្នុង​នោះ​មាន​អ្នកជា​សះស្បើយ​ចំនួន​១៦១​នាក់ , អ្នក​កំពុង​សម្រាក​ព្យាបាល​ចំនួន​៩២​នាក់ និង​អ្នក​ស្លាប់​ចំនួន​៧​នាក់ផង​ដែរ ៕

អត្ថបទសរសេរ ដោយ