ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​ឆាបឆេះ​ឃ្លាំង​ស្តុកកម្រាលព្រំ​យ៉ាង​សន្ធោសន្ធៅ​​ក្នុង​សង្កាត់ច្រាំងចំរេះទី១​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋម​បាន​ឱ្យ​ដឹង​ថា កាលពីវេលាម៉ោង​១១​និង​​​៥៧នាទីព្រឹកថ្ងៃទី​​​​​៦ ខែកក្កដា ឆ្នាំ​២០២១

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋម​បាន​ឱ្យ​ដឹង​ថា កាលពីវេលាម៉ោង​១១​និង​​​៥៧នាទីព្រឹកថ្ងៃទី​​​​​៦ ខែកក្កដា ឆ្នាំ​២០២១ មានករណី​ភ្ញាក់​ផ្អើល​មួយបានកើតឡើង បន្ទាប់ពី​មាន​អគ្គិភ័យ​បាន​ឆាបឆេះ​​ឃ្លាំង​​ស្តុក​​កម្រាល​ព្រំ​ប្រើប្រាស់​​សម្រាប់​ពិធីបុណ្យ​សាសនាអ៊ិស្លាម យ៉ាង​សន្ធោសន្ធៅ​​​ ស្ថិត​នៅក្នុង​ភូមិ​៤ សង្កាត់ច្រាំង​ចំរេះ​ទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយ​មានរថយន្តពន្លត់អគ្គិភ័យជា​ច្រើន​គ្រឿង​​បានចុះមកបាញ់ទឹកពន្លត់ ។​

ឃ្លាំងមួយកន្លែង​ខាងលើធ្វើអំពីដែកប្រក់ស័ង្កសី ។​

ក្នុងហេតុការណ៍​​ខាងលើនេះដែរ សមត្ថកិច្ច​ និង​អាជ្ញាធរ​បាន​ទាក់ទង​គ្រឿងចក្រចុះមក​កាយគំនរ​ព្រំទាំងនោះចេញ ​ដើម្បី​ចូលទៅ​​បាញ់ទឹកពន្លត់​ជា​បន្ត​ទៀត​ ។​

ពាក់ព័ន្ធនឹងករណីអគ្គិភ័យឆាបឆេះ​ឃ្លាំង​​​ស្តុក​កម្រាលព្រំ​​ខាងលើនេះដែរ​ គេមិនទាន់ដឹងពីមូលហេតុ និងទំហំ​នៃការ​ខូចខាត ឬ​ក៏មានមនុស្សណាម្នាក់​រងគ្រោះ​ថ្នាក់​​នៅឡើយទេ ។ ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ