ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា ការហាត់ប្រាណមិនត្រឹមតែជួយជំរុញកម្រិតអ័រម៉ូនសុខភាពបុរសឱ្យល្អប្រសើរមានបរិស្ថានល្អនៅខាងក្នុងពងស្វាសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញដល់ការរំលាយអាហារទៀតផង ។ លំហាត់ប្រាណ៥ប្រភេទដែលអាចផ្តល់អត្ថប្រយោជន៍បែបនេះមាន ៖
១-អាវ៉ង់ ៖ វាជាប្រភេទលំហាត់ប្រាណសាមញ្ញ និងងាយស្រួល ។ អ្នកប្រហែលជាមិនចាំបាច់ត្រូវការរៀនពីវិធីសាស្ត្រអាវ៉ង់នោះទេ ។ ចូរចាប់ផ្តើមដោយដៃទាំង២រុញឡើងចុះលើកទម្ងន់ខ្លួនរបស់អ្នក ។ អ្នកអាចអាវ៉ង់ត្រឹម១០ពេលចាប់ផ្តើមដំបូង ហើយបន្តបន្ទាប់អាចឡើងដល់៣០ដង ។
២-លំហាត់ប្រាណអ៊ែរ៉ូប៊ិក ៖ ជាប្រភេទលំហាត់ប្រាណដ៏មានប្រសិទ្ធភាពបំផុតសម្រាប់ការបញ្ចុះកាល់ឡូរីខណៈវាអាចបង្កើនចង្វាក់បេះដូង។ បន្ថែមពីនេះទៀត វាក៏អាចជួយជំរុញឱ្យលំហូរឈាមក្នុងរាងកាយបានល្អប្រសើរផងដែរ ។
៣-លំហាត់ប្រាណអង្គុយពាក់កណ្តាលឈរ៖ នេះជាប្រភេទលំហាត់ប្រាណដែលអ្នកអាចធ្វើបាននៅផ្ទះខ្លួនឯង ។ ចូរធ្វើសកម្មភាពឈររួចអង្គុយមិនដល់ដីឱ្យបានយ៉ាងហោចណាស់៧ដងសម្រាប់ការហាត់លើកដំបូង ។
៤-លំហាត់ Circuit training(មើលរូប)៖ ជាប្រភេទលំហាត់ប្រាណជាស៊េរីមាន៨ដំណាក់កាលខុសៗគ្នា ។ វាមានប្រសិទ្ធភាពបំផុតកែលំអការរំលាយអាហារ ។
៥-បន្ទន់ជង្គង់ម្ខាង (Lunges) ៖ អ្នកអាចធ្វើបែបនេះដោយដៃច្រត់ចង្កេះ ឬកាន់កូនដុំដែក។ ចូរផ្លាស់ប្តូរជើងម្តងឆ្វេងម្តងស្តាំឱ្យបាន៧ទៅ១០លើកសម្រាប់ការចាប់ផ្តើមដំបូង ៕
ចែករំលែកព័តមាននេះ