ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុល​ស្រា​ទៀត​ហើយ​! ស្លា​.​ប់​៥​នាក់ ១២​នាក់​ទៀត​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​ខេត្តកំពត

2 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ យ៉ាង​ហោច​ណាស់ មនុស្ស​ប្រុស​-​ស្រី​ចំនួន​៥​នាក់​បាន​ស្លា​.​ប់ និង​១២​នាក់​ផ្សេង​ទៀត​កំពុង​ទទួល​ការ​សង្គ្រោះ​បន្ទាន់​នៅ​ខេត្តកំពត ក្រោយ​ពី​ពាក់ព័ន្ធ​ករណី​សង្ស័យ​ថា ពុល​ស្រា ។

ខេត្តកំពត ៖ យ៉ាង​ហោច​ណាស់ មនុស្ស​ប្រុស​-​ស្រី​ចំនួន​៥​នាក់​បាន​ស្លា​.​ប់ និង​១២​នាក់​ផ្សេង​ទៀត​កំពុង​ទទួល​ការ​សង្គ្រោះ​បន្ទាន់​នៅ​ខេត្តកំពត ក្រោយ​ពី​ពាក់ព័ន្ធ​ករណី​សង្ស័យ​ថា ពុល​ស្រា ។

បើ​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២ និង​ទី​៣ ខែកក្កដា ឆ្នាំ​២០២១ មាន​ករណី​ពុល​ស្រា​.​ស ស្លា​.​ប់​ជា​បន្តបន្ទាប់​ចំនួន​៥​នាក់ (​ក្នុង​នោះ​ស្រី​៣) នៅ​ភូមិ​កោះ​ឈ្វាំង ឃុំ​ស្វាយ​ទង​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្តកំពត ក្នុង​នោះ​មាន ៖ ១-​ឈ្មោះ ខុ​ម ជឿន ភេទ​ស្រី អាយុ​៣៣​ឆ្នាំ (​ស្លា​.​ប់​) ២-​ឈ្មោះ សុខ ឆេ​ន ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ (​ស្លា​.​ប់​) ៣-​ឈ្មោះ កែ រេ​ន ភេទ​ស្រី អាយុ​៥១​ឆ្នាំ (​ស្លា​.​ប់​) ៤-​ឈ្មោះ ទូច ហ៊ី​ម ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ (​ស្លា​.​ប់​) ៥-​ឈ្មោះ នូវ រៀន ភេទ​ស្រី អាយុ​៤៧​ឆ្នាំ (​ស្លា​.​ប់​) ទាំង​៥​នាក់​នោះ រស់នៅ​ភូមិ​តែ​មួយ ។

ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ចំណែក​មនុស្ស​១២​នាក់​ទៀត​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ ហើយ​ក្នុង​ចំណោម​១២​នាក់​នេះ ក្នុង​នោះ​មាន​ស្រី​៣​នាក់ ដោយ ៖ ១-​ឈ្មោះ ស្វាយ ឌូ​ច ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ២-​ឈ្មោះ កែ ដា​ត ភេទ​ស្រី អាយុ​៤៦​ឆ្នាំ ៣-​ឈ្មោះ អ៊ឹម ប៉ុក ភេទ​ស្រី អាយុ​៦៦​ឆ្នាំ ៤-​ឈ្មោះ ប៉ែន សំ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ៥-​ឈ្មោះ ទន់ ជឿន ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ៦-​ឈ្មោះ តុង រ័​ត្ន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ៧-​ឈ្មោះ គង់ វណ្ណ​កុយ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ៨-​ឈ្មោះ ប៉ែន សៀ​ក ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ៩-​ឈ្មោះ ប៉ង ជួ​ច ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ១០-​ឈ្មោះ ណុ​ប កូវ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ១១-​ឈ្មោះ ស៊ កែម ភេទ​ប្រុស អាយុ​៤០​ឆ្នាំ និង​១២-​ឈ្មោះ ទី ប៉ិ ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ទាំង​១២ នាក់​នេះ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​ដូច​គ្នា ។

ជនរងគ្រោះ​កំពុង​​តែសង្គ្រោះ​បន្ទាន់

ចំណែក​អ្នក​បិទ​ស្រា​.​ស ឈ្មោះ វ៉ិ​ត ប៉ា​ង ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​ក្ងា​ប ឃុំ​ស្វាយ​ទង​ខាងជើង ស្រុក​កំពង់ត្រាច ខេត្តកំពត បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ក្រោយ​ពេល​កើតហេតុ ។ តែ​ទោះជា​យ៉ាងណា សមត្ថកិច្ច​កំពុង​តែ​ដុតដៃដុតជើង​ស្វែងរក​ចាប់ខ្លួន​អ្នក​បិទ​ស្រា​សរូប​នោះ​ហើយ ដើម្បី​នាំ​មក​ឲ្យ​ទទួលខុសត្រូវ ចំពោះ​ករណី​ខាងលើ​នេះ ៕

ជនរងគ្រោះ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ