សញ្ញា ៥ យ៉ាង អាចបង្ហាញថា សួតអ្នកកំពុងមានបញ្ហាហើយ !
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សួត គឺជាអ្វីដែលអ្នកត្រូវថែទាំឱ្យបានល្អ នៅក្នុងសម័យកូវីដនេះ ។ រាល់ការបង្ករោគ ឬរបួសនៅសួត មិនគ្រាន់តែប៉ះពាល់ដល់ការដកដង្ហើមទេ តែក៏បង្កើនការប្រឈម…
រាជធានីភ្នំពេញ ៖ សួត គឺជាអ្វីដែលអ្នកត្រូវថែទាំឱ្យបានល្អ នៅក្នុងសម័យកូវីដនេះ ។ រាល់ការបង្ករោគ ឬរបួសនៅសួត មិនគ្រាន់តែប៉ះពាល់ដល់ការដកដង្ហើមទេ តែក៏បង្កើនការប្រឈម…
រាជធានីភ្នំពេញ ៖ សួត គឺជាអ្វីដែលអ្នកត្រូវថែទាំឱ្យបានល្អ នៅក្នុងសម័យកូវីដនេះ ។ រាល់ការបង្ករោគ ឬរបួសនៅសួត មិនគ្រាន់តែប៉ះពាល់ដល់ការដកដង្ហើមទេ តែក៏បង្កើនការប្រឈម នឹងជំងឺផ្លូវដង្ហើមជាច្រើនទៀត ដូចជា ៖ ជំងឺហឺត និងជំងឺរបេងដែរ ។ ខាងក្រោមនេះ គឺជាអាការមួយចំនួនតូច ដែលអាចបញ្ជាក់ថា សួតអ្នកស្ថិតក្នុងសភាពគ្រោះថ្នាក់ និងត្រូវការពិគ្រោះជាមួយគ្រូពេទ្យ ។
១. មានស្លេសច្រើន ៖ ការដែលក្អកមានស្លេស ឬកំហាក តែមនុស្សភាគច្រើនមើលរំលង ។ យ៉ាងណាមិញ បើសិនជាអ្នកមានអាការបែបនេះ លើសពីបីខែ ចូរពិគ្រោះជាមួយពេទ្យទៅ ព្រោះវាអាចជាសញ្ញារបស់ជំងឺរលាកទងសួតរ៉ាំរ៉ៃ ។ បើសិនជារឿងនេះកើតឡើងជាមួយនឹងការដកដង្ហើម លឺសូរដូចហួច ឬពិបាកដកដង្ហើមទៀតនោះ វាអាចជាសញ្ញារបស់ជំងឺស្ទះសួតរ៉ាំរ៉ៃវិញ ។ ដូច្នេះហើយ បើសិនជាអ្នកក្អករយៈពេលយូរ អ្នកត្រូវតែពិគ្រោះជាមួយគ្រូពេទ្យ ។
២. ពិបាកដកដង្ហើម ៖ មិនថា ការឡើងកាំជណ្តើរ ឬការធ្វើការងារធម្មតាទេ បើសិនជាអ្នកមានអារម្មណ៍ថា ពិបាកដកដង្ហើម ក្រោយពីធ្វើការងារធម្មតាៗទាំងនេះ វាអាចបញ្ជាក់អំពី បញ្ហាណាមួយហើយ ។ ជាមួយគ្នានេះដែរ បើសិនជាអ្នកពិបាកក្នុងការរត់ ឬពិបាកដកដង្ហើមគ្រប់ពេលវេលាទាំងអស់ សូម្បីតែគេងដែរនោះ មានន័យថា អាចជាបញ្ហាលើសួតហើយដូចជា ៖ ជំងឺរលាកទងសួត ជំងឺហឺត ជំងឺស្ទះសួតរ៉ាំរ៉ៃ ឬជំងឺទាក់ទងនឹងបេះដូង ។
៣. ឈាមក្នុងកំហាក ៖ សញ្ញាគន្លឹះមួយផ្សេងទៀត ដែលបញ្ជាក់អំពី ជំងឺសួតនោះ គឺវត្តមានរបស់ឈាមក្នុងកំហាក ។ ខណៈពេលដែលការប្រែប្រួលពណ៌របស់កំហាកអាចបង្ហាញច្រើន អំពីសុខភាពនោះ វត្តមានរបស់ឈាមក្នុងកំហាក អាចជាសញ្ញារបស់ជំងឺរបេង។
៤. ដកដង្ហើមឈឺទ្រូង ៖ បើសិនជាអ្នកគិតថា ការឈឺទ្រូង តែងតែបញ្ជាក់ពីជំងឺគាំងបេះដូងនោះ អ្នកពិតជាគិតខុសហើយ ។ បើសិនជាអ្នកមានអាការឈឺទ្រូង ដូចមានអ្វីមួយស្រួចចាក់ក្នុងទ្រូង នៅពេលដកដង្ហើម ក្អក ឬកណ្តាស វាអាចដោយសារតែការបង្ករោគនៅសួត ដែលបង្កឡើងដោយបាក់តេរី ឬវីរុស ។ ករណីដ៏កម្រ គឺថា វាអាចមានកំណកឈាម ក្នុងសរសៃឈាមអាក់ទែរបស់សួត ដែលនាំឲ្យស្ទះដល់លំហូរឈាម ឬហៅថា Pulmonary Embolism ។
៥. ក្អករ៉ាំរ៉ៃ ៖ សញ្ញាដ៏សំខាន់បំផុតដែលបញ្ជាក់ថាសួត កំពុងស្ថិតក្នុងសភាពគ្រោះថ្នាក់ គឺការក្អករ៉ាំរ៉ៃ ។ ខណៈពេលដែលការក្អក អាចបណ្តាលមកពីការបង្ករោគដោយវីរុស ឬជំងឺផ្តាសាយ វាគួរតែធូរស្រាលទៅវិញ នៅរយៈពេលពីរ ទៅបីសប្តាហ៍ក្រោយ ។ យ៉ាងណាមិញ បើសិនជាបន្តរយៈពេលយូរជាងនេះ ឬរហូតដល់ច្រើនជាង ៨ សប្តាហ៍ វាអាចជារឿងត្រូវបារម្ភហើយ ។ ដូច្នេះ អ្នកគួរតែទៅជួបគ្រូពេទ្យ ជំនាញផ្លូវដង្ហើមដើម្បីរកមើលមូលហេតុរបស់វា ។ មូលហេតុមួយចំនួននៃការក្អករ៉ាំរ៉ៃ អាចជាការរលាកទងសួត ជំងឺហឺត ជំងឺរលាកសួត និងរបេង ៕
កំណត់សម្គាល់ ៖ អ្នកអាចទាញយកកម្មវិធី Tovpet ដើម្បីពិគ្រោះ និងធ្វើតេស្តជំងឺកូវីដ ១៩ ជាមួយគ្រូពេទ្យជំនាញ ដោយមិនបាច់ទៅកាន់មន្ទីរពេទ្យ តាមរយ: Link ខាងក្រោមនេះដោយឥតគិតថ្លៃ ៖
– App Store: https://apple.co/3vcDKG1
– Play Store: https://bit.ly/3tJGJpa
– Register here: https://tovpet.com/register
ទៅពេទ្យ (Tovpet) ជាកម្មវិធី ពិនិត្យ និងព្យាបាលជំងឺតាម អនឡាញ ឈានមុខគេនៅក្នុងប្រទេសកម្ពុជា ។
ចែករំលែកព័តមាននេះ