ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ុន្មាន​ចំណុច​នេះ ជា​ជីវិត ​និង​ការ​គិត​របស់​មហាសេដ្ឋី​ភាគច្រើន ​!

2 ឆ្នាំ មុន
  • ភ្នំពេញ

អត្ថបទ​ជា​ច្រើន​បង្ហាញ​អំពី​ភាព​ខុស​គ្នា​នៃ​អ្នកមាន ​និង​អ្នកក្រ ជា​ការ​ពិត​មនុស្ស​យើង​ម្នាក់​ៗ​មានការ​គិត​មិន​ដូច​គ្នា​ទេ មិន​ថា​អ្នកមាន ​ឬ​អ្នកក្រ​នោះ​ទេ​ ។ ប៉ុន្តែ​ប្រសិនជា​យើង​អាច​រៀន​តាម​ទម្លាប់​ខ្លះ​ៗ ពី​អ្នកមាន​ក៏​ល្អ​ដែរ ពីព្រោះ​ថា ​អ្នកមានកាន់តែ​មាន​កាន់តែ​ពិបាក​ចាយ​លុយ…

អត្ថបទ​ជា​ច្រើន​បង្ហាញ​អំពី​ភាព​ខុស​គ្នា​នៃ​អ្នកមាន ​និង​អ្នកក្រ ជា​ការ​ពិត​មនុស្ស​យើង​ម្នាក់​ៗ​មានការ​គិត​មិន​ដូច​គ្នា​ទេ មិន​ថា​អ្នកមាន ​ឬ​អ្នកក្រ​នោះ​ទេ​ ។ ប៉ុន្តែ​ប្រសិនជា​យើង​អាច​រៀន​តាម​ទម្លាប់​ខ្លះ​ៗ ពី​អ្នកមាន​ក៏​ល្អ​ដែរ ពីព្រោះ​ថា ​អ្នកមានកាន់តែ​មាន​កាន់តែ​ពិបាក​ចាយ​លុយ (​មិន​ងាយ​ចាយ​លុយ​ផ្តេសផ្តាស់​) ​។ ដូចនេះ អត្ថបទ​ថ្ងៃនេះ​នឹង​និយាយ​អំពី​ទម្លាប់នៃការ​គិត និង​របៀប​ចាយ​លុយ​របស់​អ្នកមាន ​។ លទ្ធផល​នៃ​ការ​សិក្សា​បាន​បង្ហាញ​ថា ទោះបីជា​មហាសេដ្ឋី​មាន​វិធី​រកស៊ី​ផ្សេង​ៗ​គ្នា​ក្តី ប៉ុន្តែ​បើ​និយាយ​ពី​ការ​រក​លុយ​មិនសូវ​ខុស​គ្នា​ប៉ុន្មាន​ទេ ។ តើ​មហាសេដ្ឋី​មាន​ចរិតលក្ខណៈ​អ្វីខ្លះ ?

​១. ពួក​គេ​តែងតែ​កំណត់​គោលដៅ ប្រកបដោយ​មហិច្ឆតា​ ៖ នៅ​ពេល​ដែល​ពួក​គេ​កំណត់​គោលដៅ​រួច​ហើយ គឺ​គេ​ធ្វើ​សកម្មភាព​ទាំងនោះ (​ចង់​មាន​ត្រូវ​ខំប្រឹង​រក​) យើង​ទាំងអស់​គ្នា​សុទ្ធតែ​មាន​ក្តី​សុ​បិ​ន្ត ប៉ុន្តែ​សម្រាប់​មហាសេដ្ឋី​វិញ ​គឺ​ធ្វើ​យ៉ាងណា​ឱ្យ​ក្តី​សុ​បិ​ន្ត​របស់​ពួក​គេ​បាន​សម្រេច​ ។ មនុស្ស​មាន​ក្តី​សុ​បិ​ន្ត​ដែរ ប៉ុន្តែ​មិន​មានការ​ប្តេជ្ញា​ចិត្ត​ដើម្បី​ធ្វើ អ្នកខ្លះ​ទៀត​គិត​មិន​បាន​សម្រេច​ក៏​ហី​ទៅ ​!​ ។ សេដ្ឋី​នៅ​ពេល​ដែល​ពួក​គេ​គិត​គោលដៅ​ហើយ​គេ​ត្រូវធ្វើ​ឱ្យ​បាន ហើយ​ពួក​គេ​មិន​អនុញ្ញាត​ឱ្យ​អ្វីមួយ​មក​រារាំង​ពួក​គេ​បាន​ទេ ​។

​២. ពួក​គេ​តែងតែ​ត្រូវការ​អ្នក​ណែនាំ ​៖ មហាសេដ្ឋី​ភាគច្រើន ដឹង​ថា​ពួក​គេ​មិន​អាច​ដឹង​ពី​របៀប​ធ្វើ​អ្វី​ៗ​គ្រប់យ៉ាង​បាន​ទាំង​អស់នោះ​ទេ ដូច្នេះ​ពួក​គេ​តែងតែ​រក​មនុស្ស​ដែល​គេ​ទុកចិត្ត ដើម្បី​បង្ហាញផ្លូវ​និង​វិធីសាស្ត្រ​នានា បើ​ទោះបី​កម្រិត​ខ្ពស់​ក្តី​និង​ទាប​ក្តី ក្នុង​ការ​រក​លុយ​ ។ បើ​ទោះបីជា​ពួក​គេ​មានចំណេះ​ដឹង​ប៉ុណ្ណា​ក៏​ពួក​គេ​ត្រូវ​ពឹងផ្អែក​លើ​អ្នក​ដទៃ​ដែរ សម្រាប់​ទស្សនៈ​ និង​ការ​យល់​ដឹង​ខុស​ៗ​គ្នា ​។

៣. ពួក​គេ​មិន​ខ្លាច​បរាជ័យ​ទេ​ ៖ មហាសេដ្ឋី​ជា​ច្រើន​បាន​ស្វែង​យល់​ពី​អត្ថប្រយោជន៍ នៃ​ការ​រៀនសូត្រ​ពី​មេរៀន​អ្នក​បរាជ័យ ​។ ដូចនេះ​ពួក​គេ​បាន​ត្រៀមខ្លួន សម្រាប់​ហានិភ័យ​ដែល​ពួក​គេ​នឹង​ជួប​ប្រទះ ហើយ​ពួក​គេ​បាន​គណនា​ និង​គិត​វា​រួចរាល់​ទើប​ពួក​គេ​ធ្វើ​ ។ នៅ​ពេល​ដែល​ពួក​គេ​ប្តេជ្ញា​ធ្វើ​អ្វីមួយ ពួក​គេ​ហាន​លះបង់​អ្វី​ៗ​គ្រប់យ៉ាង​ទាំងអស់​ ។
​៤. ពួក​គេ​យល់​ពី​តម្លៃ​នៃ​ពេលវេលា​ ៖ មហាសេដ្ឋី​រៀន​យ៉ាង​ឆាប់រហ័ស​ពី​របៀប​គ្រប់គ្រង​ពេលវេលា​របស់​ពួក​គេ​ហើយ​ពួក​គេ​ដឹង​ថា ពេលវេលា​មិន​អាច​ធ្វើ​អាជីវកម្ម​បាន​នោះ​ទេ (​លុយ​មិន​អាច​ទិញ​ពេលវេលា​បាន​ទេ​) ដូចនេះ​ក្នុង​មួយ​នាទី​ៗ​សម្រាប់​ពួក​គេ​គឺជា​មាសប្រាក់​)​ ។ ជួញដូរ​ទំនិញ​បាន តែ​មិន​អាច​ជួញដូរ​ពេលវេលា​បាន​នោះ​ទេ ​។

តើ​អ្នកដឹង​ទេ​ថា មហាសេដ្ឋី​ធ្វើ​អ្វីខ្លះ ជាមួយ​លុយ​របស់​ពួក​គេ ?
នៅ​ពេល​និយាយ​អំពី​យុទ្ធសាស្ត្រ​វិនិយោគ មហាសេដ្ឋី​ដែល​មានបាន​មក​ដោយ​សមត្ថភាព​ខ្លួនឯង ច្រើន​តែ​បន្ថែម​ទុន​ដើម្បី​ការ​វិនិយោគ​ផ្សេង​ៗ​ទៀត រីឯ​អ្នក​ដែល​កើតមក​ជា​អ្នកមាន​ស្រាប់ ជា​ធម្មតា​គឺ​មានការ​វិនិយោគ​ទៅ​លើ​តែ​អចលនទ្រព្យ​ប៉ុណ្ណោះ នេះ​បើ​យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​ ។ មហាសេដ្ឋី​បាន​ដាក់​ប្រាក់​របស់​ពួក​គេ នៅ​តាម​កន្លែង​ផ្សេង​ៗ​គ្នា រាប់​បញ្ចូល​ទាំង​កន្លែង​ស្នាក់​នៅ ដើមទុន​ ឬ​ភាគហ៊ុន​ក្នុង​មូលនិធិ និង​ដាក់​ទៅ​ក្នុង​គណនី​ចូល​និវត្តន៍​ ។ មហាសេដ្ឋី​ផ្តោត​លើ​ការ​ដាក់​ប្រាក់​របស់​ខ្លួន នៅ​កន្លែង​ដែល​វា​នឹង​កើន​លុយ (​លុយ​បង្កើត​លុយ​)​ ។ ពួក​គេ​ប្រុង​ប្រយ័ត្ន​មិន​ដាក់​ប្រាក់​មួយ​ចំនួន​ធំ ទៅ​ក្នុង​របស់របរ​ដែល​នឹង​បន្ទាប​តម្លៃ​នៃ​លុយ​របស់​ពួក​គេ​នោះ​ទេ​ ។ ឧទាហរណ៍​ថា រថយន្ត​មួយ វា​នឹង​បាត់បង់​តំលៃ​ទៅ​តាម​ពេលវេលា​នឹង​ឆ្នាំ​របស់​វា​ ។ រីឯ​គន្លឹះ​សម្រាប់​សេដ្ឋី​ភាគច្រើន គឺ​សន្សំ​លុយ​មុន​ពេល​ចាយ​ ។ មិន​ថា ​ប្រាក់ខែ​ប្រចាំឆ្នាំ​របស់​ពួក​គេ​ប៉ុន្មាន​នោះ​ទេ មហាសេដ្ឋី​ភាគច្រើន​បាន​ដាក់​ប្រាក់​របស់​ពួក​គេ នៅ​កន្លែង​ដែល​វា​នឹង​កើនឡើង ជា​ធម្មតា​នៅ​ក្នុង​ប័ណ្ណ​ភាគហ៊ុន ឬ​ធនាគារ​ ។​ល​។

តើ​វិធី​ណា​ដែល​ល្អ​បំផុត​ដើម្បី​ក្លាយជា​សេដ្ឋី ?
យោង​តាម​ការ​ស្ទង់​មតិ​របស់ Best Wallet Hacks អ្នក​ដែល​មាន​ប្រាក់​ចំណូល គឺ​មាន​ជាងគេ ១០% របស់​សហរដ្ឋអាមេរិក ដែល​ពួក​គេ​ភាគច្រើន​បាន​មក​ពី​ទ្រព្យសម្បត្តិ ពី​ការ​ធ្វើ​ជំនួញ​កសិកម្ម​និង / ឬ​ប្រាក់​ចំណូល​ពី​អាជីវកម្ម​ដោយ​ខ្លួនឯង ​។ ពាក់កណ្តាល​នៃ​ប្រាក់​ចំណូល​របស់​ពួក​គេ បាន​មក​ពី​ប្រាក់​ឈ្នួល​តាម​រយៈ​អាជីវកម្ម ហើយ​ពាក់កណ្តាល​ទៀត​បាន​មក​ពី​ការ​ប្រាក់ និង​ការ​ទិញ​ភាគហ៊ុន​នានា​ ។ មហាសេដ្ឋី បាន​ណែនាំ​ផ្លូវ​ជា​ច្រើន ក្នុង​ការ​កសាង​ទ្រព្យសម្បត្តិ​និង​ក្លាយជា​សេដ្ឋី ដូច​ជា​អ្នក​ត្រូវ​ពិចារណា ទៅ​លើ​ការ​មាន​ប្រាក់​ចំណូល​ច្រើន អ្នក​ទាំងឡាយ​ណា​ដែល​ចង់រក​ប្រាក់​បាន​ច្រើន គួរ​ប្រាកដ​ថា​រាល់​ប្រាក់​ចំណូល​របស់​ពួក​គេ គឹ​មានការ​កើន​ឡើងជា​និច្ច​គ្រប់ពេល​ ។ ប្រសិនបើ​អ្នក​ចង់​ក្លាយជា​សេដ្ឋី​អ្នក​គួរតែ វិនិយោគ​លុយ​ជា​រៀងរាល់ថ្ងៃ​ ។ អ្នក​គួរតែ​ធ្វើការ​ដើម្បី​រក​លុយ​ឱ្យ​បាន​កាន់តែ​ច្រើន នោះ​ទើប​អ្នក​អាច​វិនិយោគ​លុយ​បាន​កាន់តែ​ច្រើន​ផង​ដែរ​ ។ ការ​សន្សំ​ក៏​ជា​វិធី​ដ៏​ល្អ​មួយ​ដែរ ដើម្បី​ក្លាយជា​សេដ្ឋី ហើយ​មួយវិញទៀត នៅ​ពេល​អ្នករក​ប្រាក់​បាន អ្នក​ត្រូវ​ដាក់​វា​នៅ​ក្នុង​ប្រាក់​សន្សំ ប្រាក់​ចូល​និវត្តន៍ ឬ​គណនី​វិនិយោគ មួយ​ចំនួន​ផ្សេង​ៗ​គ្នាអ៊ីចឹង​នៅ​ពេល​អ្នក​ទទួល​បាន​ប្រាក់​សំណង​នានា វា​នឹង​ត្រូវ​ដាក់​ដោយ​ស្វ័យប្រវត្ដិ​ទៅ​នឹង​ប្រភេទ​សន្សំ​នោះ​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា មហាសេដ្ឋី​ភាគច្រើន​បច្ចុប្បន្ន​ពួក​គេ​បាន​ចាប់អារម្មណ៍​ទៅ​លើ​កា​រវិ​នោ​យោគ​ដោយ​ការ​លេង​ភាគហ៊ុន​ ។ ចំពោះ​ការ​សិក្សា​នេះ​ផ្អែក​លើ​ការ​ស្ទង់​មតិ​របស់​វិនិយោគិន ដែល​ជា​សេដ្ឋី​ប្រមាណ​ជា​ជាង ១.០០០ នាក់​ ៕ ប្រភព​ ៖ Businessnewsdaily

អត្ថបទសរសេរ ដោយ