ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់ប្រហារ​នៅ​កាលី​ហ្វ័​រ​នី​ញ៉ា ជនសង្ស័យ​2​នាក់​ស្គាល់​អត្តសញ្ញាណ​ហើយ

8 ឆ្នាំ មុន

កាសែត​ឡូ​ស​អេ​ន​ចឺ​ឡេ​ស​ថែម​រាយការណ៍​ថា ខ្មាន់កាំភ្លើង​ម្នាក់​ក្នុង​ចំណោម​ខ្មាន់កាំភ្លើង​៣​នាក់ ដែល​បា.ញ់ប្រហារ​កាលពី​ថ្ងៃ​ទី​២ ធ្នូ នៅ SAN BERNARDINO រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា បណ្តាល​ឱ្យ​មនុស្ស​ស្លា.ប់​១៤​នាក់ មានឈ្មោះ​ថា SYED FAROOK

កាសែត​ឡូ​ស​អេ​ន​ចឺ​ឡេ​ស​ថែម​រាយការណ៍​ថា ខ្មាន់កាំភ្លើង​ម្នាក់​ក្នុង​ចំណោម​ខ្មាន់កាំភ្លើង​៣​នាក់ ដែល​បាញ់ប្រហារ​កាលពី​ថ្ងៃ​ទី​២ ធ្នូ នៅ SAN BERNARDINO រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​១៤​នាក់ មានឈ្មោះ​ថា SYED FAROOK អាយុ​២៨​ឆ្នាំ ដែល​ជា​មនុស្ស​ម្នាក់​ធ្វើការ​ខាង​ផ្នែក​សុខាភិបាល​ក្រុង​នេះ ។

FAROOK ជនជាតិ​អា​មេ​រិ​ក​ជា​ខ្មាន់កាំភ្លើង​ដែល​ត្រូវ​ប៉ូលិស​បាញ់​ស្លាប់ រួម​ជាមួយ​នារី​ម្នាក់​ទៀត​ឈ្មោះ TASHFEEN MALIK អាយុ​២៧​ឆ្នាំ មិន​ស្គាល់​សញ្ជាតិ ដែល​កាន់​អាវុធ​វាយលុក​ដែរ ជិះ​ក្នុង​រថយន្ត 4×4 ពណ៌​ខ្មៅ​មួយ​គ្រឿង ពេល​មានការ​បាញ់​តតាំង​គ្នា​តាម​ផ្លូវថ្នល់​មួយ ។

យោង​តាម​ប៉ូលិស​ថា ការ​បាញ់ប្រហារ​កើត​មាន​ក្នុង​ពិធី​ជួបជុំ​បុគ្គលិក​សុខាភិបាល​ក្រុង SAN BERNARDINO រួច​ពេល​ជួបជុំ​ជប់លៀង​នេះ មានផ្ទះ​ជម្លោះ​មួយ រវាង​សហ​សេវិក​ដែល​ចូលរួម​បុណ្យ ។ FBI គូសបញ្ជាក់​ថា អំពើ​ភេរវកម្ម​អាច​ជា​លទ្ធភាព​មួយ ក៏​ប៉ុន្តែ​មិន​ទាន់​អះអាង ។

កាសែត​ឡូ​ស​អេ​ន​ចឺ​ឡេ​ស​ថែម​រៀបរាប់​ថា ជន​ឈ្មោះ FAROOK ដែល​ចាកចេញ​ភ្លាម​ៗ​ពី​ពិធីជប់លៀង ក្រោយ​ផ្ទុះ​ជម្លោះ​ជាមួយ​បណ្តា​សហសេវិក ជន​នេះ​អាច​ត្រឡប់​មក​វិញ​រួម​ជាមួយ​ក្រុម​មនុស្ស​របស់​គេ ហើយ​បាញ់ប្រហារ ។

ការ​បាញ់ប្រហារ​នៅ​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា​នេះ​ជា​ការ​បាញ់ប្រហារ​សម្លាប់​មនុស្ស​លើក​ទី​៣៥៥ នៅ​សហរដ្ឋ​អា​មេ​រិ​ក​នា​ឆ្នាំ​នេះ ៕