ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​ញ៉ាម​ដឹក​ជ្រូក​ពី​ប្រទេស​វៀតណាម​ឆ្លង​ដែន​ខុសច្បាប់ ត្រូវ​សមត្ថកិច្ច​ចាប់​បញ្ជូន​ទៅ​រាជធានី​ភ្នំពេញ

2 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ឈ្មួញ​នាំ​ជ្រូក​៣០​ក្បាល​ឆ្លង​ដែន​ពី​ប្រទេស​វៀតណាម​ដោយ​ខុសច្បាប់​ចូល​មក​ក្នុង​ខេត្តស្វាយរៀង​ត្រូវ​សមត្ថកិច្ច​អគ្គនាយកដ្ឋាន​ផលិតកម្ម​សត្វ​ចាប់​ឃាត់​បាន​ខណៈ​ឈ្មួញ​ដឹក​នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​១​ត្រង់​ចំណុច​ភូមិ​បាក់​រនាស់ សង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង ហើយ​បញ្ជូន​ទៅ​រាជធានី​ភ្នំពេញ​ភ្លាម​ៗ​តែ​ម្តង​ដោយ​ខ្លាច​ពួក​ឈ្មួញ​នាំ​គ្នា​មក​រំដោះ​ជ្រូក​វិញ ដូច​កាលពីមុន​។ ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​០៥​នាទី​យប់ ថ្ងៃ​ទី​២៧ ខែមិថុនា…

ខេត្តស្វាយរៀង ៖ ឈ្មួញ​នាំ​ជ្រូក​៣០​ក្បាល​ឆ្លង​ដែន​ពី​ប្រទេស​វៀតណាម​ដោយ​ខុសច្បាប់​ចូល​មក​ក្នុង​ខេត្តស្វាយរៀង​ត្រូវ​សមត្ថកិច្ច​អគ្គនាយកដ្ឋាន​ផលិតកម្ម​សត្វ​ចាប់​ឃាត់​បាន​ខណៈ​ឈ្មួញ​ដឹក​នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​១​ត្រង់​ចំណុច​ភូមិ​បាក់​រនាស់ សង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង ហើយ​បញ្ជូន​ទៅ​រាជធានី​ភ្នំពេញ​ភ្លាម​ៗ​តែ​ម្តង​ដោយ​ខ្លាច​ពួក​ឈ្មួញ​នាំ​គ្នា​មក​រំដោះ​ជ្រូក​វិញ ដូច​កាលពីមុន​។ ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​០៥​នាទី​យប់ ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២១ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ស្ថិត​នៅ​ភូមិ​បាក់​រនាស់​សង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង​។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២១ កន្លង​ទៅ ក្រុម​ចល័ត​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​បានឃើញ​ឈ្មួញ​ដឹក​ជ្រូក​តាម​រថយន្ត​១​គ្រឿង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ចេញពី​ចំណុច​ខាងកើត​ផ្សារ​ជី​ភូ ក្រុង​បា​វិត ឆ្ពោះ​មក​ក្រុង​ស្វាយ​រៀង សមត្ថកិច្ច​សង្ស័យ​ថា នាំ​ជ្រូក​ពី​ប្រទេស​វៀតណាម​មក​លក់​ចែកចាយ នៅ​ខេត្តស្វាយរៀង​។ ប្រភព​បន្ត​ទៀត​ថា នៅ​វេលា​ម៉ោង​៣​រសៀល រថយន្ត​ដឹក​ជ្រូក​នោះ​មក​ដល់​ចំណុច​ភូមិ​សាមគ្គី សង្កាត់​ស្វាយ​តឿ ក្រុង​ស្វាយ​រៀង​សមត្ថកិច្ច​ក៏​បាន​ឃាត់​សួរនាំ លទ្ធផល​ជ្រូក​រស់​ចំនួន​១៥​ក្បាល​អត់​មានច្បាប់ ទើប​ក្រុម​ចល័ត​ប្រគល់​ឲ្យ​សមត្ថកិច្ច​មន្ត្រី​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត ដើម្បី​បញ្ជូន​មក​ពិនិត្យ​សុខភាព​សត្វ​ជ្រូក។ ក៏​ប៉ុន្តែ​ពួក​ឈ្មួញ​បាន​យក​ជ្រូក​១៥​ក្បាល​មក​ទុក​នៅ​ការិយាល័យ​ផលិតកម្ម បសុព្យាបាល​ខេត្តស្វាយរៀង ហើយ​តវ៉ា​ថា ជ្រូក​ទាំងនេះ​ពួក​គេ​ទិញ​តាម​ផ្ទះ​ប្រជាពលរដ្ឋ​ស្រុក​រំដួល និង​ក្រុង​ស្វាយ​រៀង ការ​តវ៉ា​រហូត​ដល់​ម៉ោង​៩​យប់ ពួក​ឈ្មួញ​បាន​នាំ​គ្នា​មក​រំដោះ​ជ្រូក​យក​ទៅ​វិញ​បាត់​ទាំង​យប់​។

ប្រភព​បន្ត​ទៀត​ថា មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង​ឈ្មួញ​ញ៉ាម បាន​លួច​នាំ​ជ្រូក​ពី​ប្រទេស​វៀតណាម​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ម្តងទៀត នៅ​វេលា​ម៉ោង​១១ និង​០៥​នាទី​ជិត​អធ្រាត្រ ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២១ បាន​នាំ​ជ្រូក​ឆ្លង​ដែន​ពី​វៀតណាម ម្តងទៀត តាម​ច្រករបៀង សាលាក្រុង​បា​វិត​ចំនួន ៣០​ក្បាល ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់​បាន​នៅ​វេលា​ម៉ោង​១២ និង​១០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​បាក់​រនាស់​ម្តងទៀត ដោយ​ខ្លាច​ពួក​ឈ្មួញ​មក​រំដោះ​យក​ជ្រូក​ទៅ​វិញទៀត សមត្ថកិច្ច​បាន​ដឹក​ជ្រូក​បញ្ជូន​មក​រាជធានី​ភ្នំពេញ​វិញ​ម្តង​។ លោក ហ៊ុន សា​រ៉ាត់ អនុប្រធាន​នាយកដ្ឋាន សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​ក្រសួងកសិកម្ម មាន​ប្រសា​ន៍​ថា ការ​ឃាត់​ចាប់​នេះ ក្រោម​ការ​បញ្ជា​ដោយ​ផ្ទាល់​ពី​ឯកឧត្តម តាន់ ផា​ន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដោយ​មានការ​សម្របសម្រួល​និ​តិ​វិធី​ពី​ឯកឧត្តម ខាំ សុ​ផា​រី ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង​។

បាន​ឲ្យ​ក្រុមការងារ​អន្តរាគមន៍​បង្ក្រាប​បទល្មើស​ចលនា​សត្វ នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ចុះ​ស្ទាក់​ចាប់​រថយន្ត​មួយ​គ្រឿង ម៉ាក​HYUNDAI ពណ៌​ស ពាក់​ស្លាក​លេខ ស្វាយ​រៀង ៣A-១២៥៦ ដឹក​សត្វ​ជ្រូក​រស់​ចំនួន​៣០​ក្បាល នៅ​លើ​ផ្លូវជាតិ​លេខ​១ ស្ថិត​នៅ​ភូមិ​បាក់​រនាស់ សង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង ដែល​ក្រុម​ឈ្មួញ​ដឹក​ចេញពី​ប្រទេស​វៀតណាម ចូល​មក​កម្ពុជា​តាម​ច្រករបៀង ក្រុង​បា​វិត ខេត្តស្វាយរៀង ពុំ​មាន​លិខិតអនុញ្ញាត​អ្វី​ទាំងអស់ (​តាម​ការ​ឆ្លើយ​បញ្ជាក់​របស់​អ្នកបើកបរ​រថយន្ត​ដឹក​សត្វ​ជ្រូក​)​។ ក្រុមការងារ​លែង​ទុក​នៅ​ខេត្តស្វាយរៀង ខ្លាច​ឈ្មួញ​មក​រំដោះ​សត្វ​ជ្រូក​ទៀត ក៏​បាន​បញ្ជូន​បទល្មើស និង​វត្ថុ​តាង​ទាំងនោះ ទៅ​រក្សា​ទុក​ទីតាំង​ច​ត្តា​ឡី​ស័ក​សត្វ​របស់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​ទៅ​តាម​និ​តិ​វិធី​ច្បាប់​។ ប្រភព​ដដែល​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ឈ្មួញ​នាំ​ជ្រូក​រស់​ពី​ប្រទេស​វៀតណាម​នេះ​ឈ្មោះ អ៊ឹម សុផល​លី​ន ភេទ​ស្រី អាយុ​៥០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្វាយចេក ឃុំ​ព្រៃឈរ ស្រុក​កំពង់ត្របែក​ខេត្តព្រៃវែង ម្តងនេះ​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ហើយ​៕ ដោយ ៖ វ៉ា​ន់ ប៊ុ​ន​ធឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ