ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងពីរឿងមន្ត្រី​បរិស្ថាន​ម្នាក់​បា.ញ់​ពលរដ្ឋ​​ទៅ​កា.ប់​អុស​ឬ​ឈើ?

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ករណី​មន្ត្រី​បរិស្ថាន​​ប្រើប្រាស់​កាំ​ភ្លើង​បាញ់​ពលរដ្ឋ​ម្នាក់ បណ្តាល​អោយរងរ​បួស​ ​កាលពី​រសៀល​ថ្ងៃ​ទី២៦ ​មិថុនា ស្ថិតនៅ​ក្នុង​ព្រៃ​អង់​តែ​ន ចំណុចអូរ​ព្រួស​តំបន់​ត្រពាំង​ឪឡឹក ស្ថិត​ក្នុងភូមិ​ត្រពាំង​ឬ​ស្សី ឃុំ​ក្រយា…

ខេត្តកំពង់ធំ ៖ ករណី​មន្ត្រី​បរិស្ថាន​​ប្រើប្រាស់​កាំ​ភ្លើង​បាញ់​ពលរដ្ឋ​ម្នាក់ បណ្តាល​អោយរងរ​បួស​ ​កាលពី​រសៀល​ថ្ងៃ​ទី២៦ ​មិថុនា ស្ថិតនៅ​ក្នុង​ព្រៃ​អង់​តែ​ន ចំណុចអូរ​ព្រួស​តំបន់​ត្រពាំង​ឪឡឹក ស្ថិត​ក្នុងភូមិ​ត្រពាំង​ឬ​ស្សី ឃុំ​ក្រយា ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ​ ។ នៅ​រសៀល​ថ្ងៃ​​​ដដែល​ លោក​ឧត្តមសេនីយ៍ត្រី ទិ​ត្យ សំណាង ស្នងការ​រង​នគរ​បាន​ខេត្តកំពង់ធំទទួល​បន្ទុក​ខាង​ព្រហ្មទណ្ឌប្រាប់​ថា ជនសង្ស័យ​ឈ្មោះចក់ សុ​ជាតិ ភេទ​ប្រុស​អាយុ ២៥​ឆ្នាំ ជា​មន្ត្រី​បរិស្ថាន​នៅ​ស្នាក់​ការ​អូរ​តា​ព្រហ្ម ត្រូវ​បាន​កំលាំង​សមត្ថ​ធ្វើការ​ឃាត់ខ្លួន​បញ្ជូន​មក​កាន់​ស្នងការ​នគរបាល​ខេត្ត​កាលពី​ថ្ងៃ​ទី​២៧ ​មិថុនា បច្ចុប្បន្ន​នេះ​ ខាង​ជំនាញ​របស់​លោក​កំពុង​តែ​ចងក្រង​សំណុំរឿង​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​។

សូមរំលឹកថា ជន​រង​គ្រោះ​មានឈ្មោះប៉ុន ផល្លា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​ មុខរបរ​កសិករ​នៅ​ភូមិ​សុភមង្គល ឃុំ​ក្រយា ស្រុក​ស​ន្ទុ​ក​ ។ យោង​តាម​ការ​បញ្ជាក់​របស់​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​កើតហេតុ ពួក​លោក​មាន​គ្នា​៤​នាក់​រួម​មាន ​១.​រូប​លោក​ឈ្មោះ ប៉ុន ផល្លា ជា​​ជន​រង​គ្រោះ​) ទី​២.​ឈ្មោះ ងួ​ន ម៉េ​ង​ហ័​ង ភេទ​ប្រុស ទី​៣.​ឈ្មោះ ខឿន ភេទ​ប្រុស និង​ទី​៤.​ឈ្មោះ រិ​ន រ៉ា​ក់ ភេទ​ប្រុស បាន​បេ​ី​ក​គោ​យន្ត​កន្ត្រៃ​យ៍​ចំនួន
៣​គ្រឿង​ទៅ​រក​អុស​នៅ​តំបន់​កេ​ី​ត​ហេតុ​ខាង​លេ​ី ដោយ​មា​នរណា​យន្ត​២​គ្រឿង ដោយ​លោក​នឹង​ឈ្មោះ រិ​ន រ៉ា​ក់​បេ​ី​ក​គោ​យន្ត​១​គ្រឿង​មា​នរណា​យន្ត​១ ។

ឈ្មោះ ងួ​ន ម៉េ​ង​ហ័​ង និង​ឈ្មោះ ខឿន បេ​ី​ក​គោ​យន្ត​ម្នាក់​១​គ្រឿង​និង​រណា​យន្ត​១​គ្រឿង ទៅ​ដល់​កន្លែង​កាប់​អុស​វេលា​ម៉ោង​១០ ក៏​បាន​យក​គោ​យន្ត​ទៅ​ផ្ញេ​ី​រ​ម្ចាស់​ខ្ទម​នៅ​តំបន់​ត្រពាំង​ឪឡឹក ពេល​ទៅ​ដល់​កន្លែង​កាប់​អុស​លោក​ទៅ​២​នាក់ រិ​ន រ៉ា​ក់ ហេ​ី​យ​ឈ្មោះ ហ័​ង​និង​ឈ្មោះ ខឿន​កាប់​ចំងាយ​ពី​គ្នា​១០០​ម៉ែត្រ ពេល​កំពុង​កាប់​អុស​បាន​ប្រហែល​១​ម៉ែត្រ​គី​ម នៅ​ម៉ោង​ប្រហែល​១៣​និង​១៥​នាទី ស្រាប់តែ​ឃេ​ី​ញ​មន្ត្រី​បរិស្ថាន​ម្នាក់​ស្លៀកពាក់​ខោអាវ​ប៉ា​រ៉ា​ក្រឡា​ល្អិត​ព​ណ៍​ស្លឹក​ឈេ​ី​ចាស់​ខ្ចី ដោយ​ដៃ​មាន​អាវុធ​វែង​១​ដេ​ី​ម​ដើរ​ចូល​មក​រក​លោក ​កំពុង​កាត់​អុស​ចំងាយ​ប្រហែល​៥​ម៉ែត្រ លោក​ឃេ​ី​ញ​ដូច្នេះ​ក៏​បាន​ប្រាប់​ឈ្មោះ រិ​ន រ៉ា​ក់ រត់​មុន ។

ចំណែក​លោក​រត់​តាម​ក្រោយ បាន​ចំងាយ​ប្រហែល​៣​ម៉ែត្រ ស្រាប់តែ​មន្ត្រី​បរិស្ថាន​នោះ​រត់​ដេញ​តាម​ក្រោយ ឃេ​ី​ញ​ដូច្នោះ ​លោក​ក៏​ទំលាក់រ​ណារ​​យន្ត​ចោល​រត់​បាន​ចំងាយ​២​ម៉ែត្រ ក៏​ត្រូវ​មន្ត្រី​បរិស្ថាន​បាញ់​មួយ​គ្រាប់​ត្រូវ​ភ្លៅ​ឆ្វេង​បណ្តាល​ដូ​លលេ​ី​ដី ដោយ​ភ័យ​ពេ​ក៏​ងេ​ី​ប​រត់​ទាំង​ជេ​ី​ង​ត្រូវ​របួស រត់​មក​ជួប​ម្ចាស់​ខ្ទម​ឈ្មោះ​រេ​ី​ន​អោយ​ជូន​មក​ផ្ទះ​និង​នាំ​ទៅ​ពេទ្យ​។

ក្រោយ​ទទួល​ព​ត៏​មាន​ខាង​លើ សមត្ថកិច្ច​ជំនាញ​បច្ចេកទេស​ខេត្ត ស្រុក ជំនាញ​ស៊ើប​អង្កេត​ព្រហ្មទណ្ឌ​កំរិត​ស្រាល សហ​ការ​ជាមួយ សមត្ថកិច្ច​ដែនដី ដោយ​មានការ​សំរបសំរួល​ពី​លោក ស៊ិ​ន វិ​រ​: ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ ការ​ពិនិត្យ​ជន​រង​គ្រោះ​មាន​ស្នាម​របួស​ដោយ​ត្រូវ​គ្រាប់​កាំ​ភ្លើងលើ​ភ្លៅ​ឆ្វេង​ចំនួន​២​កន្លែង គ្រាប់​ចូល​ពី​ភ្លៅ​ក្រោយ​១​កន្លែង និង ស្នាម​គ្រាប់​ចេញ​បែកធ្លាយ​ទៅ​ខាង​មុខ​មួយ​កន្លែង យេ​ី​ង​ស​និ្ន​ដ្ឋា​ន​ជន​រង​គ្រោះ​ពិតជា​រង​របួស​ដោយសារ​គ្រាប់​កាំ​ភ្លេ​ី​ង​។

ពាក់ព័ន្ធ​ករណី​ខាងលើ លោក តុ​ប កក្កដា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប្រាប់​តាម​ទូរស័ព្ទ​ឲ្យ​ដឹង ​នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែមិថុនា នេះ​ថា ​ពិតជា​មាន​បញ្ហា​នេះ​ កើតឡើង​មែន បើ​យោង​តាម​ព័​ត៌មាន​លោក​ទទួល​បាន នៅ​ពេល​ដែល​ឃើញ​ពលរដ្ឋ​នាំ​គ្នា​ទៅ​កាប់​ឈើ​នៅ​ក្នុង​តំបន់ហាមឃាត់​នោះ មន្ត្រី​របស់​លោក ​ដែល​ឈរជើង​នៅ​ទីនោះ ក៏​បាន​ដើរ​ចូល​ទៅ​ធ្វើការ​ហាមឃាត់ តែ​ត្រូវ​ជន​រង​គ្រោះ​គ្រវី​រណារ​យន្ត​តដៃ​ជាមួយ​សមត្ថកិច្ច​យើង មិន​ព្រម​ទំលាក់រ​ណា​រយន្ត​ចុះ​នោះ​ទេ ។

ដោយ​ឃើញ​ពលរដ្ឋ​មាន​គ្នា​ច្រើន​នឹង​មាន​អាវុធ​ក្នុង​ដៃ​ផង​នោះ ក្នុង​គោលបំណង​ខ្លាច​មាន​គ្រោះថ្នាក់​ដល់​ខ្លួន មន្ត្រី​របស់​លោក​គាត់​ក៏​បាញ់​គំរាម​ចុះ​ក្រោម​មួយ​គ្រាប់ ចៃ​ដ​ន្ត​គ្រាប់​ក៏​ផ្លា​ត​ចំ​មែកឈើ​ខ្ទាត​ចំ​ភ្លៅ​ជន​រង​គ្រោះ​តែ​ម្តង​ទៅ បើ​មន្ត្រី​របស់​លោក​មាន​បំណង​បាញ់​សម្លាប់​នោះ ចំងាយ​ពីរ​បី​ម៉ែត្រ​ពី​គ្នា​មានអី គេ​បាញ់​ឲ្យ​ចំ​ភ្លៅ​នោះ​ ។

លោក​ប្រធាន​មន្ទីរ​បន្ត​ទៀត​ថា ​មន្ត្រី​របស់​លោក​ឈ្មោះ ចក់ សុ​ជាតិ ខាងលើ​នេះ ជា​មនុស្ស​ម្នាក់​ដែល​សកម្ម​ក្នុង​ការងារ​ណាស់ កាលពី​ឆ្នាំ​កន្លង​ទៅ​ដោយសារ​តែ​ការងារ​ការពារ​បរិស្ថាន​នេះ គាត់​ត្រូវ​ពលរដ្ឋ​កាប់​ចំ​ក្បាល​បណ្តាល​ឲ្យ​រង​របួសធ្ងន់​ម្តង​រួច​មក​ហើយ ដែល​ធ្វើ​ឲ្យ​លោក​រៀង​នោះ ទោះជា​យ៉ាងនេះ​ក្តី​នៅ​ចំពោះ​មុខ​ច្បាប់​នៅ​តែ​មាន​កំហុស​ដដែល តែ​ត្រង់​ថា​មានទោស​ធ្ងន់​ឬ​ស្រាល​យាង​ណា​នោះ ស្ថិត​នៅ​លើ​ច្បាប់​និង​តុលាការ​ជា​អ្នក​សំរេច​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ