ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​រឿង​ចៅអធិការ​វត្ត​ត្រពាំង​បឹង កាត់​ឆ្វៀល​ដី​វត្ត​ដូរ​ជាមួយ​ដី​ឯកជន

2 ឆ្នាំ មុន
  • តាកែវ

បើ​តាម​ប្រភព​ច្បាស់​ការណ៍​បាន​ឲ្យ​ដឹង​ថា ដី​វ​វត្ត​មួយ​ចំហៀង​ដែល​មាន​ទទឹង​៦​ម៉ែត្រ និង​បណ្ដោយ​៩០​ម៉ែត្រ ត្រូវ​បាន​ព្រះ​ចៅអធិការ​វត្ត​ត្រពាំង​បឹង​ព្រះ​នាម ប៊ុ​ន ថៃ កាត់​ឃ្វៀល​ដី​នោះ​ដូរ​ទៅ​ឲ្យ បុគ្គល​ម្នាក់​ឈ្មោះ

ខេត្តតាកែវ ៖ បើ​តាម​ប្រភព​ច្បាស់​ការណ៍​បាន​ឲ្យ​ដឹង​ថា ដី​វ​វត្ត​មួយ​ចំហៀង​ដែល​មាន​ទទឹង​៦​ម៉ែត្រ និង​បណ្ដោយ​៩០​ម៉ែត្រ ត្រូវ​បាន​ព្រះ​ចៅអធិការ​វត្ត​ត្រពាំង​បឹង​ព្រះ​នាម ប៊ុ​ន ថៃ កាត់ឆ្វៀល​ដី​នោះ​ដូរ​ទៅ​ឲ្យ បុគ្គល​ម្នាក់​ឈ្មោះ ចឹក កុង​អៀង ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ដោយ​មិន​មានការ​ឯកភាព​ពី​ពុទ្ធ​បរិ​ស័​ទ្ធ ចំណុះ​ជើងវត្ត​ឡើយ​។

ការ​ដោះ​ដូរ​ដី​វត្ត​ដោយ​មិន​មានការ​ឯកភាព​នេះ បាន​ធ្វើ​ឲ្យ​បុ​ទ្ធ​បរិ​ស័​ទ្ធ​ចំណុះ​ជើងវត្ត មានការ​មិន​ពេញចិត្ត​ឡើយ ហើយ​ទាមទារ​ឲ្យ​អាជ្ញាធរ​ជួយ​ពិនិត្យ​មើល​ផង​។

ជុំវិញ​ករណី​ខាងលើ​នេះ ព្រះ​តេជគុណ ប៊ុ​ន ថៃ ចៅអធិការ​វត្ត​ត្រពាំង​បឹង បាន​មាន​សង្ឃដីកា​ថា ព្រះ​អង្គ​ពិតជា​បាន​ដោះ​ដូរ​ដី​វត្ត​ដូច​ការ​លើក​ឡើង​ខាងលើ​ពិតមែន ដោយ​មានការ​ឯកភាព​ពី​ក្រុម​គណៈកម្មការ​វត្ត និង​លោក​មេ​ភូមិ​ផង​ដែរ​, ហើយ​ពេល​នេះ​ព្រះ​អង្គ​កំពុង​រកមុខ​អ្នក​ទម្លាយ​ព័ត៌មាន​នេះ​មក​សួរនាំ​។

លោក កឹ​ម ពន្លក មេឃុំ​រវៀង​បាន​ថ្លែង​ថា ករណី​ដោះ​ដូរ​ដី​វត្ត​ត្រពាំង​បឹង​នេះ លោក​មិន​បានដឹង​ឡើយ ហើយ​ថា លោក​នឹង​រៀបចំ​ក្រុមការងារ​ចុះ​ទៅ​ស្រាវជ្រាវ​ហើយ បើ​រក​ឃើញ​ថា ព្រះ​ចៅអធិការ​វត្ត​អង្គរ​នេះ ហ៊ាន​ដូរ​ដី​វត្ត​មែន គឺ​មាន​តែ​សូម​ឲ្យ​ព្រះ​អង្គរ​ទទួលទោស​តាម​ផ្លូវច្បាប់​ជាមួយនឹង​បុគ្គល​ឯកជន​នោះ​ចុះ​។

លោក កេ​ត ម៉ៅ អភិបាលស្រុក​សំរោង ក៏​បាន​ថ្លែង​ដែរ​ថា លោក​មិន​បានដឹង​រឿង​នេះ​ទេ ព្រោះ​ខាង​អាជ្ញាធរ​មូលដ្ឋាន​គេ​មិន​បាន​ជូនដំណឹង​មក​លោក តែ​យ៉ាងណា​លោក​នឹង​បង្កើត​ក្រុមការងារ​ចុះ​ទៅ​ស៊ើបអង្កេត និង​អនុវត្ត​តាម​ផ្លូវច្បាប់​។

តាម​មាត្រា​២០ និង មាត្រា​២១ នៃ​ច្បាប់​ភូមិបាល​បាន​ចែង​ថា អចលនវត្ថុ​ជា​ដី និង​សំណង់​ដែល​មាននៅ​ក្នុង​ឬ​ក្រៅ​បរិ​វេន​វត្ត​អា​រ៉ា​ម នៃ​ព្រះពុទ្ធ​សាសនា ជា​បេ​តិ​គ​ភ័​ណ្ឌ​ប្រើប្រាស់​ជា​និច្ចកាល​សំរាប់​ព្រះពុទ្ធ​សាសនា និង​ដាក់​ឲ្យ ពុទ្ធសាសនិក​ប្រើប្រាស់​ក្រោម​ការ​ថែទាំ​របស់​គណៈកម្មការ​វត្ត​។ ហើយ អចលនវត្ថុ​របស់​វត្ត​មិន​អាច​លក់ដូរ ឬ​ធ្វើ​អំណោយ​ហើយ​គ្មាន​កំណត់​អាជ្ញា​យុ​កាល​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ