ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខេត្ត​ប្រកាស​រក​ឃើញ​ករណី​វិជ្ជមាន​កូ​វី​ដ​-១៩ ចំនួន​៣០​នាក់

2 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ មនុស្ស​ប្រុស​ស្រី​ចំនួន​៣០​នាក់​បន្ថែម​បាន​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​-១៩ ក្នុង​មូលដ្ឋាន​រដ្ឋបាល​ខេត្តស្ទឹងត្រែង និង​មាន​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​-១៩ ចំនួន​០៣​នាក់ គិត​ត្រឹម​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​២៨​ខែមិថុនា ឆ្នាំ​២០២១ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្តស្ទឹងត្រែង…

ខេត្តស្ទឹងត្រែង ៖ មនុស្ស​ប្រុស​ស្រី​ចំនួន​៣០​នាក់​បន្ថែម​បាន​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​-១៩ ក្នុង​មូលដ្ឋាន​រដ្ឋបាល​ខេត្តស្ទឹងត្រែង និង​មាន​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​-១៩ ចំនួន​០៣​នាក់ គិត​ត្រឹម​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​២៨​ខែមិថុនា ឆ្នាំ​២០២១ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្តស្ទឹងត្រែង ជម្រាប​ដល់​សា ធារ​ណៈ​ជន​ទូទៅ​។ តាម​ការ​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​ឲ្យ​ដឹង​ថា ក្រុម​គ្រូពេទ្យ​ជំនាញ​របស់​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្ត​ប្រចាំការ​នៅ​គោលដៅ​ចំណុច​ព្រំប្រទល់​ខេត្ត និង​ប្រចាំការ​ឆ្លើយ​តប​បន្ទាន់​តាម​គោលដៅ​ក្នុង​ខេត្ត បាន​ពិនិត្យ​សុខភាព និង​យក​សំណាក​វិភាគ​រហ័ស​អ្នក​សង្ស័យ​ពាក់ព័ន្ធ​ជំងឺ​កូ​វី​ដ​-១៩ ដែល​បាន​ធ្វើ ដំណើរ​មក​ពី​រាជធានី បណ្តា​ខេត្ត​ផ្សេង​ៗ និង​អ្នក​ដែល​មានការ​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩ ក្នុង​នោះ​ក្រុម​គ្រូពេទ្យ​ជំនាញ​បាន​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩ ក្នុង​មូលដ្ឋាន​ចំនួន​៣០​នាក់ ស្រី​១៧​នាក់​។

រដ្ឋបាល​ដដែល​បន្ត​ថា អ្នកជំងឺ​ខាងលើ​បាន​រៀបចំ​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​អគារ​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩ នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​២​ថ្នាក់​ខេត្ត​។ ក្រុមការងារ​គ្រូពេទ្យ​ជំនាញ​មន្ទីរ​សុខាភិបាល​ខេត្ត​នៃ​រដ្ឋបាល​ខេត្ត ក៏​បាន និង​កំពុង​បន្ត​ស្រាវជ្រាវ​រក​អ្នក​ប៉ះពាល់​ជាមួយនឹង​ករណី​វិជ្ជមាន​កូ​វី​ដ​-១៩​ខាងលើ ដើម្បី​យក​សំណាក​វិភាគ​តាម​បច្ចេកទេស​របស់​សុខាភិបាល​បន្ថែម​ទៀត​ដែរ​។ គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២១ ការ​រក​ឃើញ​វិជ្ជមាន​មេរោគ​កូ​វី​ដ​-១៩ ចំនួន​៣០​នាក់ ស្រី​១៧​នាក់ ធ្វើ​ឲ្យ​ចំនួន​នេះ​បាន​បន្ថែម​កើនឡើង លើ​ចំនួន​ចាស់​សរុប​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩ ចំនួន​២១៩​នាក់ ស្រី​១០៩​នាក់ អ្នកជា​សះស្បើយ​ចំនួន​១៦​នាក់ ស្រី​០៧​នាក់ និង​អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល​ចំនួន​២០៣ នាក់​ស្រី​១០២​នាក់​៕ ដោយ ៖ រ៉ូ សាលី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ