ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រៃនប់ ចាក់​វ៉ាក់សាំង​បាន​ជាង ៥​ម៉ឺន​នាក់​ហើយ​

2 ឆ្នាំ មុន
  • ព្រះសីហនុ

​ខេត្ត​ព្រះសីហនុ​៖ លោក សរ កក្កដា អភិបាលស្រុក​ព្រៃនប់ បានអោយដឹងថា គិត​ត្រឹម​ព្រលប់​ថ្ងៃទី​២៧ មិថុនា មាន​ប្រជាពលរដ្ឋ ក្នុងស្រុក​ព្រៃនប់…

​ខេត្ត​ព្រះសីហនុ​៖ លោក សរ កក្កដា អភិបាលស្រុក​ព្រៃនប់ បានអោយដឹងថា គិត​ត្រឹម​ព្រលប់​ថ្ងៃទី​២៧ មិថុនា មាន​ប្រជាពលរដ្ឋ ក្នុងស្រុក​ព្រៃនប់ ជាង ៥​ម៉ឺន​នាក់​ហើយ ដែល​បានមក​ទទួល​ការចាក់​វ៉ាក់សាំង កូ​វីដ​-១៩ លើក​ទី​១ រួចរាល់​។

ជាមួយគ្នានេះ លោក​អភិបាលស្រុក ក៏បាន​អំពាវនាវ​ផងដែរ សូម​បងប្អូន​ប្រជាពលរដ្ឋ ដែល​លោក​ពុំទាន់​បានមក​ទទួល​ការចាក់​វ៉ាក់សាំង​នេះ សូម​ប្រញាប់​រួសរាន់ មក​ទទួល​ការចាក់​វ៉ាក់សាំង​តាម​ពេលវេលា និង​ទីកន្លែង ដែល​បានកំណត់​។​

​កន្លែង​ចាក់​វ៉ាក់សាំង នៅ​ស្រុក​ព្រៃនប់ មាន ៥​ទីតាំង សម្រាប់​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ជូន​ពលរដ្ឋ​ក្នុងស្រុក​ព្រៃនប់ ចាប់ពី​អាយុ ១៨​ឆ្នាំ​ឡើង មាន​÷ -​ឃុំ​រាម ទីតាំង​វិទ្យាល័យ ហ៊ុនសែន ស្មាច់​ដែង​។ -​ឃុំ​អូ​ឧក​ញ្ញ៉ា​ហេង ទីតាំង​វត្ត​អូ​ចំណារ​។ -​ឃុំ​សំរុង ទីតាំង​អនុវិទ្យាល័យ​សំរុង​។ -​ឃុំ​ជើងគោ ទីតាំង​សាលាបឋមសិក្សា​ជើងគោ និង​ឃុំ​ទឹកល្អក់ ទីតាំងនៅ​សាលាបឋមសិក្សា​ទួល​កែវ​។​

​រដ្ឋបាល​ស្រុក​ព្រៃនប់ បាន​ដំណើរ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ជូន​ប្រជាពលរដ្ឋ អាយុ ១៨​ឆ្នាំ​ឡើង ចាប់ពី​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២១៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ