ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​ផ្សារ​​ធំទួលសង្កែ បើក​លក់ដូរ​ឡើង​វិញ ខ​ណៈ​អាជ្ញាធរ​មិន​ទាន់​ដោះ​ខ្សែ​ហ៊ុម​ព័ទ្ធ​នៅឡើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​អាជីវករ​ផ្សារ​ធំ​ទួល​សង្កែ ហៅ​ផ្សារ​សាំ​ហាន់ បាន​បើក​ដំណើរការ​លក់ដូរ​ឡើង​វិញ ស្ទើរ ១០០​ភាគរយ​ហើយ​ខ​ណះ​ពេល

រាជធានី​ភ្នំពេញ​៖​អាជីវករ​ផ្សារ​ធំ​ទួល​សង្កែ ហៅ​ផ្សារ​សាំ​ហាន់ បាន​បើក​ដំណើរការ​លក់ដូរ​ឡើង​វិញ ស្ទើរ ១០០​ភាគរយ​ហើយ​ ខ​ណៈ​ពេល ដែល​អាជ្ញាធរ​ខណ្ឌ​ឬ​ស្សី​កែវ មិន​ទាន់​បាន​ចុះ​ទៅ​កាត់​ខ្សែ​ហ៊ុម​​ព័ទ្ធ​នៅឡើយទេ ​។ ​ទោះបីជា​យ៉ាងណា គេ​ដឹង​ថា មូលហេតុ​អ្វី​នោះ​ទេ?

ផ្សារ​ធំ​ទួល​សង្កែ ហៅ​ផ្សារ​សាំ​ហាន់​ ជា​ផ្សារ​ឯកជន​យ៉ាង​ធំ​មួយ​ ស្ថិត​នៅ​ក្នុង​សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​ បន្ទាប់​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចេញ​សេចក្តីសម្រេច បើក​ដំណើរ​ការ​ឡើង​វិញ​ ចំពោះ​ផ្សារ​ឯកជន​ដែល​មាន​សណ្តាប់ធ្នាប់​របៀបរៀបរយ​និង​អនាម័យ​បរិស្ថាន ក្នុង​រាជធានី​ភ្នំពេញ អាជីវករ​ផ្សារ​សាំ​ហាន់​ មាន​សេចក្តី​ត្រេកអរ ហើយបាន​រៀប​ចំ​បោះ​សំអាត​តូប និង​បើក​ដំណើរការ​លក់ដូរ​បណ្តើរ​ៗហើយ​ តាំងពីរ​រសៀល​ថ្ងៃ​ទី​២៤​ខែ មិថុនា ​ដែល​ជា​ថ្ងៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចេញ​សេចក្តីសម្រេច បើក​ដំណើរការ​ផ្សារ​ឡើង​វិញ​។

​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ ២០២១ រយះ​ពេល ៤​ថ្ងៃ​មក​ហើយ ចាប់ពី​ថ្ងៃ​បើក​ដំណើរការ​ផ្សារ គេ​សង្កេត​ឃើញ អាជីវករ​ផ្សារ​សាំ​ហាន់ បាន​នាំ​គ្នា​បើក​លក់ដូរ​ឡើង​វិញ​ស្ទើរ​១០០​ភាគរយ​ហើយ តែ​ផ្សារ​បាន​បើក​តែ​ច្រកចូល​តែ មួយ ដោយ​រៀបចំ​ដាក់​ម៉ាស៊ីន​បាញ់​អាលកុល​និង វាស់​កម្ដៅ​ចំនួន​២ និង​ចេញ​ទៅ​ផ្នែក​ខាងក្រោយ​ផ្លូវ​តែ​មួយ​។​ចំណែក ផ្លូវ​ចូល​ជា​ច្រើន​ទៀត នៅ​ផ្នែក​ខាង​មុខ​ហ៊ុំ​ព័ទ្ធ​ទៅ​ដោយ​ខ្សែ​នៅឡើយ ដោយ​អាជ្ញាធរ ពុំ​ទាន់​បាន​ទៅ​ដោះ​ចេញ នោះ​ទេ​។

​តាម​អាជីវករ បានអោយ​ដឹង​ថា បន្ទាប់​ពី បើក​ដំណើរ លក់ដូរ មក លក់​មិនសូវ​ដាច់​នោះ ទេ ដោយសារ​តែ ពុំ​សូវ​មាន​ភ្ញៀវ​ចេញចូល ណាមួយ​អាជ្ញាធរ មិន ទាន់​បាន​ទៅ​កាត់​ខ្សែ​ដែល​ហ៊ុំ​ព័ទ្ធ​នោះ​ចេញ​នៅឡើយ ទោះបី រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តីសម្រេច បើក​ដំណើរ ការ ឡើង​វិញ​ចំពោះ ផ្សារ​ឯកជន​ដែល​មាន​សណ្តាប់ធ្នាប់ របៀបរៀបរយ​និង​អនាម័យ បរិស្ថាន ក្នុង​រាជធានី​ភ្នំពេញ​យ៉ាងណា​ក៍ដោយ ។

​អាជីវករ ក៍បាន​អោយ​ដឹង​ទៀត​ថា ទោះបី​លក់​មិនសូវ​ដាច់ ក៍ដោយ ក៍​វា​បាន​កំរៃ ខ្លះ សម្រាប់ កាត់​បន្ថយ​ការ​លំបាក​សម្រាប់​ជីវភាព ដែរ ធ្វើ​មេច​នៅ​ក្នុង​ស្ថានភាព​បែប​នេះ ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា អាជីវករ​ផ្សារ​សាំ​ហាន់ បាន​បង្ខំចិត្ត​បើក​ដំណើរ​លក់ដូរ​ដោយ​ខ្លួន​ឯង បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​សម្រេច​បើក​ដំណើរ​ការ​ឡើង​វិញ​ចំពោះ​ផ្សារ​ឯកជន​។ ទោះបីជា​យ៉ាងណា​ខាង​ម្ចាស់​ផ្សារ មិន​ទាន់​ហ៊ាន​បើក​ដំណើរ​ផ្សារ​នៅឡើយ​ទេ ដោយសារ​តែ​រដ្ឋបាល​ខណ្ឌ​ឬ​ស្សី​កែវ មិន​ទាន់​បាន​ចេញ​សេចក្តីសម្រេច​បើក​ដំណើរ​ផ្សារ​នេះ​ជា​ផ្លូវការ​។​ម្យ៉ាងទៀត​ខ្សែ​ហ៊ុមព័ទ្ធ​ដែល​អាជ្ញាធរ​ចង​បិទ​ខ្ទប់ តាំងពី​ប្រកាស​ផ្អាក់​ដំណើរ​ផ្សារ​ជា​បណ្តោះអាសន្ន អាជ្ញាធរ​មិន​ទាន់​ចុះ​ទៅ​កាត់​ខ្សែ​ចេញ​នៅឡើយ​​ទេ​ ។

គួរ​បញ្ជាក់​ថា អាជីវករ​ផ្សារ​សាំ​ហាន់​ប្រមាណ​៥០​នាក់​តំណាង​រាប់រយ​នាក់ បាន​នាំ​គ្នា​ជួប​ប្រមូលផ្តុំ​គ្នា​កាលពី​ថ្ងៃ ទី​២២ ខែ មិថុនា ឆ្នាំ ២០២១ ដើម្បី​ទ​ទូ​ច​ស្នើ​សុំ​ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៍​ដូច​ជា​រដ្ឋបាល​ខណ្ឌ​ឬ​ស្សី​កែវ បើក​ដំណើរ​ការ​ផ្សារ​លក់ដូរ​ឡើង​វិញ ព្រោះ​ពួក​គាត់​ម្នាក់​ៗ ស្ទើរ​ដាច់​បាយ​ហើយ ។​ ការ​ទ​ទូ​ច​ស្នើ​សុំ​នោះ អាជីវករ​ដោយ​លើក​ហេតុផល​ថា មួយ​រយះ​ពេល​នេះ​ស្ថានភាព​កូ​វី​ដ វា​បាន​ធូ​រ​ស្បើយ​ឡើង​វិញ​, ហើយ​ផ្សារ​រដ្ឋ​នានា ក៍​ត្រូវ​បាន​រដ្ឋបាល​រាជធានី​ពេញ បាន​បើក​ដំណើរ​ការ​ឡើង​វិញ​ដែរ​។

ដោយឡែក ពួក​គាត់​ដែល​លក់ដូរ​នៅ​ក្នុង​ផ្សារ​សាំ​ហាន់ ដែល​មាន​ទីតាំង​ផ្លូវ​ធំ​ទូលាយ និង​តូប​លក់ដូរ មាន​របៀបរៀបរយ​ល្អ ជាង​ផ្សារ​រដ្ឋ​មួយ​ចំនួន​ផង ពុំ​ត្រូវ​បាន​អាជ្ញាធរ បើក​អោយ​លក់ដូរ​បែប​នេះ​ទៅ​វិញ ។​ ខ​ណៈ​នោះ អាជីវករ​ក៍បាន​និយាយ​ត្អូញត្អែរ​ថា មួយ​រយៈពេល​កន្លង​នេះ​ពួក​គាត់​រស់នៅ​ក្នុង​តំបន់​បិទ​ខ្ទប់ លំបាក​វេទនា​និយាយ​មិន​ពេញ​ខ្លះ ស្ទើរ​អត់បាយ​ហូប​ណាមួយ លុយ​បង់​ធានា​គា​, លុយ​បង់ថ្លៃ​ផ្ទះ​ជួល និង​លុយ​បង់ថ្លៃ​តូប ដែល​បិទ​ផ្សារ​មិន​បាន​លក់ដូរ ហើយ​ត្រូវ​ថៅកែ​ផ្សារ​ទារ​អោយ​បង់​៥០​ភាគរយ​ទៀត ។ ​បន្ទាប់​ពី​តវ៉ា​ស្នើ​សុំ នៅ​ថ្ងៃ​ទី​២៤ ខែមិថុនា រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៍បាន​សម្រេច​បើក​ដំណើរការ​ផ្សារ​ឯកជន​ឡើង​វិញ ។

តាម​សេចក្តី​សម្រេច​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ លេខ​១៧៣/២១​សសរ ចុះ​ថ្ងៃ​ទី​២៤ ខែ មិថុនា ឆ្នាំ ២០២១ ប្រការ​១-ត្រូវ​បាន​អនុញ្ញាត​អោយ​បើក​ដំណើរការ​ផ្សារ​ឯកជន​ដែល​មាន​សណ្តាប់ធ្នាប់​របៀបរៀបរយ​ និង​អនាម័យ បរិស្ថាន ក្នុង​មូលដ្ឋាន រាជធានី​ភ្នំពេញ​ចាប់ពី​ថ្ងៃ​ទី​២៥ ​ខែមិថុនា ឆ្នាំ​២០២១ ​តទៅ​លើកលែងតែ​ផ្សារ​មិន​រៀបរយ មិន​ត្រូវ​បាន​អនុញ្ញាត​អោយ​បើក​ដំណើរការ​ឡើយ ដើម្បី​បង្ការ​និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូ​វី​ដ​១៩​ក្នុង​សហគមន៍​ ។ ​ទទួល​បាន​សេចក្តីសម្រេច​នេះ អាជីវករ​ផ្សារ​សាំ​ហាន់ ដែល​ពួក​គាត់​អះអាង​ថា ផ្សារ​សាំ​ហាន់​ជា​ផ្សារ​ឯកជន​ដែល​មាន​សណ្តាប់ធ្នាប់​របៀបរៀបរយ​ និងអនាម័យ បរិស្ថាន ក្នុង​មូលដ្ឋាន​ក៍បាន​នាំ​គ្នា រៀបចំ​បោស​ជួត​តូប​លក់ដូរ​និង​ចាប់ផ្តើម​បើក​ដំណើរការ​លក់ដូរ​ឡើង​វិញ​បណ្តើរ​ៗ​តាំងពី​ថ្ងៃ​ទី​២៤​ខែ មិថុនា បន្ទាប់​ពី​មាន​សេចក្តីសម្រេច ហើយ​រហូត​មក​ដល់ ថ្ងៃ​ទី​២៨ ខែ មិថុនា​នេះ គឺ​លក់ដូរ​ស្ទើរ​១០០​ភាគរយ​ហើយ​ តែ​នៅ​ហ៊ុមព័ទ្ធ​ខ្សែ​ នៅឡើយ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ