ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លុ.តចិត្ត! បុរស​ម្នាក់​ហ.ក់ពី​លើ​ស្ពាន ​ហើយ​ត្រូវ​ឡាន​​កិ.ន​បន្ថែម​ទៀត ផ្អើ.លស្ពានអាកាស ៥ មករា​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ បុរសជាជន​អនា​ថា​ម្នាក់​ទំ​នងជា​បែក​ថ្នាំ​បាន​លោ.ត​ពីលើ​ស្ពាន​អាកាស​៥​មក​រា ​បណ្តាល​អោយ​រង​របួសធ្ងន់​ ហើយ​

រាជធានី​ភ្នំពេញ​ ៖ បុរសជាជន​អនា​ថា​ម្នាក់​ទំ​នងជា​បែក​ថ្នាំ​បាន​លោ.ត​ពីលើ​ស្ពាន​អាកាស​៥​មក​រា ​បណ្តាល​អោយ​រង​របួសធ្ងន់​ ហើយ​ត្រូវ​បាន​រថយន្ត​ម៉ាក​ឡង់​គ្រី​ស្ស័រ​​មួយ​គ្រឿង​មក​កិ.ន​ចំ​ជើងបន្ថែម​​ទៀត​។

ហេតុការណ៍​​​ខាងលើ​​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើលកើតឡើង​​កាលពី​វេលា​ម៉ោង​ប្រមាណ​១១​ព្រឹក​ថ្ងៃ​ទី​២៥ ​មិថុនា ឆ្នាំ​២០២១ ​នៅ​ចំណុច​ក្រោម​ស្ពាន​អាកាសតិចណូ (ស្ពានអាកាស​៥ ​មក​រា) តាម​បណ្តោយ​មហាវិថី​សហ​ពន្ធ​រុ​ស្ស៊ី​ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

បុរស​រងគ្រោះ​​មួយ​​រូបខាងលើ​​នោះ គេ​ពុំ​ស្គាល់​អត្តសញ្ញាណ​ឡើយ ​ប៉ុន្តែ​នគរបាល​អះអាង​ថា ជា​​ជន​​អនា​ថា មាន​អាយុប្រមាណ​ជាង​៤០​ឆ្នាំ ស្លៀកខោ​ជើង​ខ្លី​ពណ៌​ទឹកប៊ិច និង​ពាក់​អាវយឺត​ដៃខ្លី​ ពណ៌​ស្លែ ។

តាម​ប្រភព​​ព័ត៌មាន​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​រូប​នោះ​បាន​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ឡើង​ស្ពាន​អាកាស​៥​មក​រា ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ​លុះ​​នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​កណ្តាល​ស្ពាន ស្រាប់តែ​បុរស​រូប​នោះ​តោង​បង្កាន់ដៃស្ពាន​រួចលោ.ត​ចុះ​ទៅ​ក្រោម​តែ​ម្តង ក្នុង​កម្ពស់​ប្រមាណ​៦​ម៉ែត្រ ។

តាម​​ប្រភព​ព័ត៌មាន​​បាន​អោយ​ដឹង​​បន្ត​ថា បន្ទាប់​ពី​លោ.តចុះមកក្រោម ​បណ្តាល​ឱ្យ​បុរសរងគ្រោះ​ធ្លា.ក់​បោក​នឹង​ថ្នល់​​រង​របួសធ្ងន់ ដេក​​នៅនឹង​​កន្លែង ​​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ​ស្រប​ពេល​នោះដែរ​ ស្រាប់តែ​មាន​រថយន្ត​មួយគ្រឿង​ម៉ាក​ឡង់​គ្រី​ស្ស័រ ពណ៌​ស ពាក់​ស្លាក​លេខ ​ភ្នំពេញ​ ២BD-7883 បើកបរ​ដោយ​បុរស​ម្នាក់ ​ធ្វើ​ដំណើរ​ឆ្លងកាត់​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ហើយ​បត់​តាម​ក្រោម​ស្ពាន​អាកាស៥មករា ក៏​​បាន​កិ.ន​ចំ​ជើង​បុរស​នោះ​បន្ថែម​ទៀត​ ។ បន្ទាប់ពីកិនបុរសរងគ្រោះ រថយន្ត​​ស៊េរីទំនើប​មួយ​គ្រឿង​នោះ ត្រូវ​បាន​នគរបាល​ឃាត់​ទុក​តែម្តង​។

ទាក់ទិន​នឹងករណី​ខាងលើនេះ គេ​ពុំ​ដឹង​ថា មកពី​មូលហេតុ​អ្វី​នោះ​ទេ ទើប​បុរសរងគ្រោះ​ធ្វើបែបនេះ ។ ​បើ​តាម​នគរបាល​មានការ​សង្ស័យ​ថា បុរស​រងគ្រោះ​រូប​នោះ​បែក​ថ្នាំ ។

​ក្រោយពេលកើតហេតុ នគរបាល​ក៍បាន​ទាក់​ទង​រថយន្តសង្គ្រោះរបស់​មន្ទីរ​សំរាក​ព្យាបាលឯកជន​ឱ្យ​មកដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុ​សុមៈ ប៉ុន្តែ​ពេទ្យ​មិន​ទទួល​ក៍បាន​បញ្ជូន​មក​មន្ទីរ​សំរាក​ព្យាបាលឯកជន​វិញ ។​ ដោយឡែក​រថយន្តស៊េរីទំនើប​មួយគ្រឿង​ខាងលើ ​ត្រូវ​បាន​នគរបាល​មូលដ្ឋានប​ញ្ជូន​ទៅ​កាន់​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ដើម្បី​ដោះស្រាយ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ