ស្ម័គ្រតែនាងគ(បទបថ្យាវត្តបុរាណ)


១-ចេញពីស្វាយរៀងមកដល់ក្រោលគោ ជួបខ្យល់ជំនោរនៅឯព្រៃឈរ
មកផឹកទឹកដូងនៅស្រុកពាមរក៍ អ្នកស្រុកបេះគនៅភូមិចាក់ខ្លាញ់។

២-ស្រូវទុំពេញវាលរែងគួចត្របាញ់ សម្រស់មិនចាញ់ដុំមាសឆ្អិនឆ្អៅ
ជួបស្រីគម្នាក់ស្រអែមមិនខ្មៅ បើកឡានលឿនស្លៅឆ្ពោះទៅព្រៃវែង។

៣-តែមួយភ្លែតសោះអារម្មណ៍អន្ទែង អន្ទះមិនលែងចង់ថ្នាក់ថ្នមបី
បុព្វេសន្និវាសគ្មានត្រាប្រណី ទណ្ឌកម្មតរុណីនិយាយមិនរួច។

៤-ដល់ស្វាយអន្ទរចិន្តាអង្គួច បេះដូងថ្ងូរថ្ងួចត្បិតលួចស្នេហ៍ស្រី
មកដល់ពានាអារម្មណ៍បេតី ទោះនួនក្រក្រីក៏រៀមស័្មគ្រស្មោះ។

៥-ចំការកៅស៊ូសងខាងឥតខ្ចោះ រូបបងកំលាះមកជិតពានជាំង
ដល់ថ្នល់ទទឹងគេលក់ទំពាំង តរុណភាន់ភាំងដោយនឹកថ្លើមថ្លៃ។

៦-បត់ឆ្វេងមកលិចមិនបង្អង់ដៃ ទៅមុខតែចៃស្រណោះតែនាង
ឆ្ងាយដាច់សង្វែងស្រមៃតែរាង បេះដូងពង្វាងចារឆ្លាក់ដិតដាម។

៧-អូនទាវព្រៃវែងទុំកំពង់ចាម គីហ្សូណាផ្តាមវរមិត្រភក្រ្តា
ចុងស្ពានត្រើយកើតអាល័យហត្ថា រៀវដូចបន្លារួមចុងរីកគល់។

៨-ឈរនៅលើស្ពានរឭកនិមល ស្ទើរគិតមិនយល់ទំនាញព្រួញឆក់
ពេលនួនឃើញរៀមផ្តើមខ្នាញ់សម្លក់ ស្នេហ៍ត្រួយច្រមក់រួមចិត្តតែមួយ។

៩-បើបានក្រាបផ្ទឹមសូមស្រីកុំព្រួយ រៀមនឹងលើកស្ទួយឱយខ្ពស់មាត់មុខ
សង្ឃឹមថ្ងៃក្រោយផុតកម្មអស់ទុក្ខ រៀបការទំនុកតរៀងទៅអើយ។

ដោយ វ៉ា ប៊ុណ្ណនី អ្នកនិពន្ធឆ្លងដែន

កាល់ហ្គារីខេត្តអាល់បើតា កាណាដា bunnyvar09@yahoo.ca

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កំណាព្យ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ