ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​ផ្អាក​​បណ្តោះអាសន្ន​នូវ​អាជីវកម្ម​លក់ដូរ​ទាំងអស់ នៅ​ក្នុង​ផ្សារ​វាល​រេញ

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ជូនដំណឹង​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​អាជីវកម្ម​លក់ដូរ​ទាំងអស់ នៅ​ក្នុង​ផ្សារ​វាល​រេញ ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​រយៈពេល​១៤​ថ្ងៃ ចាប់ពី​ម៉ោង​សូន្យ ថ្ងៃ​ទី​២៣…

ខេត្ត​ព្រះ​សីហ​នុ ៖ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ជូនដំណឹង​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​អាជីវកម្ម​លក់ដូរ​ទាំងអស់ នៅ​ក្នុង​ផ្សារ​វាល​រេញ ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​រយៈពេល​១៤​ថ្ងៃ ចាប់ពី​ម៉ោង​សូន្យ ថ្ងៃ​ទី​២៣ មិថុនា​២០២១ ដល់​ថ្ងៃ​០៦​កក្កដា​២០២១ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ។

តាម​មន្ត្រី​រដ្ឋបាល​ស្រុក​បានអោយ​ដឹង​ថា ផ្សារ​វាល​រេញ​ត្រូវ​បាន​បិទ​ផ្អាក​បណ្តោះអាសន្ន​សិន ក្រោយ​រក​ឃើញ​អាជីវករ​ផ្សារ​វាល​រេញ​មួយ​គ្រួសារ​មាន​វិជ្ជមាន​កូ​វី​ដ​-១៩ ប្រជុំជន​ផ្សារ​វាល​រេញ​អាច​ហ្នឹង​ឈាន​ដល់​ការ​បិទ​ផ្អាក​ការ​លក់ដូរ ជា​បណ្តោះអាសន្ន​សិន ឬ​ក៏​អាច​ភ្លាម​ៗ ។

មន្ត្រី​ដដែល​បន្ត​ថា រដ្ឋបាល​ស្រុក​កំពុង​ដាក់​សំណើរ​តាម​ផ្លូវការ​ណ៍ហើយ​គិត​ត្រឹម​ល្ងាច​នេះ ។

គួ​បញ្ជាក់​ថា កាលពី​ជិត​២​ខែ​មុន ផ្សារ​វាល​រេញ​ត្រូវ​បាន​អាជ្ញាធរ​បំ​រ៉ុ​ង​បិទ​ម្តង​រួច​មក​ហើយ ក្រោយ​ពី​មាន​កម្មករ​កម្មការិនី​រោងចក្រ​ចេ​ជាំ​ង​ជើងគោ មាន​ឆ្លង​ដំបូង តែ​ត្រូវ​បាន​មិន​បិទ​វិញ ក្រោយ​អាជ្ញាធរ​ពិនិត្យ​មិនឃើញ​មាន​រាលដាល​ដល់​អាជីវករ តែ​សម្រាប់​នេះ​មាន​អាជីវករ​មួយ​គ្រួសារ​ដែល​មាន​វិជ្ជមាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ